ឆ្នាំជូត ៖ ថ្ងៃនេះត្រូវប្រយ័ត្នប្រយែងពាក្យសម្តី ។ គួររក្សាបរិយាកាសស្រុះស្រួលក្នុងផ្ទះទើបជារឿងសំខាន់បំផុត ។ ប្រសិនមិនមានឥរិយាបថនឹងនរនោះងាយត្រូវទាញទៅក្នុងរង្វង់ប្រទាញប្រទង់ផលប្រយោជន៍ពីសាច់ញាតិរបស់អ្នកផ្ទាល់ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៣ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ទឹកសមុទ្រ , ស ។ ឆ្នាំអ្នកយកអាសា រកា , វក , ម្សាញ់ ៕
ឆ្នាំឆ្លូវ ៖ អ្នកមានអារម្មណ៍ឯកោ ព្រួយចិត្ត ពុំដឹងនិយាយប្រាប់អ្នកណា។ អ្នកចង់មានមនុស្សយល់ចិត្តខ្លួន ។ ថ្ងៃនេះអ្នកមិនចាំបាច់ត្រូវខ្វាយខ្វល់ហួសអំពីបញ្ហាហិរញ្ញវត្ថុ ។ ប្រាក់កាសច្រើនជាងធម្មតា ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ 15h-17h ។ ពណ៌លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , កុរ ៕
ឆ្នាំខាល ៖ ថ្ងៃនេះមានអ្នកជួយជ្រោមជ្រែង ហេតុនេះរឿងមនោសញ្ចេតនាល្អប្រសើរ ។ ប្តីប្រពន្ធចុះសម្រុងផ្អែមល្ហែមនឹងគ្នាធ្វើឲ្យអ្នកនៅជុំវិញស្ងើចសរសើរ ។ អ្នកនៅលីវនឹងបានការរៀបចំឲ្យជួបមនុស្សសក្តិសមជាគូនឹងគ្នា ។ ការងារល្អមធ្យម ត្រូវចេះស្តាប់យោបល់របស់អ្នកដើរមុនកុំធ្វើអ្វីតាមតែចិត្តរបស់ខ្លួន ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា មមែ , ចរ , កុរ ៕
ឆ្នាំថោះ ៖ មនោសញ្ចេតនាកាន់តែរឹងមាំ អាចនឹងឈានដល់កំណត់ថ្ងៃចូលរោងការ ។ អ្នកត្រូវបានគូស្នេហ៍ស្រឡាញ់ថ្នាក់ថ្នម ចំណងស្នេហ៍ប្តីប្រពន្ធកាន់តែជ្រាលជ្រៅ ។ ថ្ងៃនេះអ្នកមានកិច្ចការចេញទៅក្រៅត្រូវប្រយ័ត្នរបស់របរគ្រឿងអលង្ការ ។ កុំយករបស់មានតម្លៃទៅតាមខ្លួនច្រើនពេក ព្រោះនឹងធ្វើឲ្យខ្លួនក្លាយជាគោលដៅសម្រាប់ជនអាក្រក់ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ១,៩ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំអ្នកយកអាសា ចរ , កុរ , មមែ ៕
ឆ្នាំរោង ៖ រឿងមនោសញ្ចេតនាជួបទំនាស់ច្រើន ។ ខ្លួនអ្នកផ្ទាល់ក៏មិនយល់ហេតុអ្វីៗគ្រប់យ៉ាងបែរជាវិវត្តន៍តាមទិសអាក្រក់ដូច្នេះ ។ ប្តីប្រពន្ធងាយឈ្លោះប្រកែកគ្នាដោយសារតែរឿងគ្មានហេតុផល ។ គួរនឹងនរពិភាក្សាគ្នារឿងអ្វីក៏នឹងមានវិធីដោះស្រាយ ។ អ្នកមិនចាំបាច់បារម្ភពីបញ្ហាលុយកាក់ អង្គុយស្ងៀមក៏ប្រាក់រត់មករកអ្នកដោយខ្លួនឯង ប្រាក់ចាយមិនអស់ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា រកា , វក , ចរ ៕
ឆ្នាំម្សាញ់ ៖ ថ្ងៃនេះងាយមានដំណឹងរីករាយពាក់ព័ន្ធដល់លុយកាក់ ។ ក៏ប៉ុន្តែរឿងមនោសញ្ចេតនាបែរជាមានចំណុចយល់ច្រឡប់ច្រើន ។ អ្នកមិនដឹងត្រូវធ្វើយ៉ាងណាដើម្បីបំពេញចិត្តគ្រប់គ្នា ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៦,៩ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រកា , វក , ឆ្លូវ ៕
