កាសែត SCMP ចុះផ្សាយថា អ្នកប្រើប្រាស់បណ្តាញសង្គមជប៉ុនកំពុងស្ថិតក្នុងស្ថានភាពភ័យខ្លាចហួសហេតុ ក្រោយពេលដែលត្រីទម្លាប់រស់នៅតំបន់ទឹកជ្រៅ -ប្រភេទត្រីដែលត្រូវបានចាត់ទុកថាជាប្រផ្នូលជិតកើតមហន្តរាយធម្មជាតិ ស្រាប់តែឃើញវត្តមានជាប់សំណាញ់នៅសមុទ្រ Imizu ភាគខាងជើងឆ្នេរសមុទ្រទីក្រុង Toyama ។ ត្រីទាំងនោះបានងាប់ក្រោយពេលគេយកទៅកាន់អាងត្រី Uozu ក្បែរនោះដើម្បីស្រាវជ្រាវ ។
នោះគឺត្រីច្រវ៉ា ហើយគេក៏បានឃើញវានៅឈូងសមុទ្រ Tuyama កាលពី ៩ខែមុន ។ ឆ្នាំ២០១៥ នៅឈូងសមុទ្រនេះគេបានឃើញវា ៤ក្បាល ដែលជាចំនួនច្រើនបំផុត ។ តាមការប៉ាន់ស្មានឆ្នាំនេះ អាចមានច្រើនជាងទៀត ។
តាំងពីបុរាណមកគេសម្គាល់ឃើញថា ឲ្យត្រីនេះវាលេចមុខនៅមានឈ្មោះថា ryugu no tu kai -មានន័យថាជាអ្នកនាំសារមកពីវិមានស្តេចនាគ -ចង់និយាយពីទំនាក់ទំនងវាជាមួយគ្រោះមហន្តរាយដែលធ្លាប់កើតមានមុននេះ ។
ការសម្គាល់បែបនេះ ក៏ស្របនឹងការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រដែរ ព្រោះថាត្រីដែលរស់នៅជ្រៅវាងាយដឹងអំពីចលនាប្រែប្រួលនៃការប្រេះស្រទាប់ដីមុនពេលគ្រោះរញ្ជួយដីកើតមានឡើង ។
ការភ័យខ្លាចនេះក៏មានមូលដ្ឋានជាក់ស្តែងផងដែរ ព្រោះកាលពីឆ្នាំ ២០១០ មានត្រីនេះងាប់អណ្តែតចូលឆ្នេរសមុទ្រប៉ែកខាងជើងជប៉ុនចំនួន ១០ក្បាល ដល់ខែមីនាឆ្នាំ ២០១១ ការរញ្ជួយដីកម្រិត ៩ រិចទ័រ បានវាយលុកនៅតំបន់នោះបង្កើតជារលកស៊ូណាមិ ធ្វើឲ្យមនុស្ស ១៩.០០០នាក់ស្លាប់ ហើយរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរត្រូវបំផ្លិចបំផ្លាញ ៕ ចន្ទ្រា