Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំផ្លាញ​ដំណាំ​កញ្ឆា ១៥​ទីតាំង ចំនួន​៦.៣២១​ដើម នៅ​ស្រុក​គិរីវង់​

spot_img

​ខេត្តតាកែវ ៖ នគរបាល​ស្រុក​គិរីវង់ បាន​បង្ក្រាប​ទីតាំង​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់ ចំនួន​១៥​ទីតាំង និង​បាន​ដក​បំផ្លាញ​ចោល​នូវ​ដើម​កញ្ឆា​ចំនួន​៦.៣២១​ដើម និង​អាង​ប្រស់​ទឹក​ចំនួន​១៥​អាង ហើយ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​អ្នក​ដាំ​ដំណាំ​កញ្ឆា​ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​បើ​តាម​នគរបាល​ខេត្តតាកែវ បានឲ្យដឹងថា ក្រោម​ការយកចិត្តទុកដាក់​ចំពោះ​បញ្ហា​ដំណាំ​កញ្ឆា​ខុសច្បាប់​នៅ​ស្រុក​គិរីវង់ ពី​សំណាក់​លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ នៅ​ថ្ងៃ​សៅរិ៍ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​៦​ព្រឹក​។ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យុ​គ សារ៉ាត់ អធិការនគរបាល​ស្រុក​គិរីវង់ បាន​ដឹកនាំ​កម្លាំង​ឡើង​ល្បាត​ត្រួតពិនិត្យ​ទីតាំង​ដាំ​ដំណាំ​កញ្ឆា​ខុស​ច្បាប់​នៅ​ចំណុច​ដុប​ដា​ថ្លា​ត់ ស្ថិតនៅ​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គិរីវង់ ហើយក៏​បាន​ប្រទះឃើញ​ទីតាំង​ដែល​ជនល្មើស​លួច​ទន្ទ្រាន​ដីភ្នំ​ដាំ​ដំណាំ​កញ្ឆា​ចំនួន​១៥​ទីតាំង និង​បាន​ដក​បំផ្លាញ​ចោល​នូវ​ដើម​កញ្ឆា​ចំនួន​៦.៣២១​ដើម និង​អាង​ប្រស់​ទឹក​ចំនួន​១៥​អាង ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ់​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​អ្នក​ដាំ​ដំណាំ​កញ្ឆា​ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×