Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​ខេត្ត​ស្វាយរៀង ​នាំយក​អំណោយ​មនុស្សធម៌​ចុះសួរសុខទុក្ខ​ស្ត្រី​ទើប​សម្រាលកូន​ នៅ​មន្ទី​ពេទ្យ​ខេត្ត​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា សមាជិក​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការ សហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី និង​កុមារ នា​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០១៩​នេះ បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា ចុះសួរសុខទុក្ខ​ស្ត្រី​ទើប​សម្រាលកូន ចំនួន ២៤ នាក់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយរៀង ។​

​សកម្មភាព​មនុស្សធម៌​នា​ព្រឹក​នេះ​មាន​គោលបំណង​លើកកម្ពស់​សុខភាព​មាតា ទារក និង​កុមារ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​សកល​ថ្មី ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញា​នឹង​ធ្វើឲ្យ​បាន​គឺ​គោលដៅ​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ ។

​ក្នុងឱកាស​នោះ​ដែរ លោក​ប្រធាន បាន​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ ពិសេស​ស្ត្រី និង​កុមារ ដោយ​មិន​ប្រកាន់​វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ​ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។

​អំណោយ​ដែល​បាន​ផ្តល់​សម្រាប់​ម្តាយ ២៤ នាក់ ក្នុង​ម្នាក់​ទទួលបាន ៖ ឃី​ត​មួយកញ្ចប់ (​ភួយ ១ ក្រមា ១ សារុង ១) ទឹកដោះគោ​ខាប់ ៥ កំប៉ុង ស្ករស ២ គ​.​ក្រ ថវិកា ៥០,០០០ រៀល និង​សម្រាប់​ទារក កន្សែង​ធំ ១ កន្សែង​តូច ១ មុង​ទារក ១ សាប៊ូ​កូនក្មេង ១ ដប ម្សៅ​កូនក្មេង ១ ដប មួក ១ អាវ ២ ស្រោមដៃ ស្រោម​ជើង ១ កំប្លេ និង​ក្រណាត់​ត្រីកោណ ១ ដុំ ៕ ដោយ ​៖ ​វ៉ៃកូ​

spot_img
×