ភ្នំពេញ ៖ បើតាមផេកហ្វេសប៊ុក របស់គណនី ឈ្មោះ Leng Navatra ឡេង ណាវ៉ាត្រា ដែលគេស្គាល់ជាឧកញ៉ាវ័យក្មេង មានដើមកំណើតមានបាន ចេញពីពលករនៅប្រទេសកូរ៉េ បានសរសេរសារយ៉ាងវែង ឆ្លើយតបទៅលោកផែង វណ្ណៈ ដែលចេះគ្រប់រឿងលើបណ្តាញសង្គម ដែលនិយាយបញ្ឆិតបញ្ឆៀងក្នុងឡាយវីដេអូ រិះគន់លោកឧកញ៉ានោះ។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងកាលពីថ្មីៗនេះថា សូមគោរពសំពះជម្រាបសួរដោយការគោរពបំផុត ខ្ញុំបានឃើញបងនិយាយប៉ុន្មានម៉ាត់ ធ្វើឲ្យប្អូនតូចចិត្តបំផុត។ ប្រសិនការនិយាយនេះ បងប្រុសនិយាយសំដៅមកលើប្អូន។
ខ្ញុំសូមទទួលពាក្យថា ខ្ញុំជាពលករ តែមិនទទួលដាច់ខាតពាក្យថាខ្ញុំកញ្ជះគេ ព្រោះពួកខ្ញុំយកម្លាំងទៅដោះដូរលុយ និងមានសិទ្ធិស្មើគ្នានៅប្រទេសគេ ហើយក៏ ដើម្បីគ្រួសារនិងចូលរួមជួយអភិវឌ្ឍន៍ប្រទេសរបស់យើងដែ។ ពាក្យថាខ្ញុំភ្លេចកំណើត តើខ្ញុំភ្លេចកន្លែងណា ខ្ញុំធ្វើបុណ្យរាល់ឆ្នាំនឹង ថែមទាំងបានជូនអំណោយ ក្នុងស្រុកកំណើតជាប្រចាំ ហើយជួបមនុស្សចាស់ ជាពិសេសបងខ្ញុំតែងតែលើកដៃសំពះ បងភ្លេចហើយឬខ្ញុំលើកដៃសំពះបងពេលវីដេអូ call ដៃម្ខាងកាន់ទូរស័ព្ទដៃម្ខាងសំពះ ហេតុអ្វីបងដៀលខ្ញុំទៅរួចប្អូនមិនយល់ កន្លែងណាខ្ញុំក្រអឺតក្រទម បងជួយពន្យល់ប្អូនផង។ ខ្ញុំក៏ស្អប់ពាក្យថាភ្លេចកំណើតដែរ បងសួរអភិបាលរងស្រុកបាភ្នំទៅ តើខ្ញុំជួយអ្វីខ្លះ ហេតុអ្វីបងប្រើពាក្រថា ខ្ញុំភ្លេចកំណើតបែបនេះ នេះជាលើកទីមួយ ហើយបងដៀលខ្ញុំបែបនេះ ទោះឪពុកខ្ញុំក៏គាត់មិនដែលដៀលខ្ញុំបែបនេះដែ។ កង់កញ្ចាស់ខ្ញុំគ្មានជិះមែនពីមុន ពិតជាអត់ណាស់ តែឥឡូវធ្វើសំណង់ក៏ទិញម៉ូតូជិះបានដែរ មិនដូចដាក់ទំនាយពេកទេ បងកុំស្អប់ប្អូនពេក បងថាខ្ញុំចង់ល្បី ដោយសារជួយគេខ្ញុំទទួល តែខ្ញុំគិតថាប្រហែលប្រសើរជាង ចង់ល្បីដោយមិនបានជួយ ។
ពិតមែន ហើយបងខ្ញុំប្រវត្តិអ្នកក្រ ហើយទៅថ្ងៃមុខគ្មានអ្នកណា អាចមើលដឹងទេ ថាក្រឬយ៉ាងណាដែរ បងនិយាយត្រូវ ។ តែសូមបងកុំដាក់ទំនាយឲ្យខ្ញុំអី ខ្ញុំក៏ចង់ធូធារដែរ ព្រោះខ្ញុំលំបាកច្រើនហើយ ត្រូវជួយគ្រួសារ បងប្អូនច្រើននៅស្រុកយើង ព្រោះពូជខ្ញុំអ្នកក្រស្រាប់ហើយ និងជួយសង្គមខ្លះ មួយទៀត ខ្ញុំក៏មិនដែលគិតថាខ្ញុំអ្នកមានដែរ បងយល់ច្រឡំហើយ ខ្ញុំធ្វើការរកពេលសម្រាកគ្មាន។ គឺប្រៀបដូចជាបងអញ្ចឹងពីមុនបងធ្វើកាអ្វី? ឥឡូវបងធ្វើអ្វីមានតែបងទេ ទើបដឹងច្បាស់ គ្មានអ្នកចង់មានកំហុស ឬចង់ខ្វះសមត្ថភាពឡើយ អ្វីៗប្រែប្រួលគ្រប់ពេល។
