Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនិច្ចា​ហ្វូង​សត្វ​ស្វា​រស់នៅ​ក្រុងព្រះសីហនុ ពេលនេះ​ក៏​រក​ទ្រនុំ​រស់នៅ​លែង​បានដែរ ព្រោះ​ត្រូវ​រដ្ឋបាលខេត្ត​នេះ​ជម្លៀសចេញ​

​ខេត្ត​ព្រះសីហនុ ​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​មួយ​ចំនួន បាន​សម្តែង​ការហួសចិត្ត ចំពោះ​សកម្មភាព របស់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ចាត់ទុក​ហ្វូង​សត្វ​ស្វា រស់នៅ​តាម​ដើមឈើ​មួយកន្លែង មាន​ទីតាំង​ជាប់​ឆ្នេរ​សណ្ឋាគារ​៧​ជាន់ ឬ​ឆ្នេរ​ឯករាជ្យ ខេត្ត​ព្រះសីហនុ ថា​បាន​បង្ក​ផលប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​តំបន់​នោះ​។​

​ផ្តើម​ពី​បញ្ហា​នេះ​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ក្រុង​ព្រះសីហនុ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ភាគច្រើន បានបង្ហាញ​ការសោកស្តាយ ចំពោះ​ហ្វូង​សត្វ​ស្វា ដែល​ធ្លាប់​បង្ហាញខ្លួន​ជូន​ភ្ញៀវទេសចរ​ទស្សនា ឬ​ឲ្យចំ​ណី និង​ថតរូប​កម្សាន្ត នៅ​គ្រប់​រដូវ​កាល ប៉ុន្តែ​បច្ចុប្បន្ន​នេះ ត្រូវ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ចាត់ទុកថា បង្ក​ការរំខាន និង​នាំឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​តាម​ផ្លូវសា​ធា​រណៈ ហើយ​ត្រូវ​ជម្លៀសចេញ​ឲ្យ​ទៅ​រស់​នៅ​ទីតាំង​ផ្សេង ដែល​មាន​សុវត្ថិភាព​តាម​បែប​ធម្មជាតិ នៅឯ​ខេត្ត​ពោធិ៍សាត់​ជំនួស​វិញ​។​

​ត្រង់​ចំណុច​នេះ ទាំង​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មួយចំនួន ហាក់​បង្ហាញ​ការហួសចិត្ត កាល​បើ​ហ្វូង​សត្វ​ស្វា ដែល​ធ្លាប់​រស់នៅ​សុខសាន្ត នៅ​តំបន់​ព្រៃឈើ​ក្បែរ​ឆ្នេរ​ឯករាជ្យ ជាប់​មាត់​បឹង​ព្រែក​ទប់ ក្រុង​-​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ពេល​នេះ ក៏​ត្រូវ​លាចាក​ទ្រ​នុំ ឬ​រក​ជម្រក​ជ្រក​លែង​បាន​ទៀត​ហើយ នៅ​ក្រុង​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ដោយ​អាជ្ញាធរ​ខេត្ត​នេះ សំអាងថា ហ្វូង​សត្វ​ស្វា​ទាំងនេះ បាន​រំខាន សាធារណជន និង​បាត់បង់​សណ្តាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​…​។​

​បញ្ហា​នេះ​ភ្ញៀវទេសចរ និង​ពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ​ខ្លះ ថ្លែងថា បើ​ពិតជា​ដូច​ការអះអាង របស់​អាជ្ញាធរ​ពិតមែន គឺ​ចាប់ពី​ពេល​នេះ​ត​ទៅ​ហ្វូង​សត្វ​ស្វា​ទាំងនោះ គឺ​គ្មាន​ឱកាស​ឈរ​តោង​ដើមឈើ លោត​ចុះ​លោត​ឡើង ដើម្បី​បង្អួតរាង បង្ហាញ​ភ្ញៀវទេសចរ កូនក្មេង​តូចៗ អាច​ទស្សនា និង​ថតរូប​លេង​កម្សាន្ត​ទៀតហើយ​។​

​ចំពោះ​ហ្វូង​សត្វ​ស្វា​រស់នៅ​តាម​ដើមឈើ​ក្បែរ​ឆ្នេរ​ឯករាជ្យ ជាប់មាត់​ប​ឆ​ង​ព្រែក​ទប់ ក្រុង​ព្រះសីហនុ​នេះ ត្រូវ​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អះអាងថា ពិតជា​បាន​រំខាន​ដល់​សាធារណជន ភ្ញៀវទេសចរ និង​បង្ក​ឲ្យ​បាត់​បង់​សណ្តប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​ជា​ដើ​ម ដែល​ទាមទារ​ត្រូវ​ចាប់​យក​ចេញពី​ទីតាំង​ខាងលើ​។ ហើយ​ថា ហ្វូង​សត្វ​ស្វា​ទាំងនេះ ត្រូវ​នាំយក​ទៅ​កាន់​ព្រៃ​ធម្មជាតិ ដែល​មាន​សុវត្ថិភាព នៅ​ខេត្ត​ពោធិ៍សាត់​ជំនួស​វិញ​..​។​

​តាម​សេចក្តីជូនដំណឹង មាន​ចុះហត្ថលេខា និង​បោះត្រា ដោយ​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ ឲ្យបាន​ដឹង​ថា មូលហេតុ ដែល​អាជ្ញាធរ​​ត្រូវ​ជម្លៀស​ហ្វូង​សត្វ​ស្វា ចេញពី​ដើមឈើ​ក្បែរ​ទីតាំង​ក្បែរ​ឆ្នេរ​ឯករាជ្យ ខេត្ត​ព្រះសីហនុ គឺ​ដោយសារ​ហ្វូង​សត្វ​ស្វា​ទាំងនោះ រំខាន​ដល់​ប្រជា​ពល និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​ជា​ដើម​..​។​

​លោក នេន ចំរើន អះអាងថា ការចាប់​សត្វ​ហ្វូង​សត្វ​ស្វា ចេញ​ពី​តាម​ដើមឈើ​នៅ​ម្តុំ​ឆ្នេ​រឯករាជ្យ ក្រុងព្រះសីហនុ ក៏​មាន​ការឯកភាព​ពី លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ដែរ ​។​

​ខាងក្រោម​នេះ ជា​សេចក្តីជូនដំណឹង របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ ទាក់ទិន​ការចាប់​ហ្វូង​សត្វ​ស្វា ឲ្យអស់​ចេញពី​ក្រុង​ព្រះសីហនុ ​៖

spot_img
×