ឆ្នាំជូត ៖ អ្នកជួបរឿងល្អៗច្រើនក្នុងថ្ងៃនេះ ។ អ្នកអាចចុះសម្រុះសម្រួលការយល់ច្រឡំគ្នា គ្រប់គ្នាងាយអធ្យាស្រ័យឲ្យគ្នាជាង ។ គូស្នេហ៍ទាំងឡាយអាចយកពេលវេលានេះ ដើម្បីរឹតបន្ថែមចំណងមនោសញ្ចេតនាឲ្យកាន់តែផ្អែមផ្ហែម ។ ថ្ងៃនេះជាពេលអ្នកអាចចាប់ផ្តើមការកសាងទំនាក់ទំនងសហការរកស៊ី ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ទឹកសមុទ្រ , ស ។ ឆ្នាំអ្នកយកអាសា វក , រកា , ម្សាញ់ ៕
ឆ្នាំឆ្លូវ ៖ ថ្ងៃនេះអ្នកមានជម្រើសច្រើនគួរសមក្នុងដំណើរជីវិតរបស់ខ្លួន ។ អ្នកបានចាប់ផ្តើមមានអារម្មណ៍នឿយហត់អាចជ្រើសយកការសម្រាកក៏ពុំមានរងការស្តីបន្ទោសអ្វីឡើយ ។ រឿងមនោសញ្ចេតនាល្អប្រសើរ ប្តីប្រពន្ធគួរមានពេលវេលាសម្រាប់គ្នាឲ្យបានច្រើនជាងមុន ។ ការងារមិនរវល់ប៉ុន្មានឡើយតែបញ្ហាមួយចំនួនអាចធ្វើឲ្យអ្នកពុំពេញចិត្ត ។ តែគ្រប់យ៉ាងនឹងឆាប់ស្រួលបួលមកវិញ ។ ថ្ងៃនេះគួរប្រយ័ត្នប្រយែងបន្តិចអំពីបញ្ហាហិរញ្ញវត្ថុ ប្រសិនអ្នកមិនចង់រំខានចិត្តដោយសារការបាត់របស់ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៨ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌លឿង, ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , កុរ ៕
ឆ្នាំខាល ៖ អ្នកមានអារម្មណ៍រីករាយ ស្រួលខ្លួន ។ ពុំមានរឿងអ្វីធ្វើឲ្យអ្នកពិបាកចិត្ត ។ ការងារពុំទាន់ច្រើន ហើយក៏មិនដល់ថ្នាក់ធ្វើឲ្យអ្នកមិនអាចរ៉ាប់រងបាន ។ ថ្ងៃនេះប្រសិនស្វែងរកលាភគួរឆាប់ចេញដំណើរពីព្រលឹម តែចូររក្សាសុវត្ថិភាពឲ្យខ្លួនឯង ។ មនោសញ្ចេតនាល្អបំផុតគ្រប់យ៉ាងពោរពេញដោយភាពកក់ក្តៅ សុភមង្គល ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា មមែ , ចរ , កុរ ៕
ឆ្នាំថោះ ៖ អ្នកឆ្នាំថោះ បានចាប់ផ្តើមឈានចូលដំណាក់កាលត្រូវថែទាំសុខភាព ត្រូវការពេលសម្រាកឲ្យបានច្រើន ។ អ្នកគួរអាទិភាពការជួបដែលចំណាយពេលតិច ហើយពិសេសបន្ថយប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុល ។ ក្រៅពីនេះផែនការធ្វើដំណើររបស់អ្នកក៏អាចត្រូវផ្លាស់ប្តូរ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ១,៩ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា ចរ , កុរ , មមែ ៕
ឆ្នាំរោង ៖ អ្នកកំពុងមានអារម្មណ៍តានតឹងជាមួយនឹងគម្រោងការក្នុងឆ្នាំថ្មី ។ ប្រហែលជាបញ្ហាហិរញ្ញវត្ថុដែលអ្នកត្រូវមានវិធីដើម្បីផ្លាស់ប្តូរតាមទិសល្អជាងប្រសិនចង់សម្រេចគម្រោងការរបស់ខ្លួន ។ រឿងមនោសញ្ចេតនាល្អប្រសើរ ពុំមានបញ្ហាអ្វីគួរឲ្យខ្វាយខ្វល់ ។ ថ្ងៃនេះមានបញ្ហាផ្លូវដង្ហើមបន្តិចអាចធ្វើឲ្យអ្នកមានអារម្មណ៍រសេះរសោះក្នុងខ្លួន គួរបដិសេធជំនួបណាមួយ និងលៃពេលសម្រាកថែទាំសុខភាព ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៣,៦ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌លឿង, ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , រកា , វក ៕
ឆ្នាំម្សាញ់ ៖ អ្នកជួបសំណាងល្អក្នុងការងារ ។ អ្នកមានឱកាសបានជួបដៃគូសហការពោរពេញដោយសក្តានុពល និងមានជម្រើសច្រើន តែកុំភ្លេចត្រូវលឿននិងដាច់ខាត ។ ប៉ុន្តែរឿងមនោសញ្ចេតនា បែរជាមិនបានល្អ ។ អ្នកទាំង២អាចមិនយល់ចិត្តគ្នានាំឲ្យងាយមានទំនាស់ដោយសារតែរឿងតូចតាច ។ អ្នកគួរប្រយ័ត្នពាក្យសម្តីបន្តិចបញ្ចៀសកុំឲ្យវិវាទកាន់តែធំ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៩ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រកា , ឆ្លូវ , វក ៕
