Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ឧកញ៉ា​ក្លែងក្លាយ​ម្នាក់ នៅ​ស្រុក​ឧដុង្គ តាម​ដីកា​តុលាការ ពាក់ព័ន្ធ​រឿង​រំលោភ​ទំនុកចិត្ត​រកស៊ី​ទិញ​លក់​ដី​

កំពង់ស្ពឺ​ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា អ្នក​គួ​ក​ជេ​ដី ដ៏​ល្បីឈ្មោះ និង​មាន​ងារ​ជា​ឧកញ៉ា ក្នុង​ទឹកដី​ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។​

​បុរស​ជា​ជនសង្ស័យ​មានឈ្មោះ សូ សារឹម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អង្គ្រង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវ​ឃាត់ខ្លួន​បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​កាហ្វេ​មួយកន្លែង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៥១ ភូមិ​បែក​ថ្លាង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ការឃាត់ខ្លួន​នេះ ធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​សំណុំរឿង​រំលោភ​លើ​ទំនុកចិត្ត ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត កាលពី​ប្រភពពី​មន្ត្រីនគរបាល​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹងថា ” តាម​រឿងរ៉ាវ ឧកញ៉ា​ក្លែងក្លាយ​នេះ បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ មិន​ឲ្យ​លុយ ហើយ​លួច​យកទៅលក់ បន្ត​ឲ្យ​ថៅកែ​ធំ ដោយ​បន្លំ និង​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ធ្វើឯកសារ​ដែលមាន​កា​រ​ទទួលស្គាល់​ពី​អាជ្ញាធរ (​ប៉ុន្តែ​ម្ចាស់​ដី​ពិតប្រាកដ រងគ្រោះ ទឹកភ្នែក​ដោយសារតែ​អំពើ​បុគ្គល​ឈ្មោះ​សូ សារឹម​) ដោយ​គ្រាន់តែ​កក់​លុយ​បន្តិចបន្តួច​តែប៉ុណ្ណោះ ហើយ​នៅពេល​ម្ចាស់​ដី​សួរនាំ ឬ​ទារលុយ​ឧកញ៉ា​ប៉ម នេះ​សន្យា​ហើយ​សន្យា​ទៀត គឺ​សន្យា​ខ្យល់​” ។​

​ប្រភព​បាន​ឲ្យ​ដឹងថា តាម​សម្ដី​លោក​មេភូមិ​ម្នាក់ មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ថា ដោយសារតែ​ខ្លាច​អំណាច​បុគ្គល​នេះ អាងខ្នង​ទើប​ពួកគាត់ សុខ​ចិ​ត្ដ ខាំមាត់ សង្កត់​ចិ​ត្ដ អង្វរ លោក​សូ សារឹម​ថា មេ​ត្ដា​ប្រគល់​ប្រាក់​ថ្លៃ​ដី​ដែល​ទិញ​ពី​ពួកគាត់​(​ប្រជាពលរដ្ឋ​) ឲ្យ​បាន​គ្រប់​ចំនួន តែ​គាត់​(​សូ​សារឹម​) យក​លេស​ថា ឯកឧត្តម​នេះ ឯកឧត្តម​នោះ មិនទាន់​ឲ្យ​លុយ​មក​គ្រប់ ដែល​ធាតុពិត​គឺ​អ្នកទិញ​បាន ទូទាត់​លុយ​រួច​អស់ហើយ​។​

​មហាជន​បាន​លើកឡើងថា សកម្មភាព​នេះ ឈ្មោះ សូ សារឹម មិនមែន មាន​ខ្នងបង្អែក​តូចតាច​ត្រឹម អាជ្ញាធរ​មូលដ្ឋាន​នោះទេ (​ក្រុមប្រឹក្សា​ស្រុក​) ទំនង​ជាមាន​អ្នកការពារ ធ្វើជា​បង្អែក​ធំ​ជាង​នេះ ហើយ​មើល៍ទៅ ទើប​ឈ្មោះ​នេះ ចាយលុយ​ដូច​ក្រដាស ដែល​លុយ​ទាំងនោះ គឺជា​លុយ​របស់​ពលរដ្ឋ​ម្ចាស់​ដី ។ យ៉ាងណាៗ​អំពើ​ទុច្ចរិត មិនអាច​គង់​វង់​បានយូរ​ឡើយ ជាក់ស្តែង​ដូចជា​លុយ ដែល​បុគ្គល​សូ សារឹម ចាយ​គឺជា​លុយ​ថ្លៃ​ដី​របស់​ពលរដ្ឋ ម្ចាស់​ដី ដែល​គាត់​យកទៅលក់ ហើយ​មិន​ឲ្យ​លុយ​ថ្លៃ​ដី​ជូន​ពលរដ្ឋ​ស្លូតត្រង់ ។​

​អ្នកស្រុក​ឧដុង្គ អ្នកណា​ក៏​គេ​ស្គាល់​ថា ឧកញ៉ា​ប៉ម​រូបនេះ ជា អ្នក​គក់​ជេ​ដី ដ៏​ល្បីឈ្មោះ ក្នុង​ទឹកដី ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​រំលេច និង​នៅ​ភូមិ​តារា ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​សូម​ជម្រាបជូន​ថា ជនសង្ស័យ​ឈ្មោះ សូ សារឹម ជា​អ្នករកស៊ី​គក់​ជេ​ដី​រូបនេះ ត្រូវ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អះអាងថា បានប្រកាស​ខ្លួន​មាន​ងារ​ជា ឧកញ៉ា ប៉ុន្តែ​មិនដែល​បានបង្ហាញ​ឲ្យ​ពលរដ្ឋ​ឃើញ ព្រះរាជក្រឹត្យ​តែងតាំង​ងារ​ជា​ឧកញ៉ា​របស់​បុគ្គល​ម្នាក់នេះ​ទេ​។​

​ក្រៅពី​សំណុំរឿង ដែល​សមត្ថកិច្ច​កំពុង​ចាប់ខ្លួន ជនសង្ស័យ​ក៏​នៅមាន​រឿង​ទិញ​ដី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឃុំ​ព្រះ​ស្រែ ដោយ​គេចវេស​មិន​ព្រម​ប្រគល់​លុយ​ឲ្យ​ម្ចាស់​ដី ហើយ​យក​ដី​ពលរដ្ឋ​ទៅ​លក់​បន្ត ជាច្រើនលើក​ច្រើនសារ និង​មាន​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន ក៏មាន​ការជាប់​ពាក់ព័ន្ធ ក្នុងករណី​ទាំងអស់នេះ​ផងដែរ​។​

​ពាក់ព័ន្ធ​ករណី​ចាប់ខ្លួន​ជនសង្ស័យ ជា​អ្នករកស៊ី​គួ​ក​ជេ​ដី ដែល​ប្រកាស​ខ្លួន​ថា ជា​ឧកញ៉ា ឈ្មោះ សូ សារឹម សមត្ថកិច្ច​បាន​បង្ហើប​ថា បច្ចុប្បន្ន​នគរបាល​ជំនាញ​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​លោក​វរសេនីយ៍ឯក សម សាក់ នាយការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​៨ កុម្ភៈ ២០១៩​ថា “​ការឃាត់ខ្លួន​នេះ ធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចូល ខ្លួន​របស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​សំណុំរឿង​រំលោភ​លើ ទំនុកចិត្ត ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ ដែល​ជនសង្ស័យ បាន​ប្រព្រឹត្ត កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​រំលេច និង​នៅ​ភូមិ​តារា ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​” ៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×