Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើ​អ្នក​ពុំ​ជឿ​មេត្តា​កុំ​ប្រមាថ ៖ នៅ​វៀតណាម​មាន​គ្រូថ្នាំ​ជំនាន់​ទី​៥ នៃ​ក្រុម​គ្រួសារ​មួយ ត្រូវបាន​ព្រឹទ្ធាចារ្យ​សញ្ជាតិ​ចិន ចែករំលែក​ឱសថ​បង្ការ និង​ព្យាបាល​ជំងឺ ឆ្កែឆ្កួត​បាន​យ៉ាង​សក្តិ​សិទ្ធ​បំផុត​!

​កំណត់​ការិយាល័យ​និពន្ធ ៖ វេជ្ជបណ្ឌិត​ទើប​បាន​បញ្ជាក់ថា virus បង្ក​ជំងឺ​ឆ្កែ​ឆ្កួត (Rabies virus) ត្រូវ​បាន​ចម្លង​តាមរយៈ​ទឹកមាត់​របស់​ពពួកសត្វ​ឆ្កែ ឆ្មា ប្រចៀ​វ ជ្រូក​… ដោយសារ​វា​ខ្វាច ខាំ លិទ្ធ ប៉ះ​ចំ​របួស​ហើម​មុខ ។​ល​។ មក​លើ​មនុស្ស ។ វិធី​មួយ​គត់ ដើម្បី​បញ្ចៀស​ពី​ការស្លាប់​នោះ​គឺ​ក្រោយពេល​មនុស្ស​រង​ការ ខ្វា​ច ខាំ របស់​ពពួកសត្វ​ដែល​កើត​ជំងឺ​នេះ ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ភ្លាម​ឲ្យបាន​ត្រឹមត្រូវ ។​

​ពុំនោះសោត បើ​ដល់​ពេល ជំងឺ​នេះ​បញ្ចេញ​សកម្មភាព​ហើយ​នោះ គឺ​គ្មាន​វិធី​ព្យាបាល​ទេ ។ ពោល​គឺ​មាន​តែ​ស្លាប់​។

​កាលពី ៣-៤​ឆ្នាំមុន យើង​បាន​អាន​ឯកសារ​ទាក់ទង​នឹង​ការព្យាបាល​ជំងឺ​ឆ្កែឆ្គួត​ខាំ​លើ​ទំព័រ​ព័ត៌មាន​វៀតណាម ។ តាម​នោះ​អ្វី​ដែល​វេជ្ជសាស្ត្រ​ទំនើប​គ្មាន​សមត្ថភាព​ទៀត​នោះ បែរជា​មាន​គ្រួ​ឱ​ស​បុរាណ​តំណ​ទី ៥ នៃ​គ្រួសារ​វៀតណាម​មួយ អាច​ព្យាបាល​បាន​ជំងឺ​នេះ​…​។

​រឿងរ៉ាវ​ត្រូវបាន​ក្រុម​យក​ព័ត៌មាន​នៃ​កាសែត SOHA NEWS -​កាសែត​ធំ​មួយ​របស់​វៀតណាម​បាន​ចុះ​យកការណ៍ ហើយ​ចេញ​ផ្សាយ​។ តាម​នោះ​គឺ ៖

​លោកគ្រូ​រូបនេះ​ឈ្មោះ ឡេ វ៉ាន់​សឺ​ង (LE YANSON) កើត​ឆ្នាំ ១៩៦៥ រស់នៅ​ស្រុក Vinh Linh ខេត្ត Quang Tri ។ លោក​គឺជា​ទាយាទ​ទី​៥ ដែល​ទទួល​វេន​បន្ត​ព្យាបាល​ជំងឺ​នេះ ។​

​លោក​ប្រាប់​ថា ៖ នៅ​មុន​ជំនាន់​អាណានិគម​បារាំង មាន​ប្រជាជន​ជាតិចិន​ម្នាក់ ក្នុង​សម័យកាល​កល​យុគ្គ បាន​រត់​មក​ស្រុក​លោក ហើយ​ត្រូវបាន​ជីតា​របស់​លោក​ជួយ​យកអាសារ​អស់​រយៈពេល ១០​ឆ្នាំ រហូតដល់​ពេល​បារាំង​ចូល​មក​ធ្វើ​អាណានិគម គាត់​ក៏​បាន​ចាកចេញ​ទៅ​បាត់ស្រមោល​រហូត ។​

​ក្នុងអំឡុងពេល​រស់នៅ​ផ្ទះ​របស់​ជីតា គាត់​បាន​ផ្ទេរ​ឲ្យ​នូវ​រូបមន្ត​ព្យាបាល​ជំងឺ​ដ៏​មាន​តម្លៃ​មួយ​ចំនួន ក្នុងនោះ​មាន​រូបមន្ត​ព្យាបាល​ជំងឺ​ឆ្កែឆ្គួត​ខាំ ។

