Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ផ្តល់​ថវិកា​ជាង​៤​សែន​ដុល្លារ សម្រាប់​គម្រោង​លើកកម្ពស់ សុខភាព​មាតា​និង​ទារក​ក្នុង​ខេត្តតាកែវ​

spot_img

​ភ្នំពេញ ​៖ រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្ដល់​ថវិកា​សរុប​ចំនួន​៤០០៣៨៤ ដុល្លារ​អាមេរិក ដល់​អង្គការ world vision japan ក្រោម​គ្រោងការណ៍​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​។ កិច្ចសន្យា​ផ្តល់ជំនួយ​ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី 21 ខែកុម្ភៈ​ឆ្នាំ 2019 ដោយ​លោក​ហូ​រី​ណូ​អ៊ុ​ជិ​ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ម៉ាត់​ស៊ូ​អុក​កា តា​គូ​យ៉ា ប្រធាន​គម្រោង​អង្គការ​world vision japan ​សម្រាប់​គម្រោង​លើកកម្ពស់​សុខភាព​មាតា និង​ទារក​នៅក្នុង​ខេត្តតាកែវ (​ឆ្នាំ​ទី 3)​ ។

​នៅក្នុង​គម្រោង​នេះ អង្គការ​នឹង​ផ្ដល់នូវ ១)​ការបណ្ដុះបណ្ដាល​ដល់​បុគ្គលិក និង​អ្នកស្ម័គ្រចិត្ត​សុខាភិបាល និង​២) ផ្ដល់​ការអប់រំ​ផ្នែក​សុខភាព ដល់​មាតា​។ អង្គការ​ក៏បាន​បង្កើត​នូវ “​ហឹប​សុខភាព និង​អាហារូបត្ថម្ភ សហគមន៍​” ដែល​ជួយ​ឲ្យ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ អាចមាន​លទ្ធភាព ទទួលបាន​សេវា​សុខាភិបាល នៅក្នុង​ស្រុក​ប្រតិបត្តិ​គិរីវង់​ ​និង​ស្រុក​ប្រតិបត្តិ​កោះអណ្តែត ខេត្តតាកែវ ក្នុង​គោលបំណង​ ​ដើម្បី​លើកកម្ពស់​គុណភាព និង​ការទទួលបាន​សេវា​សុខភាព ឲ្យ​កាន់តែ​ល្អប្រសើរ និង​កាត់បន្ថយ​អត្រា​កុមារ ដែល​ខ្វះ​អាហារូបត្ថម្ភ និង​ជំងឺ​នានា​ដែល​ឆ្លងតាម​ទឹក​មិន​ស្អាត​ជាដើម​។ គម្រោង​នេះ ក៏​រួមបញ្ចូល​ផងដែរ នូវ​ការកសាង​សង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត និង​បរិក្ខា​អនាម័យ នៅ​មណ្ឌល​សុខភាព​ចំនួន 7 ក្នុងស្រុក​ប្រតិបត្តិ​ចំនួន​ពីរ ដើម្បី​កែលម្អ​បរិស្ថាន​សុខាភិបាល​ ។

​កម្មវិធី​ជំនួយឥតសំណង​សម្រាប់​គម្រោង អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន បានចាប់ផ្ដើម​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ 2002 ដើម្បី​គាំទ្រ​ដល់​សកម្មភាព​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើងវិញ នៅតាម​កម្រិត​មូលដ្ឋាន​។ ចាប់តាំងពី​ឆ្នាំ 2002 មក​រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ថវិកា​ជាង 35 លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ចំនួន 115 ដែល​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​អប់រំ នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​វិស័យ​សកម្មភាព​បោសសម្អាត​មីន ក្នុងប្រទេស​កម្ពុជា ​។​

​លោក​ហូ​រី​ណូ​អ៊ុ​ជិ​ហ៊ី​ដេ​ហ៊ី​សា បាន​មានប្រសាសន៍ថា នៅ​ខេត្តតាកែវ អង្គការ​នេះ នឹងធ្វើ​ការបណ្ដុះបណ្ដាល​បុគ្គលិក របស់​មណ្ឌល​សុខភាព នឹង​ផ្ដល់​ការអប់រំ អំពី​សុខភាព​ដល់​អ្នក​ម្តាយ នៅក្នុង​តំបន់​បង្កើត​នូវ​ផាសុកភាព និង​អាហារូបត្ថម្ភ​សហគមន៍ ដើម្បី​ឲ្យ​គ្រួសារ​ក្រីក្រ អាច​ទទួលបាន​សេវា​សុខាភិបាល និង​កែលម្អ​ប្រពន្ធ​គត់​ផ្គង់​ទឹកស្អាត និង​អនាម័យ នៅតាម​មណ្ឌល​សុខភាព ។ តាមរយៈ​គម្រោង​នេះ ខ្ញុំ​រំពឹងថា​ចំណេះដឹង ត្រឹមត្រូវ​អំពី​សុខភាព នឹង​ត្រូវបាន​ផ្សព្វផ្សាយ ហើយ​ស្ថានភាព​សុខភាព​មាតា និង​កុមារ នឹង​ត្រូវបាន​កែលម្អ ហើយ​ការទទួលបាន​ទឹក​ប្រកបដោយ សុវត្ថិភាព និង​ត្រូវបាន​លើកកម្ពស់​ផងដែរ​ ។​

