ខណៈវេលាដែលគេគ្រប់គ្នា កំពុងអបអរចូលឆ្នាំថ្មីឆ្នាំកុរ ប៉ុន្តែ ក្មេងប្រុសម្នាក់នៅក្នុងប្រទេសចិន បែរជាគិតឃើញនូវគំនិតបង្កការភ័យខ្លាច បន្ទាប់ពីបានលេងផាវ និងការបំផ្ទុះ ដែលបានបំផ្លិចបំផ្លាញផ្នែកមួយចំនួននៃចិញ្ចើមថ្នល់ ។
នៅក្នុងវីដេអូ គេបានឃើញក្មេងប្រុសអាយុ ៨ ឆ្នាំ បានបង្ហាញខ្លួនដោយកាន់ដើមកាំជ្រួចតូចៗ និងដុតផ្ទុះបើកផ្កាភ្លើងព្រាកៗ និងបន្ទាប់មក ទម្លាក់ចូលក្នុងគម្របលូ នៅក្នុងអំឡុងនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ស្ថិតក្នុងទីក្រុង Chifeng កាលពីថ្ងៃទី៣០ មករា ។
ផាវទាំងនោះបានបញ្ឆេះឧស្ម័នមេតាន បង្កឲ្យមានការផ្ទុះដ៏ខ្លាំងក្លា បណ្តាលឲ្យចិញ្ចើមផ្លូវមួយចំនួនត្រូវខូចខាតយ៉ាងដំណំ ព្រោះតែផ្ទាំងឥដ្ឋទាំងឡាយត្រូវ «ហើរ» ចេញដូចស្លឹក ។
មិនមានអ្នករងរបួសត្រូវបានរាយការណ៏ទេ បន្ទាប់ពីការផ្ទុះនោះទេ ប៉ុន្តែ រថយន្តចត៣គ្រឿងត្រូវបានខូចខាត ។ នៅក្នុងវីដេអូនោះ ក្មេងប្រុសនេះអាចលឺសូរប្រាប់ម្តាយរបស់វាថាវាពិតជាភ័យខ្លាចណាស់ ។
មន្ត្រីប៉ូលីសម្នាក់បានប្រាប់ ODN News ថា “នៅពេលលេងជាមួយផាវ មនុស្សគួរតែនៅឆ្ងាយពីបង្គោលខ្សែភ្លើងដែលមានកម្លាំងតង់ស្យុងខ្ពស់” ៕ រក្សា