Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នារី​ម្នាក់​ខំ​រិះគន់​បុគ្គលិក​ហាង​មួយ «​ចាប់​អាហារ​ឲ្យ​ភ្ញៀវ​អត់​ប្រើ​ស្រោមដៃ​អនាម័យ​» គួរ​ឲ្យ​ខ្ពើម តែ​បែរ​ទទួល​ប្រតិកម្ម​បញ្ច្រាស​យ៉ាងច្រើនថា ​រិះគន់​អត់​ចេះ​មើល​កាលៈទេសៈ (​វីដេអូ​)

spot_img

​នារី​ម្នាក់​កាលពីពេល​ថ្មីៗ​នេះ បាន​បង្ហោះ​ពី​ទិដ្ឋភាព​ដែល​នាង​បានឃើញ​ផ្ទាល់​ភ្នែក ចំពោះ​សកម្មភាព​បុគ្គលិក​ស្រីៗ​ធ្វើការ​នៅក្នុង​សាខា​ភោជនីយដ្ឋាន Domino ដែល​ត្រូវបាន​ជឿថា​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយ​ពុំ​ពាក់​ស្រោមអនាម័យ​ដៃ​នោះទេ ។ នាង​បាន​ចូលទៅក្នុង​ហាង​នោះ​ដោយ​សង្ឃឹមថា អាចដាក់​ពាក្យសុំ​ធ្វើការ​ងារ​នៅ​ទីនោះ​បាន ប៉ុន្តែ ហួស​ថ្លែង នៅពេល​ឃើញ​ការអនុវត្ត «​គ្មាន​អនាម័យ​» ។ នៅពេល​បុគ្គលិក​ពុំបាន​ពាក់​ស្រោមដៃ​បែបនេះ នោះ​ចាន​ចំណីអាហារ​ទាំងអស់ គឺ​ត្រូវ​បានរៀបចំ​ដោយ​ដទៃ​ទទេ ។​

​នៅក្នុង​ការចែករំលែក​នេះ នាង​ក៏បាន​លើកឡើងថា​៖ «​ប្រសិនបើ​ពួកគេ​សន្ម​ត់​ថា ពុំ​ពាក់​ស្រោមដៃ ហេតុនេះ ចង់​សួរ​ទៅ​អ្នក​ទាំងអស់គ្នា​ប្រាកដ​ទេ​ថា ក្រចកដៃ​របស់​ពួកគេ​ស្អាត​? បងប្អូន​ទាំងអស់គ្នា បុគ្គលិក Domino ពិតជា​គគ្រិច​ណាស់​» ។​

​ទោះយ៉ាងណា ការលើក​យកមក​បង្ហា​ញ​របស់​នាង បែរជា​ទទួល​មតិ​ប្រតិកម្ម​យ៉ាងច្រើន​ទៅវិញ ដោយ​ក្នុងនោះ​អ្នកលេង​អ៊ិន​ធើរ​ណែ​ត​មួយចំនួន បានធ្វើការ​រិះគន់​ចំពោះ​ការវិនិច្ឆ័យ​យ៉ាង​លឿន​មួយ​នេះ​របស់​នាង ដោយ​ចង្អុល​បង្ហាញថា នាង​គួរតែមាន​ការយល់ដឹង​អំពី​ស្ថានការណ៍ មុនពេល​ធ្វើការ​ចោទប្រកាន់​ឥត​លាក់លៀម​បែបនេះ ៕ រក្សា​

spot_img
×