Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺ​ឆ្មា​ខ្វាច​ឬ​ខាំ​នេះ បង្ក​ឲ្យ​មាន​អាការ​:​រោគ​ភ្លាមៗ កើត​តាមរយៈ​មេរោគ​បាក់តេរី ឈ្មោះ បា​តូ​ណេ​ឡា បង្ក​រលា​កសរសៃ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់ៗ

spot_img

(​ភ្នំពេញ​) ៖ ក្រសួងសុខាភិបាល ប្រកាសថា បន្ទាប់ពី​សត្វ​ឆ្កែ ឬ​ឆ្មា ខាំ ឫ​ខ្វាច​សូម​ប្រញាប់​ទៅ​ពិគ្រោះ​ស្ថានភាព​ជំងឺ ឫ​ស្ថានភាព​សត្វ​ខាំ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន កុំ​ទុក​យូរ ដែល​វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត ។ ជំងឺ​ឆ្មា​ខ្វាច​ឬ​ខាំ​នេះ វា​បង្ក​ឲ្យ​មាន​អាការ​:​រោគ​ភ្លាមៗ កើត​តាមរយៈ​មេរោគ​បាក់តេរី ឈ្មោះ បា​តូ​ណេ​ឡា បង្ក​ក្តៅខ្លួន ឈឺក្បាល ឈឺ​សាច់ដុំ ស្រក​ទម្ងន់ ដំបៅ​ស្បែក​ធ្លាយ​ចេញមក រលាកសរសៃរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់ៗ ។​

​ក្រសួងសុខាភិបាល បាន​សម្ដែង​ការសោកស្ដាយ និង​ចូលរួម​រំលែក​មរណទុក្ខ ជូន​ដល់​គ្រួសារ​សព​ក្មេងស្រី ដែល​បាន​ស្លាប់​ដោយសារ​ឆ្មា​ខាំ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ នៅក្នុង​ភូមិ​ធ្លក សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ឌ​ឌី​ន បាន​ថ្លែង​ឲ្យ​ដឹងថា ជំងឺ​ឆ្មា​ខាំ​នេះ មិនមែនជា​ជំងឺ​ថ្មី ដែលជា​ប្រភេទ​ជំងឺ​ដែលមាន​តាំងពី​យូរណាស់​មកហើយ តែ​វា​ជា​ជំងឺ​កម្រ​កើតមាន​ណាស់​។ វា​អាច​កើតមាន ក្រោយពី​មាន​ឆ្មា​ខាំ​ជាដើម ហើយ​ស្រដៀង​និង​ប្រហាក់ប្រហែល​ទៅនឹង​ជំងឺ​ឆ្កែឆ្កួត​ដែល​កើតឡើង​ដោយ​ឆ្កែ​ខាំ តែ​ឆ្មា​ខ្វាច​ឬ​ខាំ​នេះ វា​បង្ក​ឲ្យ​មាន​អាការ​:​រោគ​ភ្លាមៗ កើត​តាមរយៈ​មេរោគ​បាក់តេរី ឈ្មោះ បា​តូ​ណេ​ឡា (Bartonella) ដែល​បង្ក​ឲ្យ​កើតមាន​ដុំ​សរសៃ​ឡាំ​ហ្វា​ទិច (Lymphogranulome) ដែល​អាចធ្វើ​ឲ្យ​មាន​សភាព​ឆ្ង​ន់​ធ្ង​រ និង​ស្លាប់​បាន ។​

