ភូមិ Lijang ចំណុះខេត្ត Guangxi ប្រទេសចិន មានពលរដ្ឋរស់នៅ ៣.៦៥៣នាក់ ។ ពួកគេមានសុខភាពមាំមួន អាយុវែង ។ ពិសេសពុំដែលមានអ្នកណាកើតជំងឺមហារីកឡើយ ខណៈពេលតំបន់ដទៃជិតៗនោះតែងមានអ្នកឈឺជំងឺដ៏កាច់សាហាវនេះ ។
មិនថាអ្នកវិទ្យាសាស្ត្រចិនទេ សូម្បីអ្នកវិទ្យាសាស្ត្រអាមេរិកក៏ងឿងឆ្ងល់ដែរ ហើយពួកគេបានដំណើរការសិក្សាស្រាវជ្រាវតាំងពីអាកាសធាតុបរិស្ថានទម្លាប់ហូបចុក។ល។
ចុងក្រោយអ្វីដែលគេរកឃើញនោះពិតជាស្មានពុំដល់ អ្នកភូមិ Lijiang គ្មានអ្នកកើតជំងឺមហារីក ព្រោះតែពួកគេបរិភោគមើមត្រាវជាប្រចាំ ។
វាក៏ជារឿងចៃដន្យដែរ ព្រោះថាដីនៅតំបន់ភូមិនេះវាកាក់កបងនឹងដំណាំត្រាវ ។ ហេតុនេះត្រាវក៏ជាអាហារសំខាន់មួយរបស់ពួកគេដែរ។
គេបានធ្វើការវិភាគពីគុណប្រយោជន៍របស់មើមត្រាវគឺ ៖
១.មានប្រសិទ្ធភាពកម្ចាត់ជាតិពុលបន្ថយការហើម ។ ក្រោយពេលបរិភោគត្រាវរាងកាយបង្កើតបានប្រូតេអ៊ីន “រំអិល” ជួយបង្កើត Globulin ធ្វើឲ្យប្រសើរដល់ប្រព័ន្ធការពាររាងកាយ ។
២.តុល្យភាពអាស៊ីត ៖
ការស្រាវជ្រាវបង្ហាញថា អ្នកកើតមហារីកនោះ ៨៥% រាងកាយមានលក្ខណៈសម្បូរអាស៊ីត ។ ត្រាវមានលក្ខណៈ Alkaline ហេតុនេះវាជួយតុល្យកម្មរាងកាយរវាងអាស៊ីត និង Alkaline .
៣.សារធាតុរំអិល globulin
ជាតិរំអិលនេះធ្វើឲ្យយើងហូបត្រាវពេលខ្លះរមាស់ៗក ដែលបើតាមវេជ្ជសាស្ត្របុរាណចិននោះគឺសារធាតុនេះជួយតុល្យភាពអង្គធាតុក្នុងរាងកាយ ។
៤.បង្ការស្ត្រូក ៖ ត្រាវមាន ka ខ្ពស់ ហេតុនេះវាជួយកាត់បន្ថយហានិភ័យស្ត្រូក ។ វេជ្ជសាស្ត្រទូន្មានថា គួរបរិភោគត្រាវពី ៥-៦មើម ក្នុង១សប្តាហ៍ ៕ ចន្ទ្រា