ឆ្នាំមមី ៖ រឿងមនោសញ្ចេតនាងាយជួបភាពរកាំរកូស ហើយភាពឆេវឆាវរបស់អ្នកជួនកាលធ្វើឲ្យបញ្ហាកាន់តែអាក្រក់ឡើង ។ អ្នកគួរពិនិត្យមើលឡើងវិញរបៀបនិយាយស្តីរបស់ខ្លួន ជំនួសការទម្លាក់កំហុសទាំងអស់ទៅអ្នកដទៃ ។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់អ្នកចេញដំណើររកលាភ ហើយទិសសំណាងនិរតី ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៩ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ផ្កាឈូក , ទឹកក្រូច ។ឆ្នាំអ្នកយកអាសា ចរ , ថោះ , ខាល ៕
ឆ្នាំមមែ ៖ អ្នកគួរប្រយ័ត្នប្រយែងក្នុងបញ្ហាការទុកបន្តិច កុំបង្ហាញភាពអួតអាង ព្រោះពិតជាមិននាំមកផលប្រយោជន៍អ្វីសម្រាប់អ្នកឡើយ ។ ទន្ទឹមនោះត្រូវចៀសវាងល្បែងស៊ីសងព្រោះងាយជួបរឿងស៊យ ។ មនោសញ្ចេតនាហាក់មានភាពសោះកក្រោះបន្តិចដោយអ្នកទាំង២ពុំមានពេលវេលាសម្រាប់គ្នា ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា កុរ , ថោះ , មមី ៕
ឆ្នាំវក ៖ អ្នកជួបសំណាងល្អច្រើនទាំងក្នុងការងារលុយកាក់ និងមនោសញ្ចេតនា ។ រាល់គម្រោងការណ៍របស់អ្នកត្រូវបានគ្រប់គ្នាគាំទ្រ និងមានអ្នកផ្តល់កម្លាំងចិត្តយ៉ាងច្រើន ។ ថ្ងៃនេះអ្នកអាចជឿជាក់លើភ័ព្វសំណាងដោយជួបឱកាសរកប្រាក់បានច្រើន ។ មនោសញ្ចេតនាក៏ល្អប្រសើរទោះបីមានការខ្វែងគំនិតគ្នាតិចតួចគឺជារឿងធម្មតា មិនឥទ្ធិពលដល់ចំណងស្នេហ៍យូរអង្វែងឡើយ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ស , លឿង ។ ឆ្នាំអ្នកយកអាសា រកា , ជូត , រោង ៕
ឆ្នាំរកា ៖ ថ្ងៃនេះធ្វើអ្វីក៏គួរប្រយ័ត្នប្រយែង ព្រោះមានអ្នកចាំឈ្នានីសចាប់កំហុសអ្នកគ្រប់ពេល ។ លុយកាក់ស្ថិរភាព ប្រភពចំណូលចម្បងនិងបន្ទាប់បន្សំសុទ្ធតែទទួលបានដោយទៀងទាត់ អ្នកគ្រាន់តែត្រូវចេះតុល្យភាពចំណូលចំណាយឲ្យត្រឹមត្រូវនោះមិនបាច់ខ្វល់លើការខ្វះខាត ។ ចំពោះរឿងមនោសញ្ចេតនា ថ្ងៃនេះពោរពេញដោយភាពរីករាយសុខដុមរមនា ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៣,៥ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ប្រាក់ , លឿង ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , ឆ្លូវ , រោង ៕
ឆ្នាំចរ ៖ អ្នកកំពុងមានឱកាសច្រើនសម្រាប់ពង្រីកបុព្វហេតុ ដែលប្រសិនលែងចោលនោះគួរឲ្យស្តាយបំផុត ។ ថ្ងៃនេះជាថ្ងៃសមស្របសម្រាប់បើកហាងជំនួញយកលាភដើមឆ្នាំជួយឲ្យជោគជ័យពេញ១ឆ្នាំ ។ រឿងមនោសញ្ចេតនា ហាក់ដូចពុំទាន់បានល្អ និងងាយមានវិវាទខ្វែងគំនិតគ្នា ។ អាស្រ័យហេតុនេះត្រូវប្រយ័ត្នប្រយែងក្នុងការនិយាយស្តី និងលៃពេលវេលាឲ្យបានច្រើនសម្រាប់គ្នា ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៩ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ស , ត្នោត ។ ឆ្នាំអ្នកយកអាសា វក , ខាល , មមី ៕
ឆ្នាំកុរ ៖ អ្នកជួបឱកាសល្អច្រើនក្នុងរឿងមនោសញ្ចេតនា ។ ចំពោះអ្នកនៅលីវនេះជាឱកាសអ្នកអាចម្ចាស់ការស្វែងរកមនុស្សក្នុងសុបិន្ត ។ អ្នកមានគូស្រករហើយនោះជួបរឿងសប្បាយភ្ញាក់ផ្អើលស្មានមិនដល់ ។ ប៉ុន្តែការងារត្រូវប្រយ័ត្នមានអ្នកឈ្នានីស បង្កការលំបាកឲ្យអ្នក និងនិយាយអាក្រក់អំពីអ្នក ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៥,៩ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ស , ប្រាក់ ។ ឆ្នាំអ្នកយកអាសា ជូត , ឆ្លូវ , មមែ ៕