ខ្ញុំក៏បានត្រៀមចិត្ពខ្លះដែរ ខ្ញុំមិនដែលគិតថាខ្ញុំជោគជ័យរហូតទេ ជាអ្នកមានអ្វីទេ។
ខ្ញុំសូមបញ្ជាក់ប្រាប់បង ខ្ញុំមិនបានសុំប្អូនមីល្ពៅវិនិយោគទេ បងច្រឡំមនុស្សហើយ បងជួយពិនិត្យឡើងវិញផង។ ហើយរឹតតែមិនចង់បានចំណេញពីគាត់ ម្យ៉ាងទៀត ក៏មិនបានខឹងនិងប្អូនប្រុសមីល្ពៅដែរ តែលុយខ្ញុំជួយ 1000$នេះ បើគាត់គិតថាតិចមិនមកយក ខ្ញុំទុកជួយអ្នកផ្សេងក៏បាន បើដឹងថាខ្ញុំជួយហើយ ខ្ញុំទទួលអារម្មណ៍ឈឺចាប់បែបនេះ ខ្ញុំមិនជួយល្អជាង ។ តែបើខ្ញុំសសេរខុសកន្លែងណា សូមបងប្រុស និងបងប្អូនទាំងអស់អភ័យទោស ឲ្យខ្ញុំផងព្រោះខ្ញុំរៀនបានតិច។
លោកឧកញ៉ា បានបញ្ជាក់ថា “ខ្ញុំសូមរាយការណ៍ជម្រាបជូន កាលពីសប្ដាហ៍មុន មានមិត្តភក្តិ Vj ALaskoo គាត់ស៊ែរប្អូនប្រុស ធ្វើមីល្ពៅឲ្យខ្ញុំជួយ ហើយខ្ញុំក៏សួរថាជួយដោយវិធីណា មិត្តភក្តិនៅក្នុងហ្វេសប៊ុក ក៏តបថាជួយវិនិយោគ ខ្ញុំក៏ប្រាប់វិញថា ចឹងឲ្យគាត់ទាក់ទងមក ។ ក្រោយមកស្រាប់ហ្វេសប៊ុកឈ្មោះមីល្ពៅទាក់ទងមក ពេលនោះ ខ្ញុំឃើញព័ត៌មានគេផ្សាយថា មានលោកឧកញ៉ាម្នាក់ គេជួយហើយខ្ញុំឆ្ងល់ ខ្ញុំសួរថា (ចុះឮថាមានគេជួយហើយនោះ ) ព្រោះខ្ញុំមិនចង់លូកដៃទៀតទេ តែគាត់ថាមិនទាន់បានទេ ខ្ញុំនឹកស្មានថាគាត់ចង់បានយោបល់ និងកាជួយជ្រោមជ្រែងការចង់វិនិយោគ ពេលនោះគាត់និយាយថា គាត់មិនវិនិយោគ ខ្ញុំមានអារម្មណ៍ឆ្ងល់ អ៊ីចឹង គាត់ទាក់ទងមកខ្ញុំធ្វើអ្វី? ហើយខ្ញុំក៏សួរទៀត តែគាត់មិនតប ខ្ញុំមិនគិតអ្វីដែ។ បន្ទាប់មកខ្ញុំឃើញគាត់ live ថាគេឲ្យគាត់២០ភាគរយ ឬ៣០ភាគរយ គាត់ធ្វើមិនបាន គាត់ថា គាត់មិនវិនិយោគ ខ្ញុំមានអារម្មណ៍ស្ដាយជំនួសគាត់។ ខ្ញុំស៊ែរផុសបញ្ចេញមតិ ក្នុងន័យឆ្ងល់ ហើយក៏ដូចជាការឲ្យយោបល់ ព្រោះខ្ញុំ chat ចុងក្រោយគាត់មិនតប ។ តែរឿងពិត ការសម្រេចចិត្តលើគាត់ដដែល តើ ខ្ញុំមានសិទ្ធិអី”។