​បើតាម​មន្ត្រី​ជំនាញ​រូបនេះ គឺ​បន្ទាប់ពី​ឆ្មារ​ខាំ ពី​២​ទៅ​៣ ស​ប្តា​ហ៌​ក្រោយមក មានការ​ហើម​កូនកណ្តុរ ហើយ​ករណីខ្លះ មាន​ក្តៅខ្លួន ឈឺក្បាល ឈឺ​សាច់ដុំ ស្រក​ទម្ងន់ ដំបៅ​ស្បែក​ធ្លាយ​ចេញមក រលាក សរសៃរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់ៗ ពិសេស​ថ្លើម ជួនកាល​មាន​រលាក​ភ្នែក ហើយ​ករណី​ធ្ងន់ធ្ងរ​នឹង​ស្លាប់​ដោយសារ​រលាក​ខួរក្បាល ឫ​រលាក​បេះដូង​ជាដើម​។ ដូច្នេះ ក្រសួងសុខាភិបាល សូម​ធ្វើការ​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេ​ត្ដា​មានការ​ប្រុងប្រយ័ត្ន ចំពោះ​សត្វ​ឆ្កែ និង​ឆ្មា ជាពិសេស​អ្នក​ដែលមាន​ចិញ្ចឹម​ឆ្កែ ឫ​ឆ្មា កុំ​ឲ្យ​មាន​ករណី​ដូច​ខាងលើនេះ ដោយ​កុំ​ឲ្យ​កូនចៅ ប៉ះពាល់​ជាមួយ​សត្វ​ផ្ដេសផ្ដាស ។​

​លោកស្រី​រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាន​ថ្លែង​បន្ដទៀតថា «​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវយក​ចិ​ត្ដ​ទុកដាក់​ការ​អនុវត្ដ​អនាម័យ​ស្អាត ល្អ ក្នុង​កន្លែង​រស់នៅ លាថ​សម្អាត​ដៃ​នឹង​សាប៊ូ ក្រោយពេល​ប៉ះពាល់​សត្វ​ទាំងនេះ ចៀសវាង​ការប៉ះពាល់ ឫ​លេង​ជាមួយ​សត្វ​ឆ្កែ រឺ​ឆ្មា ដែល​វា​អាច​ខាំ ឫ​ខ្វាច ឫ​លិ​ត​កន្លែង​ដំបៅ​ដែលមាន ហើយ​បើ​មាន​បញ្ហា​សត្វ​ទាំងនេះ​ខាំ​វិញ សូម​ប្រញាប់​ទៅ​ពិគ្រោះ​ស្ថានភាព​ជំងឺ ឫ​ស្ថានភាព​សត្វ​ខាំ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន កុំ​ទុក​យូរ ដែល​វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត »​។​

​ជាពិសេស «​មិនមាន​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​សរសៃរ​ឡាំ​ហ្វា​ទិច​នោះឡើយ » តែ​ក្រសួង​សូម​ណែនាំ ដើម្បី​ការពារ​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​តេ​តា​ណុ​ស ដែល​អាច​កើតមាន​ចំពោះ​កុមារា​-​កុមារី ក្រៅពី​អាចមាន​ជំងឺ​ដូច​បាន​ជម្រាប​ជូន​ខាង លើ​។ សូម​មានការ​ប្រុងប្រយ័ត្ន នូវ​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​តេ​តា​ណុ​ស ក្រោយពី​ឆ្កែ​ខាំ ឫ​ឆ្មា​ខ្វាច ភ្លាមៗ សូម​ទៅ​ចាក់​វ៉ាក់សាំង​ឆ្កែឆ្កួត និង​វ៉ាក់សាំង​តេ​តា​ណុ​ស ឲ្យ​បាន​គ្រប់​ចំនួន​ដូ​ស ។​