ឆ្នាំមមី ៖ ការងារមានភាពរលូនល្អ គ្រប់យ៉ាងប្រព្រឹត្តទៅដោយគ្មានឧបសគ្គ ។ មនោសញ្ចេតនាល្អប្រសើរ អ្នកត្រូវបានគូស្នេហ៍ស្រឡាញ់មើលថែដោយភាពកក់ក្តៅបំផុត ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ 17h-15h ។ ពណ៌ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , ខាល ៕
ឆ្នាំមមែ ៖ មនោសញ្ចេតនាមិនល្អ ។ អ្នកចេះតែស្មានថា អ្នកនោះនឹងចេញមុខការពារខ្លួន តែស្មានមិនដល់ថាមានតែខ្លួនម្នាក់ឯង ត្រូវទប់ទល់នឹងរឿងគ្រប់យ៉ាង ។ អ្នកមានអារម្មណ៍អស់សង្ឃឹម ។ ប៉ុន្តែរឿងលុយកាក់ក៏ធានាថាអ្នកមិនចាំបាច់ត្រូវខ្វាយខ្វល់ច្រើន ។ ជាងនេះទៀតថ្ងៃនេះលាភស្ថិតនៅទិសអាគ្នេយ៍ ប្រសិនចង់ស្វែងរកសំណាងកុំភ្លេចទៅទិសនេះ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៩ពិន្ទុ ។ ម៉ោងល្អ 13h-17h ។ ពណ៌ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា កុរ , ថោះ មមី ៕
ឆ្នាំវក ៖ ថ្ងៃនេះមានទាំងរឿងសប្បាយ និងរឿងព្រួយលាយឡំគ្នា ។ រឿងមនោសញ្ចេតដូចបំណង អ្នកមានអារម្មណ៍សុភមង្គលនឹងសំណាងល្អ ។ ប៉ុន្តែរឿងស្មុគស្មាញអាចកើតឡើងពេលអ្នកនិយាយស្តីខ្វះការពិចារណានាំឲ្យមានទំនាស់ជាមួយអ្នកដទៃ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៣ពិន្ទុ ។ ម៉ោងល្អ 19h-17h ។ ពណ៌ស , លឿង ។ ឆ្នាំអ្នកយកអាសា ជូត , រោង , រកា ៕
ឆ្នាំរកា ៖ អ្នកពិបាកសម្រេចអ្វីបានដូចបំណងក្នុងថ្ងៃនេះ ។ អ្នកមានអារម្មណ៍ទុក្ខព្រួយពេលមនុស្សដែលខ្លួនទុកចិត្តបែរជាធ្វើឲ្យអ្នកអស់សង្ឃឹមទៅវិញ ។ ប្រសិនមានអារម្មណ៍នឿយហត់ទាំងស្មារតីនិងរាងកាយនោះអាចទៅលេងសាច់ញាតិ មិត្តភក្តិនៅទិសពាយ័ព្យ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៦,៧ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ប្រាក់ , លឿង ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , ឆ្លូវ , ម្សាញ់ ៕
ឆ្នាំចរ ៖ ថ្ងៃនេះអ្នកងាយនឹងសម្រេចបានសិទ្ធផលក្នុងការងារ ត្រូវបានគ្រប់គ្នាសរសើរវាយតម្លៃខ្ពស់ ។ អ្នកត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់អំពីសុខភាព ពិសេសក្នុងរឿងទទួលទាន ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ស , ត្នោត ។ ឆ្នាំអ្នកយកអាសា វក , ខាល , មមី ៕
ឆ្នាំកុរ ៖ ការងារអំណោយផលល្អ អ្វីៗសុទ្ធតែអាចដំណើរការតាមផែនការ ។ លុយកាក់ស្ថិរភាព តែត្រូវចេះការសន្សំសំចៃកុំខ្ជះខ្ជាយភ្លេចខ្លួន ។ រឿងមនោសញ្ចេតនា ហាក់មានភាពសោះកក្រោះបន្តិចម្នាក់ៗរវល់រៀងៗខ្លួន គ្មានពេលវេលាសម្រាប់គ្នា ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៦,៨ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ទឹកស , ប្រាក់ ។ ឆ្នាំអ្នកយកអាសា ជូត , ឆ្លូវ , មមែ ៕