ឆ្នាំជូត ៖ ការងារអំណោយផលល្អ ទោះបីជាអ្នកលក់ដូរ ធ្វើជំនួញ ឬធ្វើការស៊ីប្រាក់ខែ ក៏សុទ្ធតែទទួលបានសមិទ្ធផលដ៏ពិសេស ។ ប៉ុន្តែអ្នកក៏បង្ហាញភាពអត្តនោម័ត និងធ្វេសប្រហែស មិនតែប៉ុណ្ណោះអាចបំពានកំហុសធ្វើឲ្យសោកស្តាយទៀត ។ ក្រៅពីការងារលញអ នោះទំនាក់ទំនងជុំវិញខ្លួនក៏ដូចមនោសញ្ចេតនាគូស្នេហ៍ ប្តីប្រពន្ធក៏ល្អប្រសើរ ចុះសម្រុងគ្នា ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៦ពិន្ទុ ។ ម៉ោងល្អ ៥h-៧h ។ ពណ៌នាំសំណាង ទឹកសមុទ្រ , ស ។ ឆ្នាំអ្នកយកអាសា ចរ , វក , កុរ ។
ឆ្នាំឆ្លូវ ៖ បុព្វហេតុរីកចម្រើនមិនឈប់ឈរ ។ រាល់ការខំប្រឹងប្រែងក្នុងរយៈពេលកន្លងមករបស់អ្នកបានទទួលកាឆ្លើយតបសម្រេចបានស្នាដៃយ៉ាងល្អ ថ្នាក់លើសន្យានឹងដំឡើងប្រាក់រង្វាន់ និងតួនាទីក្នុងពេលវេលាឆាប់បំផុត ។ ថ្ងៃនេះក៏ជាថ្ងៃសំណាងល្អរបស់អ្នកលក់ដូរ , ជំនួញ ឬធ្វើការក្នុងវិស័យវិនិយោគហិរញ្ញវត្ថុអចលនទ្រព្យ…។ ប៉ុន្តែសុខភាពរបស់អ្នកមិនបានប្រសើរប៉ុន្មានឡើយ ពិសេសផ្នែកឈាម ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ ១៧h-១៩h ។ ពណ៌នាំសំណាង លឿងស្រាល , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , រកា , ជូត ។
ឆ្នាំខាល ៖ ថ្ងៃនេះអ្នកត្រូវនឹងនរទើបដោះស្រាយបានបញ្ហាដោយរលូនល្អ អាចថាមានអ្នកណានោះចេតនាបង្កការលំបាកឲ្យអ្នក តែរឿងនេះមិនពិបាកទប់ទល់ឡើយ ។ ចង់ជោគជ័យនោះត្រូវអត់ធ្មត់ កុំខ្លាចការលំបាក ឬពុំទាន់សាកល្បងបានប្រញាប់បដិសេធ គេចវេះភារកិច្ច ។ រឿងមនោសញ្ចេតនាដែលខ្លួនស្រឡាញ់ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ១,៧ពិន្ទុ ។ ម៉ោងល្អ ១១h-១៣h ។ ពណ៌នាំសំណាង ខ្មៅ , ស ។ ឆ្នាំអ្នកយកអាសា មមី , ថោះ ។
ឆ្នាំថោះ ៖ អ្នកត្រូវយកចិត្តទុកដាក់ជាងក្នុងការងារ ព្រោះអាចជួបរឿងមិនល្អ ។ ទោះបីអ្នកបានត្រៀមល្អិតល្អន់ តែចៃដន្យកើតមានបញ្ហានឹងបង្កឥទ្ធិពលដល់ស្ថានភាពរួម ។ ចូររក្សាភាពនឹងនរ និងអាចពឹងពាក់អ្នកមានបទពិសោធន៍ផ្តល់គំនិតដោះស្រាយ ។ ក្រៅពីនេះមិនបានល្អ សម្ពាធការងារបូកបន្ថែមរឿងមនោសញ្ចេតនារកាំរកូសធ្វើឲ្យអ្នកនឿយណាយអស់កម្លាំង ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៦ពិន្ទុ ។ ម៉ោងល្អ ១៥h-១១h ។ ពណ៌នាំសំណាង បៃតង , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា ចរ , ខាល , កុរ ។
