លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ តាមរយៈហ្វេសប៊ុកនៅថ្ងៃទី៩កុម្ភៈ បានឲ្យដឹងថា ឆ្នេរខ្សាច់កម្ពុជាមានគ្រឿងចក្របំពាក់សំអាត មិនត្រឹមធ្វើឱ្យឆ្នេរនិងខ្សាច់ធម្មជាតិ កាន់តែមហាស្រស់ស្អាតប៉ុណ្ណោះទេ តែថែមទាំងមានសុវត្ថិភាពខ្ពស់ ដោយគ្មានអំបែងឬអ្វីៗមុតទៀតទេ! ។
លោកបន្តថា រាជរដ្ឋាភិបាលទិញគ្រឿងចក្របំពាក់សំអាតធ្នេរខ្សាច់ អ្នកណាថាយើងធ្វើមិនបាន? អស់កង្វល់ជាមួយឆ្នេរខ្សាច់មិនស្អាតទៀតហើយ! កុំខឹងនឹងរាស្ត្រដែលសំដែងកង្វល់ គឺត្រូវខិតខំរកមធ្យោបាយដោះស្រាយកង្វល់! តាមទ្រឹស្តីសេដ្ឋកិច្ចទីផ្សារសេរី គឺតំរូវការផ្លាស់ប្តូរ ការផ្គត់ផ្គង់ក៏ត្រូវតែផ្លាស់ប្តូរ (demand changes and supply changes” មានន័យថា ត្រូវផ្លាស់ប្តូររបៀបផ្គត់ផ្គង់(ការផ្តល់សេវា)ដើម្បីឆ្លើយតបទៅតម្រូវការ គឺគ្មានន័យថាត្រូវផ្លាស់ប្តូរអ្នកផ្គត់ផ្គង់(អ្នកផ្តល់សេវា)ទេ លើកលែងតែអ្នកផ្គត់ផ្គង់គ្មានសមត្ថភាពនិងលទ្ធភាពឆ្លើយតបនឹងតម្រូវការថ្មីៗបាន។
ដោយឡែកចំពោះការគ្រប់គ្រងទេសចរបរទេស អ្នកវិនិយោគបរទេស និងបរិស្ថានសំណល់រឹងរាវ ក៏ពិតជាធ្វើបាននៅពេលយើងមានឆន្ទៈមុតស្រួច ក្នុងការអភិរក្សនិងអភិវឌ្ឍន៍ដោយថ្លៃថ្នូរតាមសង្គមវប្បធម៌ខែ្មរដ៍បវរនៃយើង!៕ ដោយ ៖ បញ្ញាស័ក្តិ