Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ​ពិបាក​ស្ថិរភាព អាច​នឹងត្រូវ​ទៅ​បេសកកម្ម​ឆ្ងាយ ឬ​មានការ​ច្របូកច្របល់ ក្នុងតួនាទី​ធ្វើការ​។ ប្រសិន​មាន​មនុស្ស​ដែល​ខាន​ជួបគ្នា​យូរថ្ងៃ​ខ្ចីប្រាក់​នោះ ត្រូវ​ថ្លឹងថ្លែង​ប្រយ័ត្ន​ត្រូវ​បោកប្រាស់​។ មនោសញ្ចេតនា ងាយ​ធ្លាក់​ក្នុងស្ថានភាព​ទាល់ច្រក​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិស​ខាងត្បូង​។ ពណ៌​គាប់ប្រសើរ​។ អ្នកយក​អាសា​ឆ្នាំ ឆ្លូវ​។​

​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ ការងារ​រវល់​ខ្លាំង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​តានតឹង នឿយហត់​ជាប្រចាំ​។ ថ្ងៃនេះ​អាច​ទិញ​របស់​ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប៉ងប្រាថ្នា អ្នកមាន​គូ​រួចហើយ​នឹងមាន​ភាព​រីក​រាយ​ស្មាន​មិន​ដល់​។ ទិស​ល្អ​ទិស​ខាងជើង តំណម​និរតី​។ ពណ៌​គាប់ប្រសើរ ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំជូត​។​

