Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​បដិសេធ​នឹង​សារព័ត៌មាន​នានា ដែល​ចុះផ្សាយ​ថា កម្ពុជា​មាន​គម្រោង​បង្ហោះ​ផ្តាយរណប​

​ភ្នំពេញ​ ៖ លោក ឈុំ សុជា​ត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​បដិសេធ​នឹង​សារព័ត៌មាន​នានា ដែល​ចុះផ្សាយ​ថា​កម្ពុជា​មាន​គម្រោង​បង្ហោះ​ផ្តាយរណ​បរបស់ខ្លួន​ជា​លើកដំបូង​នៅ​ឆ្នាំ ២០២១​។​

​ការបដិសេធ​របស់លោក ឈុំ សុជា​ត គឺ​ធ្វើឡើង​ក្រោយ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) និង​ក្រសួង​ព័ត៌មាន​ចុះ​ផ្សាយ​ពី​ព័ត៌មាន​នេះ​ដំបូង​គេ​ដោយ​អះអាងថា ជាការ លើកឡើង​របស់​លោក ហើយ​ក៏​ត្រូវបាន​សារព័ត៌មាន​ផ្សេងៗ ក្នុងស្រុក​ស្រង់​យក​ទៅ​ចុះ​ផ្សាយ​បន្ត​ក្នុង​នោះ​មាន​សារព័ត៌មាន​ថ្មីៗ​ផងដែរ ។ អ្នកនាំពាក្យ​រូប​នេះ​មាន​ការងឿងឆ្ងល់ នៅពេល​សារព័ត៌មាន​ចុះផ្សាយ​បែបនេះ ទាំង​ដែល​លោក​មិន​បាន​និយាយ ។

​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​សប៊ុក លោក​បាន​សរសេរ​បែបនេះ​ថា ៖ «​ខ្ញុំ​មាន​ការ​ងឿ​យ​ឆ្ងល់​បន្តិច​ដែរ ដែល​ឃើញ​សារព័ត៌មាន​មួយចំនួន បាន​ចុះផ្សាយ​បន្ត​គ្នា​ថា ខ្ញុំ​បាន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​គម្រោង​បង្ហោះ​ប្រព័ន្ធ​ផ្កាយរណប​របស់​កម្ពុជា​នា​ថ្មីៗ​នេះ​។ ទោះបីជា​រឿង​នេះ​​ជា​រឿង​វិជ្ជមាន​ក៏ពិតមែន ប៉ុន្តែ​ខ្ញុំ​សូម​ស្នើ​ឱ្យ​សារព័ត៌មាន​មួយចំនួន​នោះ ធ្វើការ​កែតម្រូវ​ឡើងវិញ ដែល​រូបខ្ញុំ​ផ្ទាល់ ក្នុង​ឆ្នាំ​២០១៩​នេះ មិន​ដែល​បាន​និយាយ​អំពី​រឿង​នេះ​ជាមួយ​សារព័ត៌មាន ឬ​នៅក្នុង​វេទិកា​ណាមួយ​ទាល់តែសោះ​។ ខ្ញុំ​យល់​ថា អ្នកសារព័ត៌មាន​ដែល​​​​សរសេរ​រឿង​នេះ អាច​ទំនង​មាន​ការភាន់ច្រឡំ​ចំពោះ​ប្រភព​ដែល​ផ្តល់​ព័ត៌មាន​ខាងលើ​នេះ​»​។​

​សូមបញ្ជាក់​ថា AKP នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ផ្សាយ​ថា មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារជាតិ​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ប្រទេស​កម្ពុជា​មាន​គម្រោង​បង្ហោះ​ប្រព័ន្ធ​ផ្កាយរណប ដើម្បី​សម្រួល​ដល់​ការគ្រប់គ្រង​ខាង​ផ្នែក​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់ និង​ការគ្រប់គ្រង​នូវ​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​បណ្តា​ប្រទេស​ជិតខាង ។​

​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​មានប្រសាសន៍ថា នៅពេល​ដែល​ប្រទេស​កម្ពុជា​មាន​ប្រព័ន្ធ​ផ្កាយរណប​ផ្ទាល់​ខ្លួន​នោះ វា​នឹង​ជួយ​សម្រួល​ដល់ ការងារ​បាន​ច្រើន​នៅក្នុង​វិស័យ​ការពារ​ប្រទេស​ពិសេស​ការគ្រប់គ្រង​បាន​ល្អ​លើ​ផ្នែក​សន្តិសុខ​ជាតិ​សណ្ដាប់​​ធ្នាប់​ការគ្រប់គ្រង​បាន​ល្អ​នូវ​សន្តិសុខ​តាម​បណ្តា​ព្រំដែន​ជាមួយ ប្រទេសជិតខាង​។ បច្ចុប្បន្ន​នេះ​បើសិន​ត្រូវ​ការតាមដាន​សន្តិ​សុខ​សង្គម​ឫ​ក៏​បញ្ហា​ព្រំដែន​គឺ​តម្រូវ​ទិញ​ទិន្នន័យ​ពី​ផ្កាយរណប​បរទេស ដូច្នេះ​រាល់​ការសម្ងាត់​ខ្លះៗ​របស់​យើង​ពិបាក​ក្នុង​ការ​លាក់បាំង​ពី​ម្ចាស់​ប្រព័ន្ធ​ផ្កាយរណប​របស់គេ​ណាស់ ហើយ​ការជួល​នោះ​ក៏​មាន​តម្លៃ​ខ្ពស់​ថែម​ទៀត​។​

​គម្រោង​នេះ​គឺជា​ការលើក​ឡើង​រវាង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុបរ​បស់​អ្នកឧកញ៉ា គិត ម៉េង និង​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​ចិន​ក្រោម​ការសម្របសម្រួល​ដោយ​ក្រសួង ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដែល​គ្រោង​នឹង​បង្ហោះ​ប្រព័ន្ធ​ផ្កាយរណប​នៅក្នុង​ឆ្នាំ​២០២១ ខាងមុខនេះ​។​

​លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បានបញ្ជាក់​ថា ទំហំ​វិនិយោគ​នៃ​ការបាញ់​បង្ហោះ​ផ្កាយរណប​ផ្ទាល់ខ្លួន​របស់​កម្ពុជា នេះ​អាច​មាន​ទឹកប្រាក់ ប្រមាណ​ជា​១៥០​លាន​ដុល្លារ​អាមេរិក ដែល​ជា​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​រាជរដ្ឋាភិបាល​កម្ពុជា ៕ ដោយ​៖​កូឡាប​

spot_img
×