ជ្រូក១ក្បាលទម្ងន់ជាង ៩០០គីឡូក្រាម អាយុ ៩ឆ្នាំ ត្រូវបានគេលើកតម្កើងជា “ស្តេចជ្រូក” នៅចិននាឱកាសឆ្លងចូលឆ្នាំកុរ ២០១៩ ។
ស្តេចជ្រូក និងពុំត្រូវបានអនុញ្ញាតឲ្យសម្លាប់យកសាច់ទេ គឺតម្រូវឲ្យចិញ្ចឹម…១ជីវិត ។
តាម Daily Mail ជ្រូកដែលទទួលជោគជ័យក្នុងការប្រកួតនៅទីក្រុង Meichan ខេត្តស៊ីជាំងត្រូវបានគេលើកតម្កើងឲ្យធ្វើជា…ស្តេចជ្រូក ។ ទ្រុងដាក់ស្តេចជ្រូកតម្រូវឲ្យមនុស្ស ២៤នាក់ ទើបលើកសែងរួច ព្រោះដោយឡែកស្តេចជ្រូកទម្ងន់ដល់ជិត១តោនហើយ ។
“ស្តេចជ្រូក” អាយុ ៩ឆ្នាំនេះ ជាកម្មសិទ្ធិរបស់សម្ព័ន្ធកសិកម្ម Yuan Baofeng អ្នកថែទាំជ្រូកនេះប្រាប់ថា ៖ “ស្តេចជ្រូក” ងាយខឹងសម្បារណាស់! ហើយមាយាទដ៏អាក្រក់ ប៉ុន្តែវាមាំមួនទោះបីអាយុច្រើនហើយក្តី ។
ជាធម្មតាជ្រូកដែលគេថែទាំល្អអាចមានអាយុ ១៥ឆ្នាំ ។
“ស្តេចជ្រូក” ត្រូវបានគេដង្ហែ ។
តាមកម្មវិធី “ស្តេចជ្រូក” នឹងត្រូវបានឡើងទូរទស្សន៍ CCTV ថែមទៀតផង ។ ម្យ៉ាងទៀតពេលវាលាចាកលោក គឺគេប្រគល់ឲ្យទៅអ្នកវិទ្យាសាស្ត្រទុកសម្រាប់សិក្សាស្រាវជ្រាវ ។
អបអរសាទរ…ស្តេចជ្រូកឆ្នាំ ២០១៩ ៕ ចន្ទ្រា