​ឆ្នាំខាល ៖ រាសី​ល្អ​មធ្យម​។ ការងារ​កុំ​ជឿជាក់​លើ​ខ្លួនឯង​ជ្រុល សម្រេច​រឿង​អ្វី​ត្រូវ​ឆ្លង​យោបល់​សមូហភាព​ដើម្បី​បញ្ចៀស​កំហុស​។ ចាយវាយ​ត្រូវ​កំហិត​ក្នុង​លទ្ធភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​។ មនោ​ស​ញ្ចេ​ត ជា​ថ្ងៃ​១​ដ៏​រីករាយ និង​មាន​សុភមង្គល​។ ទិស​ល្អ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​គាប់ប្រសើរ ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ការលំបាក​ជុំជិត ប្រឈម​ភាពទាល់ច្រក ត្រូវ​នឹងនរ សុទិដ្ឋិនិយម​ដោះស្រាយ​។ មានឱកាស​វិនិយោគ​កុំ​ខកខាន​ឲ្យ​សោះ​។ មនោសញ្ចេតនា ត្រូវ​បន្ថែម​ភាព​រ៉ូ​មែន​ទិ​ក ទើប​ទំនាក់ទំនង​កាន់តែ​ជ្រាលជ្រៅ​កក់ក្តៅ​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ​ប្រព្រឹត្តទៅ​ជាធម្មតា ពុំមាន​អ្វី​ប្រែប្រួល ត្រូវ​ប្រឹងប្រែង​កសាង​ទំនាក់ទំនង​បន្ថែម​ជាមួយ​អ្នក​រួម​ការងារ មានឱកាស​ទាញ​ចំណូល​ច្រើនតែ​ដោយសារ​ស្ទាក់ស្ទើរ​នាំ​ឲ្យ​ខកខាន​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​អាច​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​គាប់ប្រសើរ ពណ៌​ខៀវ , ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ​លំបាក​សម្រេច​បាន​ដូច​ចិត្ត ត្រូវ​ពុះពារ​បន្ថែមទៀត​។ កុំ​លោភលន់​ឃើញតែ​ផលចំណេញ​នៅ​នឹង​មុខ ត្រូវ​គិតពី​សុវត្ថិភាព​។ មនោសញ្ចេតនា បាន​ជួប​មនុស្ស​ដែល​អ្នក​មិន​ចូលចិត្ត​តាម​ជាប់​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ពិបាក​ទ្រាំ ធុញថប់​, ប្រសិន​គ្មាន​ចិត្ត​លើ​គេ គួរ​ឆាប់​បដិសេធ ដើម្បី​បញ្ចៀស​ភាពស្មុគស្មាញ​ទៅ​ថ្ងៃក្រោយ​។ ទិស​ល្អ​ទិសខាងកើត តំណម​ទិសនិរតី​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មួយ​ជំហានៗ​កសាងបាន​មូលដ្ឋានគ្រឹះ​រឹងមាំ​។ ព្យាយាម​ជួប​មិត្តភក្តិ​ឲ្យ​បាន​ញឹកញាប់​អ្នកនឹង​មានឱកាស​រក​ប្រាក់​ច្រើន​។ មនោសញ្ចេតនា ទោះបី​មិន​ផ្អែមល្ហែម តែ​ស្នេហា​របស់​អ្នក​រឹងមាំ​មិន​រង្គោះរង្គើ​។ ទិស​ល្អ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ ស្ថិរភាព​ក្នុង​ការងារ​ជួយ​ឲ្យ​អ្នកមាន​ចំណូល​នឹងនរ​អាច​ស្ងប់ចិត្ត​ជាមួយ​ស្ថានភាព​បច្ចុប្បន្ន​។ លុយ​ចូល លុយ​ចេញ​ជា​រឿង​ធម្មតា កុំ​អន្ទះសា​។ មនោសញ្ចេតនា បាន​នៅក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ជា​សេចក្តីសុខ​បំផុត​របស់​អ្នក​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ , ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ សភាព​ផ្លូវចិត្ត​មិនល្អ នាំ​ឲ្យ​ឥទ្ធិពល​ច្រើន​ដល់​ការងារ​។ ថ្ងៃនេះ​ពុំ​ល្អ​សម្រាប់​ការវិនិយោគ គួរ​ប្រមូលផ្តុំ​ក្នុង​ការងារ​ដែលមាន​ស្រាប់ ដើម្បី​បញ្ចៀស​ឥទ្ធិពល​ដល់​ប្រាក់ចំណូល​សំខាន់​។ មនោសញ្ចេតនា កុំ​រុញ​ខ្លួន​ផ្ទប់​នឹង​ជញ្ជាំង ផល​មួយ​ជំហាន​អ្នក​នឹងមាន​អារម្មណ៍​ភ្លឺ​ថ្លា​មកវិញ​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​គាប់ប្រសើរ ពណ៌​ខ្មៅ , ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ​រវល់​ខ្លាំង ហេតុនេះ​កាន់តែ​ត្រូវ​ប្រយ័ត្នប្រយែង​ដើម្បី​បញ្ចៀស​កំហុសឆ្គង​។ កុំ​ចាយវាយ​តាម​ចំណង់ ត្រូវ​ផ្អែកលើ​ប្រាក់ចំណូល​របស់ខ្លួន​។ មនោសញ្ចេតនា មាន​មនុស្ស​លប​យកចិត្តទុកដាក់​ថែទាំ​អ្នក​គ្រប់​ជំហាន ដោយ​គ្រាន់តែ​អ្នក​ចាប់អារម្មណ៍​បន្តិច​នឹង​ឃើញ​មនោសញ្ចេតនា​របស់​អ្នកនោះ​។ ទិស​ល្អ​ទិសឦសាន តំណម​ត្បូង​។ ពណ៌​គាប់ប្រសើរ ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ទោះបី​មិន​ចង់​ធ្វើការ​តែ​ក៏​មិនត្រូវ​ព្រលែង​ដៃ ធ្វើ​ឲ្យ​ស្ទះ​ការងារ​។ ប្រសិន​មាន​អ្នក​ខ្ចីប្រាក់​ត្រូវធ្វើ​លិខិតស្នាម​ត្រឹមត្រូវ​កុំ​ឲ្យ​មាន​បញ្ហា​ថ្ងៃក្រោយ​។ មនោសញ្ចេតនា ធម្មតា ពុំមាន​ការរីកចម្រើន​ទៅមុខ​ជាមួយ​ដៃគូ​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ខាងលិច​។ ពណ៌​ក្រហម ពណ៌​ស្វាយ​។ អ្នក​យកអាសា​ឆ្នាំមមី​។​

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​ការសហការ​ស៊ីសង្វាក់​គ្នា​ជាមួយ​មិត្តភក្តិ​រួមការ​ងារ ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន​។ អាច​វិនិយោគ​រយៈពេល​វែង​បាន​។ មនោសញ្ចេតនា ផ្អែម​ល្បែ​ម កក់ក្តៅ​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិសនិរតី​។ ពណ៌​គាប់ប្រសើរ ពណ៌​លឿង , ស​។ អ្នក​យកអាសា​ឆ្នាំមមែ​៕​

spot_img
×