ឆ្នាំរោង ៖ ថ្ងៃនេះអ្នកជួបសំណាងល្អច្រើន ។ ដោយចេះរៀបចំជីវិតតាមផ្លូវយ៉ាងល្អ ហើយជានិច្ចកាលយកចិត្តទុកដាក់ជួយអ្នកដទៃ ហេតុនេះអ្នកទទួលបានការស្រឡាញ់រាប់អានពីមនុស្សយ៉ាងច្រើនទាំងក្នុងការងារ និងទំនាក់ទំនងក្នុងសង្គម ។ ប៉ុន្តែថ្ងៃនេះពេលធ្វើដំណើរគួរប្រយ័ត្នបញ្ចៀសកុំឲ្យមានគ្រោះថ្នាក់ ប៉ះទង្គិចយានជំនិះ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៥,៩ពិន្ទុ ។ ម៉ោងល្អ ១១h-១៣h ។ ពណ៌នាំសំណាង ស , លឿង ។ ឆ្នាំអ្នកយកអាសា វក , រកា , ថោះ ។
ឆ្នាំម្សាញ់ ៖ ថ្ងៃនេះអ្នកធ្វើអ្វីក៏រហ័សរហួន ភ្លឺស្វាង សម្រេចចិត្តដាច់ខាត ។ អ្នកគួរឆ្លៀតឱកាសនេះដើម្បីធ្វើរឿងសំខាន់ៗដែលខ្លួនបានកំណត់តាំងពីយូរ ។ ខាងផ្នែកមនោសញ្ចេតនា អ្នកងាយទទួលបានការអធ្យាស្រ័យរបស់មនុស្សដែលខ្លួនស្រឡាញ់ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ០,២ពិន្ទុ ។ ម៉ោងល្អ ៥h-៧h ។ ពណ៌នាំសំណាង ផ្កាឈូក , ស្វាយ ។ ឆ្នាំអ្នកយកអាសា ថោះ , វក , មមែ ។
ឆ្នាំមមី ៖ ថ្ងៃនេះអ្នកងាយមានវិវាទជាមួយអ្នកដទៃ ឥទ្ធិពលមិនល្អដល់ទំនាក់ទំនងទាំងឡាយ ។ អាស្រ័យហេតុនេះពេលជួបប្រាស្រ័យជាមួយអ្នកណាក៏ដោយក៏គួររក្សាឥរិយាបថទន់ភ្លន់ មិនឆេវឆាវ ដើម្បីបញ្ចៀសទំនាស់ ។ បញ្ហាលុយកាក់ល្អប្រសើរ ចំណូលកើនឡើងអាចឲ្យអ្នកចាយវាយដោយមិនចាំបាច់ត្បិតត្បៀត ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៦ពិន្ទុ ។ ម៉ោងល្អ ៥h-៧h ។ ពណ៌នាំសំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា ខាល , ចរ , មមែ ។
ឆ្នាំមមែ ៖ អ្នកអាចជួបបញ្ហាតិចតួចក្នុងការងារ តែមិនគួរបារម្ភ ។ ប្រសិនចេះប្រមូលផ្តុំកម្រិតខ្ពស់ បង្ហាញការទទួលខុសត្រូវអ្នកនឹងថឆ្លងផុតបាន ។ ដំណឹងល្អអំពីលុយកាក់នឹងមកដល់ ការធ្វើជំនួញជួញដូរអំណោយផលល្អជាង ប្រាក់ចំណេញកើនខ្ពស់ ។ អ្នកធ្វើការស៊ីប្រាក់ខែមានការងារធ្វើថែម ចំណូលនឹងនរ ។ រឿងមនោសញ្ចេតនាអ្នកនៅលីវចៃដន្យបានជួបមនុស្សចុះសម្រុងគ្នា នេះជាឱកាសដ៏ល្អដើម្បីទំនាក់ទំនងជាគូអនាគត ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៥ពិន្ទុ ។ ម៉ោងល្អ ១១h-១៣h ។ ពណ៌នាំសំណាងកាហ្វេ , ស្វាយ ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ ។
