ឆ្នាំជូត ៖ មនោសញ្ចេតនាល្អប្រសើរ ។ អ្នកនៅលីវសង្ឃឹមមានមនុស្សម្នាក់យល់ចិត្តថ្លើមគ្នាឈានទៅកសាងគ្រួសារមួយសុភមង្គល ។ រឿងលុយកាក់បានគ្រាន់បើឡើងប្រៀបនឹងឆ្នាំចាស់ ហើយអ្នកក៏មានគ្រប់លទ្ធភាពគ្រប់គ្រងលុយកាក់របស់ខ្លួន ។ រីឯចំពោះការងារនោះអ្នកអាចស្ងប់ចិត្តគឺវានៅតែដំណើរការត្រូវតាមផែនការគ្រោងទុក ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ១,៣ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ស , ត្នោត ។ ឆ្នាំអ្នកយកអាសា ជូត, រោង ៕
ឆ្នាំឆ្លូវ ៖ ថ្ងៃនេះទាំងរឿងមនោសញ្ចេតនា និងលុយកាក់សុទ្ធតែធ្វើឲ្យអ្នកមានអារម្មណ៍ពេញចិត្តបំផុត ។ អ្នកទទួលបានការយកចិត្តទុកដាក់ពីគូស្នេហ៍យ៉ាងច្រើន ។ ការងារក៏ប្រព្រឹត្តទៅដោយងាយស្រួលពុំជួបឧបសគ្គ ឬការលំបាកអ្វីឡើយ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំអ្នកយកអាសា រកា , ម្សាញ់ ៕
ឆ្នាំខាល ៖ អ្នកគួរប្រយ័ត្នប្រយែងចំពោះរឿងលុយកាក់ ព្រោះអាចជួបរឿងស៊យ ។ ពុំមែនបញ្ហាលំបាកក្នុងការរកប្រាក់ តែការដែលអ្នកប្រើប្រាស់លុយកាក់ខុសគោលដៅអាចធ្វើឲ្យរលីងដៃធេង ។ គួរកំហិតការលេងសប្បាយអាចជួយឲ្យទំនាក់ទំនងគ្រួសារកក់ក្តៅ ។ រឿងមនោសញ្ចេតនាប្រែជាងាយប្រេះស្រាំ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ទឹកក្រូច , ស។ ឆ្នាំអ្នកយកអាសា ឆ្លូវ, រោង ៕
ឆ្នាំថោះ ៖ ថ្ងៃនេះអ្នកមានអារម្មណ៍ស្រស់ថ្លាបំផុត ។ ភាពនឹងនរជាកូនសោតែមួយគត់ដែលអាចដោះស្រាយបានរាល់បញ្ហាស្មុគស្មាញរឿងមនោសញ្ចេតនាពោរពេញដោយភាពរីករាយ កក់ក្តៅក្នុងជីវិត អ្នកនៅលីវកំពុងមានបំណងសុំគ្នារៀបការ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ២,៥ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌លឿង, ត្នោត ។ ឆ្នាំអ្នកយកអាសា វក , ខាល ៕
ឆ្នាំរោង ៖ កិច្ចការដែលអ្នកព្យាយាមធ្វើពីយូរមកហើយកំពុងមានសញ្ញាជោគជ័យ។ អ្នកអាចមោទនភាពអំពីខ្លួនឯងបាននាពេលនេះ ។ លុយកាក់ត្រូវសន្សំសំចៃ កុំទូលាយដៃចំពោះអ្នកចេះតែបញ្ចើចបញ្ចើគ្មានបានការប្រយ័ត្នអស់ពីហោប៉ៅមិនដឹងខ្លួន ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា មមី , ជូត ៕
ឆ្នាំម្សាញ់ ៖ ថ្ងៃនេះអ្នកជួបការលំបាកច្រើន ។ ការងារក្នុងគ្រួសារ ឬកន្លែងធ្វើការនឹងធ្វើឲ្យអ្នកតានតឹងអារម្មណ៍បំផុត ។ ចូរលៃពេលលំហែកាយដោយការនៅស្ងៀមស្ងាត់ម្នាក់ឯង សម្រួលអារម្មណ៍ឲ្យរីករាយមុននឹងធ្វើការសម្រេចចិត្តអ្វីមួយ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,២ពិន្ទុ ។ ម៉ោងល្អ 19h-21h ។ ពណ៌ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , មមែ ៕