​នៅ​ជំនាន់​ទី​៥ ក្នុងចំណោម​បងប្អូន ៦ នាក់ ឪពុក​លោក​បាន​សម្រេច​ផ្ទេរ​រូបមន្ត​ព្យាបាល​ជំងឺ​ទាំងនោះ​មក​ឲ្យ​លោក​នៅ​ឆ្នាំ ១៩៨៧ ។ ពេលនោះ​ឪពុក​របស់​លោក​បាន​ឲ្យ​លោក​ឡើង​ភ្នំ​ជាមួយ ដើម្បី​រក​រុក្ខជាតិ​ឱសថ​បង្រៀន​ពី​វិធី​ផ្សំ​ឱសថ​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត​ខាំ ។ ៧ ឆ្នាំ​ក្រោយមក ទើប​ឪពុក​លោក​អនុញ្ញាតឲ្យ​លោក​ធ្វើការ​ព្យាបាល​។

​ក្នុង​បទ​យក​ការណ៍​របស់​ក្រុមអ្នកកាសែត​ខាងលើ មាន​រៀបរាប់​ពី​ការព្យាបាល​អ្នកជំងឺ​ជាក់ស្តែង​មួយ​ចំនួន ប៉ុន្តែ​យើងខ្ញុំ​សូម​ផ្ដោតលើ​បញ្ហាសំខាន់ៗ​មក​ប្រែ​សម្រួល​ជូន ។
​លោក​គ្រូបាធ្យាយ​ជាច្រើន​ជំនាន់​ត្រូវ​ប្រតិបត្តិ​នូវ​សម្បថ​ថា ៖ “​ហាម​យក​ចំណេះដឹង​ព្យាបាល​ជំងឺ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ។ ធ្វើ​គ្រូថ្នាំ​គឺ​ដើម្បី​ជួយ​ឲ្យ​មនុស្ស​លោកចាក​ផុត​គ្រោះអាសន្ន​ប៉ុណ្ណោះ​!” ។​

​លោកគ្រូ សឺ​ង បង្ហើប​ប្រាប់ថា ៖ ថ្នាំ​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត​ត្រូវបាន​ផ្សំ​ឡើង​ពី​ស្លឹក​រុក្ខជាតិ ១២ មុខ ក្នុងនោះ​មាន​ស្លឹក​រុក្ខជាតិ​ម្យ៉ាង​ត្រូវ​ទិញ​ពី​ប្រទេស​ចិន (​នៅ​វៀតណាម​គ្មាន​) ។ ស្លឹក ៩ ប្រភេទ មាននៅ​តាម​វាលស្រែ ចំការ និង​លើ​ភ្នំ ។
​ស្លឹក​រុក្ខជាតិ​ទាំងនោះ អាច​បេះ​យក​មក​ធ្វើ​ថ្នាំ​បាន តែ​ពេល​បុណ្យ​ប្រក់ផ្នូរ​ប៉ុណ្ណោះ ហើយ​វេលា​ផ្សំ​ថ្នាំ​ក្នុង​មួយ​ឆ្នាំ​មាន​តែ​ម្តង​គត់​ដែរ គឺ​នៅ​ថ្ងៃ​ព្រះអាទិត្យ​រះ​ខ្ពស់ (​ថ្ងៃ​មាន​រយៈពេល​វែង​) (Summer solstrice) ។

​ដូច្នេះ​ដើម្បី​មាន​ឱសថ​ព្យាបាល​អ្នកជំងឺ​ទាន់ពេល គាត់​បាន​យក​ស្លឹក​រុក្ខជាតិ ១០ មុខ មក​លីង​សម្ងួត រួច​កិន​ឲ្យ​ម៉ត់​ទៅជា​ម្សៅ​រក្សាទុក​។ ចំណែក​ស្លឹក​រុក្ខជាតិ 2 ទៀត​ក្នុង​នោះ​មាន​ស្លឹក​ទៀបបារាំង​គឺ​យក​ស្លឹក​ស្រស់​មក​ចម្រាញ់​ទុក ដាក់​ក្នុង​ដប​។ ពេល​តម្រូវការ​គឺ​យក​ម្សៅ​និង​ទឹក​មក​លាយ រួច​ត្រង​យក​កាក​ចេញ​ឲ្យ​អ្នក​ជំងឺផឹក ចំណែក​កាក​របស់​វា​គឺ​យក​មក​លាប​ត្រង់​ស្នាមរបួស​ដែល​ឆ្កែ ឬ​សត្វ​ដទៃ​ខាំ ខ្វា​ច​…​។

