Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្ងៃ​១៤ កុម្ភៈ ជា​រៀងរាល់ឆ្នាំ យុវជន ហើយ​ភាគច្រើន ជា​សិស្ស មានការ​ភ្លើតភ្លើន​

spot_img

​សៀមរាប ​៖ ​អភិបាលរង​ខេត្តសៀមរាប បាន​ស្នើ​ឲ្យ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ជួយ​ទប់ស្កាត់​លើ​បញ្ហា​ប្រឈម​នៅក្នុង​សង្គម និង​ផលប៉ះពាល់​របស់​យុវវ័យ ពិសេស​ថ្ងៃ​១៤ កុម្ភៈ ដែល​ជា​រៀងរាល់ឆ្នាំ យុវជន ហើយ​ភាគច្រើន​ជា​សិស្សានុសិស្ស​មានការ​ភ្លើតភ្លើន យក​ថ្ងៃ​១៤ កុម្ភៈ ថា​ជា​ថ្ងៃបុណ្យ​សង្សារ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ការលើកកម្ពស់​សី​លធ​ម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​។​

​លោកស្រី យូ សុភា អភិបាលរង​ខេត្ត ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត​សៀមរាប (​គ ខ ប ជ​) បាន​ថ្លែង​បែបនេះ បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​វគ្គ​ពង្រឹងសមត្ថភាព​ក្រុមប្រឹក្សា​កុមារ​កម្ពុជា និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា និង​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង​ការធ្វើ​ចំណាកស្រុក​ប្រកបដោយ​សុវត្ថិភាព នៅ​វិទ្យាល័យ​សម្តេចឪ ក្រុង​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដល់​លោកនាយក លោកស្រី​នាយិកា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​២២២​នាក់ ស្រី​១២១​នាក់ ។​

​បើ​តាម​រដ្ឋបាល​ខេត្ត​សៀមរាប បានឲ្យដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំ​ដោយ​ក្រុម​ការងារ​បង្ការ​ទប់ស្កាត់ (​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​) ដោយ​មាន​ការចូលរួម​សហការ សម្របសម្រួល​ពី​ប្រធាន​ក្រុមការងារ កិច្ចការ​ទេសន្តរប្រវេសន៍ (​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​)​។​

​ថ្លែង​នៅក្នុង​ពិធី​បើក​វគ្គ​ផ្សព្វផ្សាយ​នេះ​ផងដែរ លោកស្រី ក៏​បាន​ជំរុញ​ឲ្យ លោកគ្រូ អ្នកគ្រូ គ្រប់​សាលា​ទាំងអស់ ធ្វើ​ការបញ្ជ្រាប​ផ្សព្វផ្សាយ ដល់​សិស្សានុសិស្ស ឲ្យបាន​គ្រប់ថ្នាក់ និង​ជា​ប្រចាំ អំពី​អំពើ​ជួញដូរ​មនុស្ស អំពី​ល្បិចកល​ជនខិលខូច អំពី​ផលវិបាក នៃ​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់ និង​រូបភាព នៃ​ការជួញដូរ​មនុស្ស​គ្រប់​ទម្រង់​។ បន្ថែម​ពី​នេះ លោកស្រី​អភិបាលរង​ខេត្ត បាន​ស្នើ​ឲ្យ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ជួយ​ទប់ស្កាត់​លើ​បញ្ហា​ប្រឈម​នៅក្នុង​សង្គម និង​ផលប៉ះពាល់​របស់​យុវវ័យ ពិសេស​ថ្ងៃ​១៤ កុម្ភៈ ដែល​ជា​រៀងរាល់ឆ្នាំ យុវជន ហើយ​ភាគច្រើន​ជា​សិស្សានុសិស្ស​មានការ​ភ្លើតភ្លើន យក​ថ្ងៃ​១៤ កុម្ភៈ ថា​ជា​ថ្ងៃបុណ្យ​សង្សារ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ការលើកកម្ពស់​សី​លធ​ម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​។​

​លោកស្រី បាន​បន្ថែមថា “​សូម​ធ្វើ​យ៉ាងណា យើង​ត្រូវ​ប្រែក្លាយ​ថ្ងៃ​១៤ កុម្ភៈ ជា​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រឡាញ់​វិញ ដែល​យើង​គ្រប់​គ្នា​មាន​ចំពោះ ឪពុកម្តាយ អាណាព្យាបាល លោក លោកគ្រូ អ្នកគ្រូ មិត្តភក្តិ ដែល​បង្ហាញ​អំពី​ការគោរព ស្រឡាញ់ ក្នុង​សេចក្តីថ្លៃថ្នូរ និង​លើ​កម្ពស់​តម្លៃ​និង​សីលធម៌​សង្គម​ខ្មែរ​”៕ ដោយ ​៖ ​កូឡាប​

 

spot_img
×