ឆ្នាំជូត ៖ មានបញ្ហាជាច្រើនកើតឡើងក្នុងថ្ងៃនេះ ។ ប្រហែលជាថ្ងៃសំនាងរបស់កំពុងថយចុះ ហើយថ្ងៃនេះអ្នកនឹងចាប់ផ្តើមប្រមុខជាមួយបញ្ហាក្នុងការងារ ។ ប៉ុន្តែអ្នកមានលទ្ធភាពដោះស្រាយបានហេតុនេះប្រសិនថ្ងៃនេះអ្នកមានការប្តេជ្ញាថែមបន្តិចទៀតនោះ គ្រប់យ៉ាងនឹងប្រែជាងាយស្រួលជាង ។ អ្នកនឹងត្រូវការភាពអត់ធ្មត់ ប្រសិនចង់រក្សាគម្រោងនេះតាមផែនការដែលខ្លួនចង់បាន ។ រឿងមនោសញ្ចេតនាល្អប្រសើរពោរពេញដោយភាពរីករាយកក់ក្តៅ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៣,៤ពិន្ទុ ។ ម៉ោងល្អ 5h-7h ។ ពណ៌ទឹកក្រូច , ផ្កាឈូក។ ឆ្នាំអ្នកយកអាសា ម្សាញ់ , កុរ ។
ឆ្នាំឆ្លូវ ៖ ថ្ងៃនេះអ្នកអាចបានទទួលប្រផ្នូលល្អច្រើនអំពីហិរញ្ញវត្ថុ ឬការងារ ។ យីអ៊ុនរបស់អ្នកឡើង ហេតុនេះអាចនឹងមានមនុស្សនាមមកឲ្យនូវឱកាសបង្កើនប្រាក់ចំណូលយ៉ាងច្រើនក្នុងពេលនេះ ។ រឿងមនោសញ្ចេតនា មិនបានល្អប្រសើរ ងាយកើតមានការខ្វែងគំនិតគ្នា ។ បន្ថែមលើនោះអាចអ្នកពុំមានសុខភាពល្អ ចូរខំប្រឹងសម្រាកថែទាំសុខភាពឲ្យបានច្រើន ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៦,៧ពិន្ទុ ។ ម៉ោងល្អ 15h-17h ។ ពណ៌ទឹកខ្មៅ , លឿង។ ឆ្នាំអ្នកយកអាសា រកា , កុរ ។
ឆ្នាំខាល ៖ អ្នកមានគុណសម្បត្តិច្រើនអំពីផ្នែកការទូត ហេតុនេះអ្នកអាចពង្រីកបញ្ហាទំនាក់ទំនងរបស់ខ្លួនឈានឡើង១ជំហានថ្មីទៀត ក្នុងថ្ងៃនេះ ។ អ្នកមានលទ្ធភាពអាចសហការជាមួយមនុស្សដែលអាចផ្តល់ឱកាសច្រើនសម្រាប់ប្រាក់ក្នុងឆ្នាំថ្មី ។
រឿងមនោសញ្ចេតនាក៏រលូនល្អនិងសុភមង្គល ។ រឿងលុយកាក់ថ្ងៃនេះគ្មានបញ្ហា តែត្រូវប្រយ័ត្នការធ្វើដំណើរក្រែងជួបគ្រោះថ្នាក់ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ១,៣ពិន្ទុ ។ ម៉ោងល្អ 9h-11h ។ ពណ៌ប្រផេះ , ក្រហម ។ ឆ្នាំអ្នកយកអាសា មមី , វក ។
ឆ្នាំថោះ ៖ ថ្ងៃនេះជាពេលល្អ គួរចាប់ផ្តើមគម្រោងការថ្មី ពង្រីកសមត្ថភាពច្នៃប្រឌិតរបស់ខ្លួន ។ អ្នកហាក់ដូចមានប្រភពថាមពលដ៏អស្ចារ្យដើម្បីចាប់ផ្តើមអ្វីៗគ្រប់យ៉ាង និងមានគូស្នេហ៍ចាំគាំទ្រ ផ្តល់កម្លាំងចិត្តគ្រប់ពេលវេលា ។ បញ្ហាលុយកាក់ ទោះបីមានខ្ទង់ត្រូវចំណាយច្រើនលើសផែនការ តែអ្នកនៅតែរីករាយសប្បាយចិត្ត ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 5h-7h ។ ពណ៌ទឹកខ្មៅ , ស។ ឆ្នាំអ្នកយកអាសា ចរ , រកា ។
