ក្នុងរាត្រីបិទរដូវកាលទី៩ នៃកម្មវិធី America’s Got Talent, MC Nick Cannon ឬមានឈ្មោះក្រៅហៅថា “ប្តីដើមរបស់ diva Mariah Carey” បានបង្រាបពន្លឺទាំងស្រុង លើវេទិកាជាមួយនឹងបេក្ខភាពចូលរួមប្រលង។ មូលហេតុពុំមែនដោយសារទេពកោសល្យដ៏ប៉ិនប្រសប់របស់លោក ឬអាវធំដ៏មានតម្លៃប៉ុណ្ណោះទេ វាជាស្បែកជើងបញ្ចេញពន្លឺយ៉ាងខ្លាំង។

នោះគឺជាស្បែកជើង Tom Ford តម្លៃប្រាក់លាន ដែល Nick បានកុម្ម៉ង់ឲ្យធ្វើសម្រាប់ខ្លួនពាក់ ក្នុងរាត្រីបញ្ចប់កម្មវិធី។ វាមានភ្ជាប់ត្បូងពេជ្រ ១៤ពាន់គ្រាប់ ដែលសរុបទៅស្មើនឹង ៣៤០ការ៉ាត។ ស្នាដៃនេះ ត្រូវបានរៀបចំឡើងដោយអ្នកច្នៃពេជ្រ Jason Arasheben និងមានតម្លៃដល់ទៅ ២លានដុល្លារ។ គេបានប្រាប់ថា ការរចនាផលិតចេញជាស្បែកជើង១គូនេះ ត្រូវប្រើពេលរហូតដល់ ២.០០០ម៉ោង ហើយត្រូវចំណាយពេលជិត១ឆ្នាំ ទើបធ្វើរួចរាល់ ។
កំពូលផលិតផលមហាថ្លៃដែលបុរសទាំងឡាយប៉ងប្រាថ្នា។
មុននោះនៅឆ្នាំ ២០០៦ ស្បែកជើងមួយគូដែលមានតម្លៃប្រហាក់ប្រហែលនេះដែរ ធ្លាប់ធ្វើឲ្យរញ្ជួយប្រព័ន្ធព័ត៌មាន។ វាជាស្បែកជើងរបស់សពសិល្បៈការិនី Rita Hayworth ត្រូវបានធ្វើពីត្បូងទទឹម ត្បូងកណ្តៀង និងត្បូងពេជ្រ៕ ចន្ទ្រា