“តែក្រោយមកទើបខ្ញុំដឹង បង Long Sokiry ប្រាប់ថាគាត់ចង់ឲ្យយើងជួយជាលុយខ្លះ មិនមែនជួយវិនិយោគទេ ចឹងខ្ញុំក៏យល់ ខ្ញុំប្រាប់ទៅបងគីរីថា ខ្ញុំជួយ៥០០ដុល្លារ ព្រោះបើដាក់ទៅគាត់ផ្ទាល់ ខ្លាចថាខ្ញុំមើលងាយគាត់ តែបង Long Sokiry គាត់មិនតប ខ្ញុំគិតថា ប្រហែលគាត់រវល់។ ស្រាប់តែមានគេ share ម៉ាស៊ីន តម្លៃ៨០០ដុល្លារ ខ្ញុំក៏ស៊ែររូបម៉ាស៊ីននឹងទុក ហើយជួយ១០០០ដុល្លារតែម្ដងទៅ ព្រោះម៉ាស៊ីនធូរថ្លៃដែរ ខ្លាចគាត់មិនហ៊ានទាក់ទងមកខ្ញុំ ម្យ៉ាងខ្ញុំរវល់ក៏ឲ្យទាក់ទងមកជំនួយការខ្ញុំវិញ ព្រោះបងគីរីមិនតប។
កន្លែងណាដែលបងគិតថា ខ្ញុំចង់វិនិយោគជាមួយគាត់ ហើយចង់ចំណេញពីគាត់ ហើយខ្ញុំក៏មិនបានខឹងគាត់ដែរខ្ញុំមានរូបភាព ជូនបងមើលបងមើលចុះ បញ្ជាក់ថាខ្ញុំមិនបានចង់វិនិយោគ ទាញរកផលចំណេញណាមួយឡើយ ខ្ញុំឃើញគេចុះផ្សាយថា ខ្ញុំប្រតិកម្ម ខ្ញុំក៏លុបខ្ញុំស៊ែរចេញ k01 ប្រាប់ខ្ញុំប៉ុស្តិ៍ វិទ្យុថាឲ្យខ្ញុំក៏ខ្ញុំទ្រាំ ខ្ញុំគិតថាតិចទៀត គឺសាបហើយ តែបងបែរជាដាក់មកធ្ងន់ពេក មិនស្មានថាមនុស្ស ដែលខ្ញុំគោរពដៀលខ្ញុំបែបនេះសោះ ខ្ញុំមិនចង់ឈ្នះចាញ់អ្វីទេ តែមិនចង់ឲ្យបង ឬបងប្អូនក្នុង facebook យល់ច្រឡំលើប្អូន” លោកឡេង ណាត្រា បញ្ជាក់បន្ថែមដូច្នេះ។
លោក ថ្លែងថា “តាមពិតបងជាមនុស្សខ្ញុំគោរព ហើយឮថា នៅជិតស្រុកកំណើតខ្ញុំទៀត ឮល្បីថាបងនៅបឹងព្រះ ចំណែកខ្ញុំនៅត្រពាំងសាលា បើខ្ញុំសសេរខុសកន្លែងណា សូមបងប្រុស និងបងប្អូនទាំងអស់ អភ័យទោសឲ្យខ្ញុំផង ព្រោះខ្ញុំរៀនបានតិចសូមទុកផ្លូវឲ្យប្អូនរស់ផង បងកុំធ្វើឲ្យគេស្អប់ប្អូនអី ។ ខ្ញុំគ្មានបំណងអាក្រក់អ្វីទេ។ video របស់បងវែង សូមទោសខ្ញុំកាត់”។
បើតាមផេកហ្វេសប៊ុកក្នុងឡាយវីដេអូ លោកផែង វណ្ណៈ បាននិយាយថា “ពីមុនអាខ្លះមានដែរ ពីមុនធ្វើកញ្ជះគេ ធ្វើខ្ញុំគេទេ បើបានមានវាសនា មានលុយបន្តិចបន្តួច ធ្វើក្រអឺតក្រទម ឌៀមដាមដាក់ឲ្យគ្នា អាមនុស្សភ្លេចកំណើត មិនដែលមានកំណើតយូរទេ ចាំតែមើលទៅ ។ ថ្ងៃហ្នឹងមាន ថ្ងៃក្រោយរកកង់ជិះគ្មានក៏មិនដឹងក៏ថាបានដែរ ។ មិនមែនដាក់ទំនាយគេទេ ក៏ប៉ុន្តែមានហ្នឹងមានរហូតទេ ខ្វះស្អីឧកញ៉ាខ្លះធ្លាក់ខ្លួនក្ររហូត ធ្លាក់ខ្លួនក្រម៉ាគគោក “៕ ដោយ ៖ កូឡាប