ឆ្នាំរោង ៖ ថ្ងៃនេះអ្នកមានបញ្ហាសុខភាពបន្តិច តែក៏ត្រូវប្រយ័ត្នបញ្ចៀសកុំឲ្យជំងឺស្រាលប្រែទៅជាធ្ងន់ ។ ងាយមានអ្នកច្រណែនឈ្នានីសក្នុងការងារ ដូច្នេះគួរត្រៀមចិត្តជាមុន ហើយប្រសិនអាចចូរប្រឹងកម្ចាត់ចេញរឿងមិនសប្បាយចាត់ទុកមិនបានដឹងឮ ។ ចំពោះលុយកាក់នោះគ្មានការប្រែប្រួលច្រើន ហើយអ្នកក៏មិនចាំបាច់ត្រូវខ្វាយខ្វល់ពីវា ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៦,៧ពិន្ទុ ។ ម៉ោងល្អ 15h-17h ។ ពណ៌ទឹកខ្មៅ , ផ្កាឈូក។ ឆ្នាំអ្នកយកអាសា ម្សាញ់ , កុរ ។
ឆ្នាំម្សាញ់ ៖ អ្នកនឹងជួបបញ្ហាអំពីលុយកាក់ ។ អ្នកងាយត្រូវបាត់របស់ ឬលង់ខ្លួនក្នុងល្បែងផ្សងសំណាង ។ ថ្ងៃនេះអ្នកក៏គួរគិតគូឡើងវិញផែនការរបស់ខ្លួនក្នុងពេលវេលាខាងមុខ ដកខ្លួនចេញពីការសប្បាយគ្មានប្រយោជន៍ ។ រឿងមនោសញ្ចេតនា ហាក់ស្រុតចុះនិងកំពុងមានភាពនឿយណាយងាយមានវិវាទនឹងគ្នា ។ ចំពោះអ្នកនៅលីវថ្ងៃនេះពុំមានក្តីសង្ឃឹមណាមួយ ក្នុងរឿងមនោសញ្ចេតនា ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ 9h-11h ។ ពណ៌លឿង , ត្នោត។ ឆ្នាំអ្នកយកអាសា រកា , មមី ។
ឆ្នាំមមី ៖ ជាថ្ងៃដ៏ស្ងប់សុខមួយ ចំពោះអ្នកដោយពុំរវល់អ្វីច្រើន ។ ប៉ុន្តែអ្នកហាក់ខ្ជិលចលនាបន្តិច ដោយភាគច្រើនវិលវល់នៅនឹងផ្ទះ និងដេកលើគ្រែ នេះជារឿងមិនល្អសោះឡើយសម្រាប់អ្នកនៅលីវ ។ ចំពោះហិរញ្ញវត្ថុមិនជួបការលំបាកអ្វីឡើយ តែអ្នកមានការខ្វាយខ្វល់ក្នុងការរៀបផែនការប្រើប្រាស់ ពិសេសការឲ្យខ្ចីដើម្បីធានាសុវត្ថិភាព ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ ១៥h-11h ។ ពណ៌ផ្កាឈូក , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , ថោះ ។
ឆ្នាំមមែ ៖ ថ្ងៃនេះអំណោយផលល្អបំផុតសម្រាប់អ្នក ។ អ្នកអាចបានទទួលការណាត់ជួប អញ្ជើញទៅទទួលទានអាហារ និងថែមទាំងអាចមានឱកាសថ្មីៗជាច្រើនក្នុងការងារ ។ រឿងមនោសញ្ចេតនា មានភាពរីករាយកក់ក្តៅក្រៃលែង ។ ប៉ុន្តែត្រូវប្រយ័ត្នបញ្ហាសុខភាពបន្តិចកុំធ្វើអ្វីលើសកម្លាំង ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ១,៦ពិន្ទុ ។ ម៉ោងល្អ 19h-21h ។ ពណ៌ស , ប្រាក់ ។ ឆ្នាំអ្នកយកអាសា កុរ , ថោះ ។
