ការសម្តែងសៀកមួយ នៅក្នុងប្រទេសចិន បានក្លាយជាសោកនាដកម្ម បន្ទាប់ពីអ្នកសម្តែងប្រុសស្រី ៤ នាក់ បានធ្លាក់ចុះដីក្នុងរយៈកម្ពស់ជិត ១០ ម៉ែត្រ ក្នុងអំឡុងពេលកំពុងសម្តែងនៅក្នុងទីក្រុង Shangqiu ខេត្ត Henan ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ការសម្តែងនៅលើលំហអាកាសមួយ ត្រូវបានលើកឡើងដោយឡានស្ទួច១គ្រឿង ។ មុនពេលកើតហេតុ អ្នកសម្តែងប្រុសស្រីទាំង៤ ត្រូវបានឃើញអង្គុយព័ទ្ធជុំវិញនឹងទោងកំពុងត្រូវបានបង្ខិល ។ ប៉ុន្តែ នៅពេលពួកគេ ប្តូរស្ទៃល៍សម្តែង រឡាតខ្លួនដើម្បីយកជើងពាក់ព្យួរក្បាលចុះក្រោម ស្រាប់តែទោងនោះបានរបូតចេញពីទម្ពក់ស្ទួច បណ្តាលឲ្យធ្លាក់ដីក្ឌុកដេកស្តូកស្តឹងគួរឲ្យអាសូរបំផុត ។
ភ្លាមៗនោះ ក្រុមរបស់ពួកគេ និងក៏ដូចទស្សនិកជន បានប្រញាប់ប្រញាល់ជួយសង្គ្រោះ និងដឹកយកពួកគេទៅកាន់មន្ទីរពេទ្យភ្លាមៗ ទាំងស្ថានភាពធ្ងន់ធ្ងរបំផុត ប៉ុន្តែ ពុំប្រឈមនឹងអាយុជីវិតនោះទេ ៕ រក្សា