Yunessun ជារមណីយដ្ឋានស្ប៉ាមួយដែលមានទីតាំងនៅ Hakone ប្រទេសជប៉ុន កំពុងរៀបចំពិធីសម្ពោធ «Hot Spring សូកូឡា» មួយទៀត សម្រាប់រដូវទិវានៃក្តីស្រឡាញ់នៅឆ្នាំនេះ ។
អ្នកដែលមានគំរោងនឹងចូលរួមងូតទឹកដែលមានរសជាតិស្ករសូកូឡាផ្អែម និងក្រអូបឈ្ងុយ នឹងត្រូវមានភាពច្បាស់លាស់នៅក្នុងពេលវេលារបស់ខ្លួន ព្រោះ Yunessun នឹងបង្កើតឱ្យមានបទពិសោធន៍ងូតទឹកក្តៅឧណ្ហៗសូកូឡា អាចមាន២ដងក្នុងមួយថ្ងៃ – ម៉ោង ១ និង ៣ រសៀល ។ ហើយព្រឹត្តិការណ៍នេះនឹងបន្តរហូតដល់ថ្ងៃទី១៧ ខែមីនា ។ នេះបើយោងតាម SoraNews24 ៕
មិនដូចទីកន្លែងងូតទឹកក្តៅឧណ្ហៗប្រពៃណីដទៃទៀត នៅក្នុងប្រទេសជប៉ុន ដែលភ្ញៀវងូតទឹកស្រាតនៅក្នុងកន្លែងងូតទឹកភេទដាច់ដោយឡែក នោះ Yunessun នឹងផ្តល់ hot spring ចម្រុះភេទ រួមជាមួយភ្ញៀវទេសចរដទៃ ដែលពាក់ឈុតងូតទឹកជាផ្នែកមួយនៃតម្រូវការរបស់ពួកគេ ៕ រក្សា