មិនថាតែងនាង Debra Goddard ទេ សូម្បីអ្នកណាៗក៏ពុំដេកយល់សប្តិមិនឃើញដែរ! ។
នាង Debera Goddard ។
តាមនោះគឺកាលពី ៣៣ឆ្នាំមុន នាងបានទិញចិញ្ចៀន “អំបែង” ចាងមួយក្នុងពិធីលក់បញ្ចុះតម្លៃ ដែលគេដាក់លក់ត្រឹម…១០ផោនប៉ុណ្ណោះ ។ នាងបានយកវាមកទុកក្នុងប្រអប់មួយ ហើយក៏ភ្លេចបាត់ទៅ ។
នៅពេលដែលម្តាយរបស់នាងនិងបងប្អូនបានចាញ់បោកគេអស់លុយកាក់ នាងក៏សម្រេចចិត្តយកអលង្ការតិចតួចដែលខ្លួនមានយកទៅលក់ដោះទ័ល ។
ក្រោយពេលពិនិត្យម៉ត់ចត់ អ្នកជំនាញបានប្រាប់នាងថា នេះជាចិញ្ចៀនមានទំហំ ២៦,២៧ការ៉ាត់ ។ នាងពោល ៖ គ្រាន់តែឮបែបនេះខ្ញុំស្ទើគាំងបេះដូង ។ ខ្ញុំយកវាមកផ្ទះវិញហើយអង្គុយសម្លឹងមើលពេញ១យប់ ។
ចិញ្ចៀនដែលគេថាជា “ចិញ្ចៀនអំបែងកែវ”
ក្រោយមកនាងសម្រេចចិត្តយកវាទៅដាក់លក់ដេញថ្លៃ ពេលនោះទើបនាងជឿជាក់ថាជាការពិត ។
តម្លៃចុងក្រោយដែលដេញថ្លៃចិញ្ចៀននេះគឺ ៧៤០.០០០ផោនអង់គ្លេស -នាងបានក្លាយជាសេដ្ឋីប្រាក់លានដុល្លារ ។
នាងគិតថា ៖ នេះប្រហែលទេវតាសម្លឹងឃើញទង្វើរបស់នាងចំពោះម្តាយទើបបង្ខំនាងឲ្យគិតដល់ចិញ្ចៀននោះ ហេតុនេះនាងសច្ចាថានឹងនាំរឿងល្អៗដល់ម្តាយចាស់ជរាក្នុងអំឡុងពេលចុងក្រោយនៃជីវិត ៕ ចន្ទ្រា