ជាងនេះទៅទៀត លោកស្រី​វេជ្ជបណ្ឌិត បន្ដថា «​ជំងឺ​នេះ​មិនមែនជា​ជំងឺឆ្លង ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​នោះទេ គឺជា​ជំងឺ​ដែល​កើតមាន​ដោយ​កម្រ ហើយ​បើ​មាន​ករណី​ឆ្មា​ខ្វាច​សូម​សម្អាត​កន្លែង​ឆ្មា​ខ្វាច​ហ្នឹង ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​វេជ្ជសាស្ដ្រ​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ទុក​ដំបៅ​ស្នាម​ឆ្មា​ខ្វាច​ទុកចោល​យូរ កាលណា​ទុកចោល​យូរ វា​នឹង​ចម្លងរោគ​ហ្នឹង​កាន់តែខ្លាំង​ឡើង​។ ពេល​ត្រូវ​សត្វ​ខាំ​ឫ​ខ្វាច យើង​ត្រូវ​ទៅ​ជួប​ជាមួយ​លោកគ្រូ​ពេទ្យ​ភ្លាម ហើយ​ជៀសវាង​ប៉ះពាល់​សត្វ​ឆ្មា ស្លាប់​ឬ​រស់ ដោយ​មិនបាន​លាងដៃ​នឹង​សាប៊ូ ឲ្យ​បាន​ស្អាត ជៀសវាង​ការចម្លង​មេរោគ​ពីស​ត្វ​មក​មនុស្ស ហើយ​ស្វែងរក​ការព្យាបាល​ត្រឹមត្រូវ ។​ម្យ៉ាងទៀត​កាលណា​ទុក​យូរ ធ្វើ​ឲ្យ​មាន​អាការ​:​ធ្ងន់ធ្ងរ និង​ស្លាប់​បាន ហេតុ​ដូចនេះហើយ ការ​អនុវត្ដ​ន៍​វិធានការ ការពារ​វា​ជាការ​ល្អប្រសើរ​បំផុត​។​

​សូមជម្រាបថា ក្មេងស្រី​ដែល​ត្រូវ​សត្វ​ឆ្មា​ខាំ​អស់​រយៈពេល​ជាង​២​ខែ​មកនេះ ហើយ​ក្មេងស្រី​បាន​ស្លាប់​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ស្ថិតក្នុង​ភូមិ​ធ្លក​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ខណៈ​កំពុង​បញ្ជូនមក​ស្រុកកំណើត​វិញ​។​

​បើតាម​ម្តាយ​ក្មេងស្រី​រងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា កូនស្រី​របស់គាត់​ជំងឺ​ធ្វើទុក្ខ​ខ្លាំង និង​បាន​នាំមក​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត នៅ​ពេទ្យ​នា​រាជធានី​ភ្នំពេញ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ គ្រូពេទ្យ​ប្រាប់ថា គ្មាន​វិធី​ព្យាបាល​ទេ​។ ក្រោយ​គ្រូពេទ្យ​ប្រាប់​បែបនេះ ស្រាប់តែ​យប់​ឡើង​កូន​របស់គាត់ បាន​បាត់​បង់ជីវិត​ចោល​ឪពុក​-​ម្តាយ ធ្វើ​ឲ្យ​រូបគាត់​មិន​អស់ចិត្ត​សោះ​មិនគួរណា ស្លាប់​ទាំង​វ័យក្មេង​បែបនេះ ។​

​កូនស្រី​របស់គាត់​ត្រូវបាន​ឆ្មា​ខាំ តាំងពីដើម​ខែធ្នូ ឆ្នាំ​២០១៨​មក​ម្លេះ ប៉ុន្តែ​ពួកគេ​មិនបាន​យកមក​ចាក់​ថ្នាំ​ការពារ នៅ​មន្ទីរពេទ្យ​ប៉ាស្ទ័រ​ទេ គឺ​ចាក់​ថ្នាំ​ការពារ​នៅក្នុង​ភូមិ​។ ដោយ​អាកា​រៈ​កាន់តែខ្លាំង ក៏​យកទៅ​វៀតណាម ប៉ុន្តែ​គ្រូពេទ្យ​វៀតណាម ក៏បាន​ប្រាប់ថា​គ្មាន​លទ្ធភាព ទើប​មក​ព្យាបាល​នៅ​ពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ តែ​ជាការ​សោកស្តាយ​មិនអាច​ជួយសង្គ្រោះ​ជាតិ​ជីវិត​បានទេ​ ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×