ឆ្នាំមមី ៖ នេះពិតជាថ្ងៃដ៏ល្អ ដើម្បីបញ្ចប់កិច្ចការដែលនៅសល់មុននេះ ។ លុយកាក់ល្អប្រសើរឡើងជាងមុនដោយចំណូលក៏ស្ថិរភាព ។ រឿងមនោសញ្ចេតនា កាន់តែមានការជ្រាលជ្រៅ ផ្អែមល្ហែម ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ០,៥ពិន្ទុ ។ ម៉ោងល្អ 19h-21h ។ ពណ៌លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា រកា , វក ៕
ឆ្នាំមមែ ៖ អ្នកអាចសាកល្បងក្នុងវិស័យថ្មីៗមួយចំនួន ដើម្បីបង្កើនប្រាក់ចំណូល ។ ប្រសិនអាចចូរទទួលយកការជួយពីអ្នកមានបទពិសោធន៍។ ថ្ងៃនេះអ្នកនៅលីវចូរបើកចិត្តឲ្យទូលាយ ដើម្បីទទួលក្តីស្រឡាញ់ពីមនុស្សគ្រប់គ្នា កុំរើសខ្លាំងពេកអ្នកនឹងរកឃើញមនុស្សដែលសក្តិសមនឹងខ្លួន ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៧,៨ពិន្ទុ ។ ម៉ោងល្អ 19h-21h ។ ពណ៌ទឹកក្រូច , ក្រហម ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , ចរ ៕
ឆ្នាំវក ៖ ថ្ងៃនេះអំណោយផលល្អបំផុតសម្រាប់អ្នក ធ្វើកិច្ចការអ្វីក៏បានសម្រេច ។ ជោគជ័យនមកដល់ នោះប្រាក់កាសក៏សម្បូរ ដូច្នេះចូរបន្តការប្រឹងប្រែងពង្រីកនូវអ្វីដែលអ្នកធ្វើបានក្នុងឆ្នាំកន្លងទៅ ។ ចូរប្រយ័ត្នពាក្យសម្តីបន្តិច កុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ព្រោះងាយនឹងបង្កទំនាស់ដែលមិនគួរឲ្យកើតមាន ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៥ពិន្ទុ ។ ម៉ោងល្អ 21h-23h ។ ពណ៌ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ថោះ , មមី ៕
ឆ្នាំរកា ៖ អ្នកអាចមានអារម្មណ៍នឿយហត់ក្នុងការងារ រសេះរសោះក្នុងខ្លួន ចូរបំបាត់ភាពអសកម្មនេះដោយការស្តាប់ភ្លេងបន្ធូរអារម្មណ៍ ពង្រីកស្មារតីឡើងវិញ ។ លុយកាក់ស្ថិរភាពមិនមានអ្វីគួរឲ្យខ្វាយខ្វល់ ។ រឿងមនោសញ្ចេតនាងាយមានការយល់ច្រឡំនាំឲ្យកើតរឿងឈ្លោះប្រកែក ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៦,៧ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ទឹកក្រូច , ត្នោត ។ ឆ្នាំអ្នកយកអាសា ថោះ , កុរ ៕
ឆ្នាំចរ ៖ ការងារល្អបំផុត ។ នេះជាលទ្ធផលនៃការតស៊ូប្រឹងប្រែងមិនរាថយរបស់អ្នក ។ ថ្ងៃនេះដែរ អ្នកក៏មានឱកាសបានស្គាល់អតិថិជនធំសម្រាប់កិច្ចការរកស៊ីថ្ងៃខាងមុខ ដែលនឹងនាំមកនូវប្រភពចំណូលស្ថិរភាពក្នុងឆ្នាំថ្មី ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ ១៣h-១៥h ។ ពណ៌ស , ប្រផេះ ។ ឆ្នាំអ្នកយកអាសា ជូត , ថោះ ៕
ឆ្នាំកុរ ៖ ការប្រឹងប្រែងទាំងអម្បាលម៉ានរបស់អ្នកពីមុនមកបានទទួលការឆ្លើយតបយ៉ាងសក្តិសមក្នុងថ្ងៃនេះ ។ អ្នកគួរមានផែនការជាក់ស្តែងថ្មីទៀតសម្រាប់ថ្ងៃខាងមុខ ។ ថ្ងៃនេះអ្នកជួបសំណាងល្អអំពីលុយកាក់ មានលាភចូលច្រើន ។ រឿងមនោសញ្ចេតនាក៏ល្អប្រសើរពោរពេញដោយសុភមង្គល ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ១,៨ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ប្រាក់ , ខ្មៅ ។ ឆ្នាំអ្នកយកអាសាមមី , ចរ ៕