ឆ្នាំវក ៖ អ្នកជួបរឿងសំណាងល្អច្រើន ។ អាចបានឈ្នះល្បែងផ្សងសំណាង តែកុំលង់ខ្លួនជ្រៅនឹងវា ។ ការងារល្អប្រសើរ គ្រប់យ៉ាងប្រព្រឹត្តទៅដូចបំណង ដោយគ្មានជួបការលំបាក ឬឧបសគ្គអ្វីរារាំង ។ ទំនាក់ទំនងមនោសញ្ចេតនាកាន់តែរឹងមាំជ្រាលជ្រៅពុំមានផលរមាស់អ្វីឡើយ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ 9h-11h ។ ពណ៌ខ្មៅ , ទឹកសមុទ្រ។ ឆ្នាំអ្នកយកអាសា កុរ , ចរ ។
ឆ្នាំរកា ៖ អ្នកកំពុងមានកង្វល់ខ្លះៗអំពីការងាររបស់ខ្លួនក្រែងមិនសម្រេចតាមផែនការ ចូរស្ងប់អារម្មណ៍ ធ្វើចិត្តឲ្យរីករាយ ព្រោះគ្រប់យ៉ាងនៅតែដំណើរការដោយរលូនល្អ ។ ថ្ងៃនេះត្រូវប្រយ័ត្នពេលចាយវាយប្រាក់កាស ព្រោះអាចត្រូវបាត់បង់ ឬចំណាយខុសផែនការ ។ រឿងមនោសញ្ចេតនា ល្អប្រសើរប្រកបដោយភាពសុខដុមរមនា ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៩ពិន្ទុ ។ ម៉ោងល្អ ១៥h-17h ។ ពណ៌លឿង , ទឹកក្រូច។ ឆ្នាំអ្នកយកអាសា ម្សាញ់ , មមី ។
ឆ្នាំចរ ៖ រឿងមនោសញ្ចេតនាលេចវត្តមាន “ជនទី៣” មកកកូរកកាយបំបែកបំបាក់ ។ ការខ្វះភាពនឹងនរអត់ធ្មត់នឹងធ្វើឲ្យចំណងស្នេហ៍កាន់តែប្រេះឆា ឈានដល់ការបែកបាក់ ។ ថ្ងៃនេះត្រូវប្រយ័តុ្នចំពោះរឿងខ្ចីបុលពិសេសអ្នកមានទំនាក់ទំនងសិ្នទ្ធស្នាល ព្រោះប្រាក់ដែលឲ្យទៅមិនងាយទារវិញបានឡើយ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ ៥h-៧h ។ ពណ៌ត្នោត , ទឹកក្រូច។ ឆ្នាំអ្នកយកអាសា កុរ , មមែ ។
ឆ្នាំកុរ ៖ អ្នកមានឱកាសរកប្រាក់ច្រើនក្នុងថ្ងៃនេះ និងអាចចាប់ផ្តើមបើកហាងថ្មី ។ រាសីល្អ តែអ្នកក៏គួរបង្ការបញ្ហាហិរញ្ញវត្ថុ កុំជឿទុកចិត្តគេជ្រុលដោយប្រគល់ប្រាក់កាស ឬប្រាប់ពីអាថ៌កំបាំងរបស់អ្នក ។ រឿងមនោសញ្ចេតនារីកចម្រើនជាងមុន និងអាចឈានទៅកំណត់ថ្ងៃចូលរោងជ័យ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៥ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៦,៧ពិន្ទុ ។ ម៉ោងល្អ ៣h-11h ។ ពណ៌ក្រហម , ទឹកក្រូច។ ឆ្នាំអ្នកយកអាសា ឆ្លូវ , ចរ ៕