Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​សាយ ឈុំ បាន​ស្នើឲ្យ​សមាជិក​ទាំងអស់ បញ្ចេញយោបល់​ឲ្យ​ចំ​នូវ​ចំណុចខ្លាំង និង​ចំណុចខ្សោយ ដើម្បី​រួមគ្នា​ដោះស្រាយ ជូន​ពលរដ្ឋ​តាម​មូលដ្ឋាន​

​ភ្នំពេញ​៖ ​ប្រធាន​ព្រឹទ្ធិ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ខែ ដើម្បី​ប​ង្កើន​ប្រសិទ្ធិភាព​ការងារ​ជូន​ពលរដ្ឋ​តាម​មូលដ្ឋាន​។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ស្នើឲ្យ​សមាជិក​ទាំងអស់​បញ្ចេញ​យោបល់​ឲ្យ​ចំ​នូវ​ចំណុចខ្លាំង និង​ចំណុចខ្សោយ ដើម្បី​រួមគ្នា​ដោះស្រាយ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៨​កុម្ភៈ​នេះ បាន​ថ្លែងថា ខ្ញុំ​បាន​ធ្វើការរាយការណ៍​ការងារ​សន្តិសុខ ការរៀបចំ​សណ្តាប់ធ្នាប់ និង​បញ្ហាសំខាន់​ជា​ច្រើន​ជូន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​អង្គប្រជុំ​ដូចជា​៖ បញ្ហា​សន្តិសុខ​ដែល​ពលរដ្ឋ​ចង់បាន គឺ ការបង្ក្រាប​ករណី​ឆក់ ដោយ​គ្រាន់តែ​នៅក្នុង​ខែមករា​នេះ មាន​ករណី​ឆក់​១៥​លើក ហើ​យ​អាច​បង្ក្រាបបាន​១៤​លើក ដូច្នេះ​ការបង្ក្រាប បាន​ស្ទើ​មួយរយ​ភាគរយ​។ បញ្ហា​គាស់​ផ្ទះ ក៏បាន​បង្ក្រាប​ទាន់ពេលវេលា​យ៉ាង​ច្រើ​ន ហើយ​មុខសញ្ញា​គាស់​ផ្ទះ​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​គ្រឿងញៀន ហើយ​ដោះស្រាយ​បញ្ហា​នេះ​បាន ត្រូវ​ចូលរួម​ច្រើនភា​គី មិនមែន​តែមួយ​ស្ថាប័ន​ឡើយ ដូចជា ត្រូវ​ចូលរួម​អប់រំ​ពី​គ្រួសារ អប់រំ​ពីសា​លា ដើម្បី​កុំអោយ​ឈានដល់​ការ​ប្រើប្រាស់​គ្រឿងញៀន​។ អំពើហិង្សា និង​ការបាញ់បោះ​សេរី​ដែល​ភាគ​ច្រើន​កើ​ត​ចេញពី​ការហូប​គ្រឿង​ស្រវឹង សមត្ថកិច្ច​តាម​មូលដ្ឋាន​បាន​ចាប់​ប្រគល់អោយ​ផ្លូវច្បាប់​ដោះស្រាយ​តាម​នីតិវិធី​​។ ពលរដ្ឋ​ទៅប្តឹង មន្ត្រី​ប៉ុស្តិ៍​មួយចំនួន មិន​ទទួល​រាក់ទាក់ ខ្ញុំ​ក៏បាន​លើក​បញ្ហា​នេះ​នៅពេល​ប្រជុំ ដើ​ម្បី​មន្ត្រីនគរបាល​ទាំងនោះ លុបបំបាត់​ឥរិយាបថ​មិន​យកចិត្តទុកដាក់​ជាមួយ​ពលរដ្ឋ ហើយ ការ​ធ្វើល្អ​ជាមួយ​ពលរដ្ឋ​តាម​មូលដ្ឋាន នឹង​ជួយ​ប​ង្កើន​ពិន្ទុ​ល្អ​សម្រាប់​រាជរដ្ឋាភិបាល​។

វេន​ចាំ​បញ្ជា​នៅ​ស្នងការដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ ក៏​រៀបចំ​អោយមាន​ប្រចាំថ្ងៃ ព្រោះ ពេល​មាន​បញ្ហា​ពលរដ្ឋ​មកប្តឹង យើង​ដោះស្រាយ​តាម​លទ្ធភាព និង​មាន​បញ្ហា​ផ្សេង ស្នងការ​អាច​អន្តរាគមន៍​ភ្លាមៗ ។ បញ្ហា​ឃាតកម្ម និង​ប្លន់ ក៏បាន​ប្រឹងប្រែង​ដោះស្រាយ​។ បញ្ហា​កកស្ទះ​ចរាចរណ៍ កើត​ឡើ​ង​ដោយសារ​បញ្ហា​កង្វះ​កងកម្លាំង ការមិន​គោរព​ច្បាប់​ចរាចរណ៍ និង​ការរីក​ច​ម្រើន​ហេដ្ឋារចនាសម្ព័ន្ធ មិនទាន់​ឆ្លើយ​តប​កំ​ណើន​ពលរដ្ឋ​។ ការ​ជិះ​បញ្ច្រាស និយាយ​ទូរស័ព្ទ​ពេល​បើកបរ និង​ជិះ​មិន​ប្រកាន់​ស្តាំ នៅតែ​កើត​មាន ហើយ​បញ្ហា​នេះ នឹង​មានការ​រឹតបន្តឹង​នាពេលខាងមុខ​។ រថយន្ត​ធុន​ធំ​ចូល​ក្រុង​ខុស​ម៉ោង ត្រូវបាន​ដោះស្រាយ ដោយ​យើង​មាន​ទីតាំង​ស្តុក​រថយន្ត​ដែល​ចាប់បាន​រាប់សិប​គ្រឿង​។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានរៀបចំ​អោយមាន​កង​អន្តរាគមន៍​ពិសេស​សម្រាប់​ដោះស្រាយ​បញ្ហា​កកស្ទះ ដោយ​ប​ង្កើត​អោយមាន​៣​ក្រុម ១​ក្រុម​មាន​១០​នាក់ ដើម្បី​ពង្រាយ​និង​ចល័ត​ទៅគ្រប់​គោលដៅ​ដែល​ស្ទះ​ខ្លាំង​ភ្លាមៗ និង​ដើម្បី​រួមចំណែក​លុបបំបាត់​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ធ្វើរបាយការណ៍​តាម​ផ្ទះសំណាក់ ផ្ទះជួល​ដែល​គ្មាន​ច្បាប់​សំណង់អាណាធិបតេយ្យ​ ៕ ដោយ​៖​កូ​ឡាប​

spot_img
×