ភ្នំពេញ ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា តាមរយៈផេកហ្វេសប៊ុក បានសួរដេញដោលអំពីបញ្ហានានា ពាក់ព័ន្ធបរិស្ថាន ជាពិសេសការបាត់បង់ព្រៃឈើ នឹងនចាប់ផ្តើមនៅក្នុងកិច្ចប្រជុំ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ហើយខ្ញុំក៏បានត្រៀមរួចរាល់ហើយដែរនូវសំនួរ និងយុទ្ធសាស្ត្រការពារព្រៃឈើ ដើម្បីផ្តល់ជូនរដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងការការពារព្រៃឈើ និងបរិស្ថាននៅកម្ពុជា នៅព្រឹកថ្ងៃទី១១/ ០២/ ២០១៩ ។
លោក បានបន្តថា ៣សំនួរនៃខ្ញុំសួរទៅកាន់រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ១. តើក្រសួងបរិស្ថានមានចំណាត់ការបែបណាចំពោះការបំផ្លាញព្រៃឈើ ដែលរងការកាប់បំផ្លិចបំផ្លាញជាបន្តបន្ទាប់គ្រប់ទីកន្លែង.? ២. តើក្រសួងបរិស្ថានអាចពិចារណានិងកំណត់ភូមិសាស្ត្រអោយបានច្បាស់លាស់បានឬទេមុននឹងផ្តល់នូវអាជ្ញាប័នសម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុនណាមួយជៀសវាងមានជម្លោះជាមួយប្រជាពលរដ្ឋអាស្រ័យផលក្នុងតំបន់ និង៣.តើក្រសួងបរិស្ថានមានគម្រោងដាក់ប្រព័ន្ធកែច្នៃទឹកស្អាតតាមអាគារតូច ធំរបស់ក្រុមហ៊ុននិងសហគ្រាសនានាមុននឹងបង្ហូរចេញទៅសមុទ្រទន្លេ បឹង..ល..។
លោកពេជ្រ ស្រស់ បានលើកយក ចម្លើយពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ ១. ការកាប់បំផ្លាញព្រៃឈើ ខាងក្រសួងបរិស្ថានគឺ
កំពុងខិតខំទប់ស្តាត់ ប៉ុន្តែត្រូវឲ្យមានការចូលរួមយ៉ាងស្វិតស្វាញពីកម្លាំងចម្រុះក្នុងមូលដ្ឋានជាក់ស្តែង និងការចូលរួមពីក្រសួងកសិកម្ម ដោយកំណត់មុខសញ្ញាកំណាត់ឈើថាឈើដែលបានដឹកចេញនោះជាឈើក្នុងបរិវេន្តអាជ្ញាប័ន ឬជាឈើលួចកាប់ខុសច្បាប់ដូច្នេះការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើត្រូវឲ្យមានការចូលរួមពីគ្រប់ភាគីតែម្តង ទើបអាចទប់ស្កាត់បានល្អ…។ ២. ចំពោះអាជ្ញាប័នសម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុន គឺរដ្ឋាភិបាលបានបិទការផ្តល់នូវអាជ្ញាប័នសម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុនពីឆ្នាំ២០១០ និងឆ្នាំ២០១២ មកម្លេស ហើយក្រសួងបរិស្ថានកំពុងពិនិត្យលើក្រុមហ៊ុនទទួលបានអាជ្ញាប័នសម្បទានដីសេដ្ឋកិច្ច ដើម្បី វាយតម្លៃអំពីការអនុវត្តនូវអាជ្ញាប័នត្រឹមត្រូវឬទេ ហើយបើសិនជាខាងក្រសួងបរិស្ថានពិនិត្យឃើញពីភាពមិនប្រក្រតីណាមួយរបស់ក្រុមហ៊ុនចំពោះការអនុវត្តអាជ្ញាប័នសម្បទានដីសេដ្ឋកិច្ចក្រសួងនឹងធ្វើការដកហូតនូវអាជ្ញាប័ននោះពីក្រុមហ៊ុនមកវិញ ហើយក្រុមហ៊ុននោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរដែលមិនអាចជៀសបានឡើយ។ ៣. ចំពោះគម្រោងដាក់ប្រព័ន្ធកែច្នៃទឹកស្អាតនៅតាមអគារតូច ធំរបស់ក្រុមហ៊ុន និងតាមសហគ្រាសនានាមុននឹងបង្ហូរចេញទៅសមុទ្រ ទន្លេ បឹងគឺខាងក្រសួងបាននឹងកំពុងធ្វើជាមួយក្រុមហ៊ុនមួយចំនួនហើយ នឹងបន្តធ្វើទៅទៀត ហើយពង្លឿនឲ្យឆាប់រហ័សផងដែរ ដើម្បីរៀបចំនូវប្រពន្ធ័ទឹកស្អាត…។
លោកពេជ្រ ស្រស់ បានបញ្ជាក់ថា ៣ចម្លើយខាងលើនេះ គឺជាការឆ្លើយរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលខ្ញុំបានសួរគាត់ ៕ ដោយ ៖ កូឡាប