Wednesday, June 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! បុរស​ម្នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន ទៅបុក​ស្លា​កមុខ​ហាង​គេ​យ៉ាង​ពេញទំហឹង​… សង្ស័យ​សត្វ​ចូល​ភ្នែក ឬ​ង​ងិ​ត​មុខ​មួយភាំង (​វីដេអូ​)

​វីដេអូ​មួយ​នេះ ពិតជា​បានធ្វើ​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា មានការ​ហួសចិត្ត​យ៉ាងខ្លាំង នៅពេល​បានឃើញ​បុរស​អាយុ​ប្រហែល ៥០ ឆ្នាំ ម្នាក់ បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន និង​បាន​រេ​ចេញពី​ផ្លូវ ទៅបុក​នឹង​ស្លាក​សញ្ញា​មុខ​ហាង​គេ​យ៉ាង​ពេញទំហឹង​តែម្តង ។​

​តាមរយៈ​វីដេអូ បុរស​ម្នាក់​ត្រូវ​បានឃើញ​ជិះ​ម៉ូតូ​យ៉ាង​លឿន ស្ថិតនៅ​តាម​ប​ណ្តោយ​ផ្លូវ​ជាប់​ប្រឡាយទឹក​មួយ ពុំ​សូវ​មាន​ចរាចរ​ខ្វែង​ខ្វាត​ទេ ។ លុះ​មកដល់​កន្លែងកើតហេតុ បុរស​នេះ​ស្រាប់តែ​បើក​ម៉ូតូ​រេ​ចេញពី​ផ្លូវ សំដៅ​រក​ស្លាក​សញ្ញា​មួយ​កំពុងស្ថិត​នៅមុខ​ហាង​យ៉ាង​ពេញទំហឹង រួច​ធ្លាយ​ទៅ​ព្រលះ​ម៉ូតូ​១​គ្រឿង​ទៀត កំពុង​ចត​ចោល​ខាងមុខ បណ្តាល​ឲ្យ​ដួល​គ្រាំង​លាន់ឮ​ដល់​ម្ចាស់​ហាង និង​មនុស្សម្នា​នៅក្បែរនោះ ចេញមុខ​គួរ​ឲ្យ​ហួសចិត្ត ។​

​បើទោះជា​ហេតុការណ៍​នេះ​ឃើញថា​សាហាវ​យ៉ាងណាក៏ដោយ តែ​បុរស​នោះ គ្រាន់តែ​បាត់បង់​ស្មារតី​មួយ​ភ្លែត​ប៉ុណ្ណោះ និង​ងើបឡើង​ដោយ​គ្មាន​បញ្ហា​អ្វី​នោះទេ និង​ព្រមទាំង​និយាយ​សម្រួល​អង្វ​ករ​ជាមួយ​ម្ចាស់​ហាង​ផងដែរ ៕ ចំពោះ​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ មនុស្ស​ជាច្រើន​បានដាក់​ការសង្ស័យថា បុរស​នេះ​អា​ចង​ងិ​ត​មុខ​មួយភាំង ឬ សត្វ​ចូល​ភ្នែក តែម្តង ហើយ​ដោយសារតែ​គាត់​ជិះ​លឿន​ពេក ទើប​ពុំ​អាច​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន​ទាន់ពេលវេលា ៕ រក្សា​

×