Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម​ស្នើ​ក្រុម​ជំនាញ​សិក្សា​ពី​ឥទ្ធិពល​ដំណាំ​កញ្ឆា ខណៈ​ប្រទេស​មួយចំនួន​ដាក់​ដាក់​ឲ្យ​កញ្ឆា​ក្លាយជា​ដំណាំ​ស្របច្បាប់​

spot_img

ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម ស ខេង បានស្នើ​មន្ត្រី​ក្នុង​អង្គភាព​គ្រឿងញៀន ត្រូវ​ធ្វើ​ការសិក្សា​លើ​បញ្ហា​កញ្ឆា និង​ឥទ្ធិពល​របស់​វា​។ សម្តេច​បាន​បញ្ជាក់បន្ថែម​ថា ប្រទេស​មួយចំនួន​លើ​សកលលោក បានដាក់ឲ្យ​កញ្ឆា​ក្លាយ​ជា​ដំណាំ​ស្របច្បាប់ និង​ត្រូវបាន​គេ​ប្រើប្រាស់​ធ្វើ​ជា​ថ្នាំ​ព្យាបាល​។​

​ថ្លែង​បើក​សន្និបាត​ការងារ​ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃទី​១៣ កុម្ភៈ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ សម្តេច​ក្រឡា​ហោម បាន​មានប្រសាសន៍ថា ប្រទេស​យ៉ាងហោច​ចំនួន​៣ ដែល​បាន​ធ្វើ​ច្បាប់ ដាក់​ឲ្យ​ដំណាំ​កញ្ឆា​ជា​ដំណាំ​ស្របច្បាប់ ដូចជា​បណ្តា​រដ្ឋ​ខ្លះ​ក្នុង​សហរដ្ឋអាមេរិក ប្រទេស​កាណាដា និង​ប្រទេស​ថៃ​ផង​ដែរ​។ សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍ថា “​នៅ​សហ​រដ្ឋ​អាមេរិក​​តាម បណ្តា​រដ្ឋ​ខ្លះ និង​នៅ​កាណាដា បានអនុញ្ញាត​ឲ្យប្រើ​កញ្ឆា ជក់​កញ្ឆា និង​នៅក្នុង​ប្រទេស​ថៃ បាន​ធ្វើ​ធ្វើ​ច្បាប់​ឲ្យប្រើ ឱសថ​ដែល​ធ្វើ​ពី​កញ្ឆា ប៉ុន្តែ គេ​កំណត់​ពី​ប្រភព​ផ្គត់ផ្គង់​កញ្ឆា​ត្រូវ​យក​ចេញពី​កន្លែង​មួយ​ដែល​រដ្ឋ​បាន​គ្រប់គ្រង​។ សូម​ឲ្យ​ស្ថាប័ន​ជំនាញ ជាពិសេស​អាជា្ញធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ចាត់តាំង​ស្រាវជ្រាវ​តើ​មូលហេតុ​អ្វី​?”​។​

​សូម​ជំរាប​ថា នៅក្នុង​ប្រទេស​កម្ពុជា​ដំណាំ កញ្ឆា គឺជា​ដំណាំ​ខុសច្បាប់​និង​ត្រូវបាន​គេ​ចាត់ទុក​ជា​គ្រឿងញៀន ដែល​ត្រូវតែ​បង្ក្រាប និង​យក​វត្ថុតាង​មក​ដុត​បំផ្លាញ​ជា​សាធារណៈ ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×