​តាម​លោក​បើ​ធ្ងន់ធ្ងរ​គឺ​តម្រូវ​ឲ្យ​ផឹក ១​សប្តាហ៍ ទើប​ជា តែបើ​ស្រាល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។​

​រូបមន្ត​ដដែល​ដោយ​គ្រាន់តែ​មាន​ការបន្ថែម​ថ្នាំ​ខ្លះ​ចូល​វា​គឺជា​ថ្នាំ​បង្ការ ។ រយៈពេល​បង្ការ​បានតែ ១០​ខែ​ប៉ុណ្ណោះ ភាគច្រើន​អ្នក​រក​ស៊ីសាច់​ឆ្កែ ឬ​ជំនួញ​ទាក់ទង​នឹង​ឆ្កែ​គេ​មក​ជាវ ។​

​អ្នកកាសែត​សួរ​បន្តថា ៖ តើ​មាន​តំណម​អ្វី​ដែរ​ទេ​? មូលហេតុ​?
​លោក​ឆ្លើយ​យ៉ាងខ្លី ៖ អំឡុង ២៤ ម៉ោង​ក្រោយ​ពេល​ផឹក​ថ្នាំ​គឺ​ហាម​ដាច់ខាត​មិនឲ្យ​ចូលរួម​បុណ្យស​ព​។ ប្រសិនបើ​បំពាន​នោះ ជាតិពុល​នឹង​កើនឡើង​យ៉ាង​សាហាវ​ដល់​ទៅ ១០០ ដង​ឯណោះ ហើយ​នឹង​ត្រូវ​ស្លាប់​!​។ លោក​ពោល​បន្ត ៖ ខ្ញុំ​ក៏​ដូចជា​បុព្វការី​ជន​របស់ខ្ញុំ ពុំ​អាច​បកស្រាយ​បានទេ តែ​ជា​តំណម​គឺ​ដាច់ខាត​ត្រូវតែ​អនុវត្ត​។ មុន​ពេល​លា​លោក​គ្រូថ្នាំ អ្នកកាសែត​វៀតណាម​សួរថា ៖ ហេតុអ្វី​បានជា​លោក ជ្រើសរើស​យក​របរ​នេះ​!? លោកគ្រូ​សឺ​ង​ងើយ​ក្បាល​ក្រឡេក​ចំ​អាសនៈ​ជីដូន​ជីតា រួច​ពោល​ថា ៖ ពួកគាត់​បាន​អប់រំ សង្គ្រោះ​ជីវិត​មនុស្ស​ម្នាក់​លើស​សាង​ព្រះវិហារ ៧ ។ ត្រូវ​គិតដល់​ជីវិត​មនុស្ស​ពុំ​ត្រូវ​គិត​រឿង​លុយកាក់ ផលប្រយោជន៍​ឡើយ ! ។​

​ថ្លៃ​ថ្នាំ​ព្យាបាល​រោគ​ឆ្កែឆ្កួត​ដែល​គាត់​ភ្ជួរ​លើ​ជញ្ជាំង​ផ្ទះ ៖

-​ព្យាបាល​ជំងឺ​ឆ្កែ​ឆ្គួត​(១​ចប់​) ៖ ៥០០.០០០​ដុង (​ប្រមាណ ២៥ ដុល្លារ​)

-​ឱសថ​បង្ការ (១០ ខែ​) ៖ ២០០.០០០​ដុង (​ប្រមាណ ១០ ដុល្លារ​)

​គួរកត់សម្គាល់​ថា ៖ មុន​ពេល​ព្យាបាល​នោះ របៀប​វិនិច្ឆ័យ​ជំងឺ​របស់​លោកគ្រូ​គឺ ៖ យក​ស្លឹកឈើ​១​ក្តាប់​មក​បិទ​លើ​កញ្ចឹងក ទុក​ប្រហែល ១០​នាទី ក៏​ឲ្យ​អ្នកជំងឺ​មក​កន្លែង​ភ្លឺ ដើម្បី​ពិនិត្យ ៖ ប្រសិន​មាន​ស្នាម​អុចៗ​ពណ៌​ស្វាយ ក្រហម ឬ​ផ្កាឈូក នោះ​បញ្ជាក់ថា​សត្វ​នេះ​មាន​ជាតិ​ពិស​ហើយ ហើយ​តាមរយៈ​ស្នាម​ទាំងនោះ​នឹង​មាន​វិធី​ព្យាបាល​សមស្រប ។ លោក​ថា​គ្រាន់តែ​មេរៀន​នេះ ត្រូវ​ចំណាយ​ពេល​រៀន​យ៉ាងយូរ​ទើប​យល់ដឹងបាន ៕ ចន្ទ្រា​

×