ឆ្នាំជូត ៖ អ្នកងាយជួបរឿងពិបាកនិយាយអំពីមនោសញ្ចេតនាគ្រួសាររកាំរកូសមិនស្ងប់ត ។ បងប្អូនបង្កើតអាចក្លាយជាសត្រូវដណ្តើមទ្រព្យសម្បត្តិគ្នា ។ ការងារក៏មិនរលូនល្អ មានអ្នកច្រណែនឈ្នានីសពីក្រោយខ្នង ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៣ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ទឹកសមុទ្រ , ស ។ ឆ្នាំអ្នកយកអាសា រកា , វក , ម្សាញ់ ៕
ឆ្នាំឆ្លូវ ៖ ថ្ងៃនេះយីអ៊ុនឡើង អ្នកចេះក្តាប់ឱកាសហេតុនេះលាភហូរចូលមិនលំបាកឡើយ ។ ប្រសិនជាអ្នកជំនួញជួញដូរ នោះការងាររវល់គួរសមគ្មានពេលសម្រាក តែប្រាក់ក៏រាប់រោយដៃ ។ ប៉ុន្តែរឿងស្នេហារបស់អ្នកបែរជាមិនល្អ ងាយមានទំនាស់ឈ្លោះប្រកែកគ្នា ។ បញ្ហាកើតជាច្រើនដោយមិនបានដោះស្រាយទាន់ពេល ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌លឿង ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , កុរ ៕
ឆ្នាំខាល ៖ អ្នកឆ្នាំខាលកំពុងជួបសំណាងល្អច្រើន ។ អ្នកអាចរកបានសម្ព័ន្ធមិត្តគាំទ្ររឿងមនោសញ្ចេតនារបស់ខ្លួនអំឡុងពេលពុះកញ្ជ្រោល ។ ចូរបង្ហាញភាពស្មោះត្រង់របស់ខ្លួន កុំឲ្យអ្នកដទៃចាត់ទុកថាខ្លួនក្លែងក្លាយ ។ ការងារមានសន្ទុះឈានឡើង ត្រូវបានថ្នាក់លើសរសើរមិនដាច់ពីមាត់ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា កុរ, មមែ , ចរ ៕
ឆ្នាំថោះ ៖ អ្នកកំពុងឈរពីមុខជម្រើសដ៏លំបាកមួយ បើហ៊ានប្រថុយអាចដណ្តើមបានជោគជ័យ តែប្រសិនសម្ងំសុខនោះអាចការពារបានទីតាំងរបស់ខ្លួន ។ អ្នកសម្រេចជ្រើសយកការប្រថុយ ដោយមិនចង់ឲ្យខ្លួននៅក្នុងរង្វង់សុវត្ថិភាពរហូត ។ ប៉ុន្តែកុំបារម្ភ អ្នកនឹងឆ្លងផុតការលំបាកនេះយ៉ាងរហ័ស ។ សុខភាពរបស់អ្នកអាចរងឥទ្ធិពលតិចច្រើន ពិសេសអ្នកមានប្រវត្តិកើតជំងឺថ្លើម កុំទទួលទានគ្រឿងស្រវឹងច្រើន ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៩ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ខ្មៅ ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា ចរ , កុរ , មមែ ៕
ឆ្នាំរោង ៖ អ្នកងាយត្រូវរងរបួសដោយសាច់ញាតិរបស់ខ្លួន ។ អ្នកមិនអាចយល់បានថា ហេតុអ្វីមនុស្សដែលខ្លួនជឿជាក់បែរជាធ្វើឲ្យខ្លួនឈឺចាប់ ។ អ្នកទុកចិត្តគេជ្រុល មិនដែលសង្ស័យរឿងអ្វីដែលគេនិយាយចេញមក ។ ការងារថ្ងៃនេះក៏មិនល្អ ។ អ្នកគ្រប់គ្រងអារម្មណ៍របស់ខ្លួនមិនបានដោយឲ្យរឿងមនោសញ្ចេតនាឥទ្ធិពលដល់ការងារផ្ទាល់ខ្លួន ប្រសិទ្ធភាពការងារធ្លាក់ចុះ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា វក , ចរ , រកា៕
ឆ្នាំម្សាញ់ ៖ អ្នកត្រូវប្រយ័ត្នប្រយែងក្នុងរាល់ទំនាក់ទំនង ។ អ្នកមិនត្រូវខ្មាសអៀនជ្រុល អាចសត្រូវឆ្លៀតឱកាសដើម្បីបោកប្រាក់កាសអ្នក ។ រឿងមនោសញ្ចេតនា ដែលធ្លាប់រកាំរកូស ពេលនេះត្រឡប់មកជាល្អប្រសើរ ។ អ្នកនោះបានយល់ និងអធ្យាស្រ័យចំពោះអ្នក ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៦,៩ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រកា , ឆ្លូវ , វក៕