ឆ្នាំវក ៖ រឿងមនោសញ្ចេតនាល្អបំផុត ប្រសិននៅលីវអ្នកនឹងមានឱកាសសារភាពស្នេហ៍ជាមួយមនុស្សដែលខ្លួនពេញចិត្ត ចំណែកអ្នកមានគូហើយនោះចំណងស្នេហ៍កាន់តែផ្អែមល្ហែមកក់ក្តៅ ។ ប៉ុន្តែថ្ងៃនេះមានសញ្ញាខាតបង់ ត្រូវប្រយ័ត្នក្នុងការសម្រេចចិត្តទិញរបស់ ឬវិនិយោគ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ ១៥h-១៧h ។ ពណ៌នាំសំណាង ប្រាក់ , ប្រផេះ ។ ឆ្នាំអ្នកយកអាសា រោង , ជូត , រកា ។
ឆ្នាំរកា ៖ ថ្ងៃនេះអ្នកជួបឱកាសល្អច្រើនក្នុងការបង្កើនប្រាក់ចំណូល ។ ក្រៅពីការងារមានស្រាប់ អ្នកអាចទទួលកិច្ចការថ្មីថែម ឬពង្រីកគម្រោងការបច្ចុប្បន្ន ។ ទន្ទឹមនេះ រឿងមនោសញ្ចេតនាល្អប្រសើរ ពោរពេញដោយភាពរីករាយសុភមង្គល ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ០,៤ពិន្ទុ ។ ម៉ោងល្អ ១១h-១៣h ។ ពណ៌នាំសំណាង ប្រផេះ , ស ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , ម្សាញ់ , ចរ ។
ឆ្នាំចរ ៖ អ្នកអាចនឹងមានទំនាស់ជាមួយនរណាម្នាក់ ។ អ្នកចង់បានភាពស្ងៀមស្ងាត់ មិនពាក់ព័ន្ធរឿងអ្វី តែបែរជាមិនបានដូចចិត្ត បង្ខំត្រូវដោះស្រាយកិច្ចការដែលមិនមានប្រយោជន៍សម្រាប់ខ្លួន ។ ការប្រទាញប្រទង់ក្នុងបញ្ហាលុយកាក់ធ្វើឲ្យអ្នកមានអារម្មណ៍នឿយណាយតប់ប្រមល់ចិត្ត ។ រឿងមនោសញ្ចេតនា រីកចម្រើនជាងមុន តែត្រូវលៃពេលវេលាឲ្យបានច្រើនសម្រាប់គូស្នេហ៍ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៣,៨ពិន្ទុ ។ ម៉ោងល្អ ១១h-១៣h ។ ពណ៌នាំសំណាង ត្នោត , លឿងស្រាល ។ ឆ្នាំអ្នកយកអាសា ខាល , មមី , រកា ។
ឆ្នាំកុរ ៖ ថ្ងៃនេះជាថ្ងៃសំណាងល្អសម្រាប់អ្នក ។ ការងារមានអ្នកជួយយកអាសាជ្រោមជ្រែង បង្កលក្ខណៈឲ្យសម្រេចបានដូចបំណង ។ តែអ្នកមិនត្រូវភ្លេចខ្លួនបង្ហាញភាពអួតអាង ឬមោទនភាពជ្រុលអំពីខ្លួនឯង ។ លុយកាក់ធូរធារ ពិសេសមានឱកាសត្រូវរង្វាន់ត្រូវឆ្នោត ។ មនោសញ្ចេតនាពុំមានអ្វីគួរឲ្យបារម្ភ ទំនាក់ទំនងរវាងអ្នកនិងគូស្នេហ៍នៅតែរឹងមាំ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៤ពិន្ទុ ។ ម៉ោងល្អ ៥h-៧h ។ ពណ៌នាំសំណាង ខ្មៅ , ប្រាក់ ។ ឆ្នាំអ្នកយកអាសា ជូត , ឆ្លូវ , ថោះ ។