ឆ្នាំមមី ៖ មានប្រផ្នូលមិនល្អក្នុងរឿងលុយកាក់ ចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ការចំណាយសមហេតុផល មិនត្រូវខ្ជះខ្ជាយ ។ ការងារប្រព្រឹត្តទៅជាធម្មតាពុំមានអ្វីលេចធ្លោ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , ខាល៕
ឆ្នាំមមែ ៖ មានអ្នកយកអាសា ប្រគល់អំណោយឲ្យធំធេង ។ នោះគឺអាស្រ័យដោយអ្នកមានភាពជឿជាក់លើខ្លួនឯងជាងមុន ។ អ្នកមានបន្ថែមទាំងឱកាសរកចំណូលបានច្រើនបំផុត បើជាអ្នកលក់ដូរនោះទំនិញលក់ដាច់ខ្លាំង ។ រឿងមនោសញ្ចេតនា ពោរពេញដោយភាពរីករាយ សុភមង្គល ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ១,៩ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា កុរ , ថោះ , មមី ៕
ឆ្នាំវក ៖ អ្នកមានគម្រោងផ្ទាល់ខ្លួន ចេះវិធីតុល្យភាពចំណូលចំណាយក្នុងថ្ងៃ មិនឲ្យខ្លួនធ្លាក់ក្នុងសភាពខ្វះខាតជាប់បំណុល ។ ចំណូលថ្ងៃនេះសំខាន់បានពីការងាររបស់ខ្លួន ។ មនោសញ្ចេតនារវាងអ្នកនិងគូស្នេហ៍កំពុងមានសញ្ញាសាបរលាប ។ ទាំង២នេះមិនមើលឃើញភាពប្រឹងប្រែងរបស់គ្នា ដោយចាត់ទុកថា មានតែខ្លួនម្នាក់ប៉ុណ្ណោះកំពុងពលិកម្ម។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ស , លឿង ។ ឆ្នាំអ្នកយកអាសា ជូត , រោង , រកា ៕
ឆ្នាំរកា ៖ អ្នកអាចនឹងជួបរឿងស្មុគស្មាញក្នុងមនោសញ្ចេតនាថ្ងៃនេះ ។ ប្រផ្នូលមិនល្អអំពីជនទី៣ ចូលមកជ្រៀតជ្រែកក្នុងទំនាក់ទំនងរបស់អ្នកទាំង២ ។ ការពិតគឺអ្នកទាំង២ ជាអ្នកឲ្យជននោះបំផ្លាញមនោសញ្ចេតនារបស់ខ្លួន ។ ប្រសិនអ្នកទាំង២ ពិតជាស្រឡាញ់គ្នា និងជឿជាក់គ្នានោះមានកន្លែងឯណាសម្រាប់ជនទី៣ចូលមក ។ ថ្ងៃនេះការលំបាកអំពីហិរញ្ញវត្ថុសន្សឹមៗត្រូវបានដោះស្រាយ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៦,៧ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌លឿង , ទឹកប្រាក់ ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , ផ្លូវ , រោង ៕
ឆ្នាំចរ ៖ រឿងសហការរកស៊ីថ្ងៃនេះល្អបំផុត អ្នកពិនិត្យមើលដើម្បីដំណើរការ ។ ឱកាសល្អ ដូច្នេះពុំមានច្រើនឡើង កុំស្ទាក់ស្ទើរនាំឲ្យបាត់ឱកាស ។ លុយកាក់ទទួលបានពីការរកស៊ីនេះនឹងមិនតិចឡើយប្រសិទ្ធភាពការងាររបស់អ្នកកំពុងថមថយ ពេលអ្នកមិនប្រមូលផ្តុំពិតប្រាកដក្នុងការងារសំខាន់ដោយឲ្យរឿងពីក្រៅឥទ្ធិពលដល់ខ្លួន ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ស , ត្នោត ។ ឆ្នាំអ្នកយកអាសា វក ខាល មមី ៕
ឆ្នាំកុរ ៖ នេះជាឱកាសល្អដើម្បីឲ្យអ្នកផ្សាភ្ជាប់ឡើងវិញទំនាក់ទំនងមនោសញ្ចេតនាកំពុងប្រេះស្រាំ ។ គ្មាននរណាខុសឡើយ ចូរថ្លឹងថ្លែងឲ្យល្អិតល្អន់ដើម្បីឲ្យខកឱកាសក្នុងរឿងស្នេហា ។ បុព្វហេតុថ្ងៃនេះល្អបំផុត អ្នកជួបឱកាសឈានឡើងខ្ពស់ក្នុងការងារដោយសមត្ថភាពខ្លួន កុំពឹងផ្អែកលើនរណាឡើយ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៦,៦ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ស , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា ជូត , ឆ្លូវ , មមែ៕