​លោក​ម៉ា​ត់ស៊ូ​អុក​កា តា​គូ​យ៉ា បាន​ថ្លែងថា ដែល​បាន​បន្ត​នូវ​ការអនុវត្ត គម្រោង​ការធ្វើ​ឲ្យ​ប្រសើរឡើង សុខភាព​មាតា និង​ទារ​កនៅ​ខេត្តតាកែវ ឆ្នាំ​ទី 3 ​ជាមួយនឹង​ជំនួយ​ដ៏​សប្បុរស ពី​សំណាក់​រដ្ឋាភិបាល​ជប៉ុន ​។

តាមរយៈ​គម្រោង​នេះ​ ​ដែល​ត្រូវ​អនុវត្តន៍​អស់​រយៈពេល 2 ឆ្នាំ យើង​បានរៀបចំ​ឱ្យមាន​វគ្គ​បណ្តុះបណ្តាល ដែល​ផ្ដោតលើ​ប្រធានបទ​សុខភាព ដូចជា​ការថែទាំ​មុន​និង​ក្រោយ​សំរាល ជំនាញ​សង្គ្រោះ​ជីវិត​ជា​មូលដ្ឋាន និង​សមាហរណកម្ម​ការគ្រប់គ្រង និង​ការព្យាបាល​ជំងឺ​កុមារ​តាម​សហគមន៍​។ ចំណេះដឹង​ស្ដីអំពី​សុខភាព​មាតា និង​ទារក ត្រូវបាន​ចែករំលែក​យ៉ាង​ទូលំទូលាយ នៅក្នុង​ភូមិ​គោលដៅ​ទាំង​290 តែ​កើតឡើង​ពី​ថ្នាក់​ខេត្ត ដល់​ថ្នាក់​សហគមន៍ តាមរយៈ​ការបណ្ដុះបណ្ដាល និង​វគ្គ​ពង្រីក​ការយល់ដឹង ដែល​បាន​ចូលរួម​សម្របសម្រួល ជាមួយគ្នា ដោយ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ មណ្ឌល​សុខភាព និង​ក្រុមគាំទ្រ​សុខភាព​ភូមិ​។ នេះ​ពិតជា​បាន​ជួយ​លើកកម្ពស់ ការផ្លាស់ប្ដូរ​ឥរិយាបទ របស់​ប្រជាជន​នៅតាម​សហគមន៍ លើ​ការថែទាំ​សុខភាព​មាតា​និង​ទារក​។ យើង​បាន​អនុវត្ត​ផងដែរ នូវ​សកម្មភាព​សហគមន៍​កូន​ល្អ តែ​ហៅ​កាត់​ថា អែ​ស ខេ អិ​ល នៅក្នុង 43 ភូមិ​គោលដៅ ដើម្បី​បង្ការ​និង​ស្ដារនីតិសម្បទា កុមារ​ខ្វះ​អាហារ​រូប​ត្ថ​ម្ភ ហើយ​លើសពីនេះ​ទៀត មាតា និង​អាណាព្យាបាល សិក្សា​រៀនសូត្រ​ពី​សារសំខាន់​នៃ 1000 ថ្ងៃ​ដំបូង ថ្ងៃ​នៃ​ជីវិត​កុមារ បូករួម​ផងដែរ នូវ​ការរៀបចំ​អាហារ ដែលមាន​ជីវជាតិ​គ្រប់គ្រាន់ សម្រាប់​កូន​កូន​របស់​ពួកគេ ដោយ​ប្រើ​គ្រឿងផ្សំ​ពី​ធនធាន ដែលមាន​ស្រាប់​នៅក្នុង​សហគមន៍​។​

យើង​បាន​សាងសង់​បង្គន់​អនាម័យ​ចំនួន 5 អាង​ស្តុក​ទឹកភ្លៀង​ចំនួន 19 និង​ស្ថានីយ៍​ប​ន្សុ​ត​ទឹកស្អាត​ចំនួន 2 នៅតាម​មណ្ឌល​សុខភាព និង​ប៉ុស្តិ៍​សុខភាព ដែល​ជួយ​ឱ្យមាន​ទីកន្លែង​ធ្វើការ និង​ផ្ដល់​សេវា​ដោយមាន​អនាម័យ និង​ផាសុកភាព​សម្រាប់​អ្នកផ្តល់ និង​អ្នកទទួល​សេវា​ ។​

​លោក​បាន​បន្តថា យើង​ពិតជា​អាចជួយ​អនុវត្តន៍​គម្រោង​នេះ បាន​ជោគជ័យ រហូតដល់​ពេលនេះ​នោះទេ បើ​គ្មាន​ការគាំទ្រ និង​ការជឿទុកចិត្ត ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងសុខាភិបាល​។ យើង​ថ្លៃ​ការដឹងគុណ យ៉ាង​ក្រៃលែង ចំពោះ​ការសហការ យ៉ាង​យកចិត្តទុកដាក់ ពី​សំណាក់​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ និង​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​គិរីវង់ និង​កោះអណ្ដែត ដែលមាន​វត្តមាន​នៅថ្ងៃនេះ តែងតែ​ផ្ដោត​ការយកចិត្តទុកដាក់ ចំពោះ​ការសហការ​ជាមួយ និង​គម្រោង​របស់​យើង ហើយ​ជាច្រើនលើក​ច្រើនសារ បានបង្ហាញ​នូវ​ការ​ឲ្យ​តម្លៃ ចំពោះ​សកម្មភាព​របស់​អង្គការ​ទស្សនៈ​ពិភពលោក និង​​ប្រជាជន​ជប៉ុន​។ ដោយ​ប្រតិបត្តិ​ទៅតាម​គ្នា​ជាមួយ​ដៃគូ យើង​នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង រួមចំណែក​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង គុណភាព និង​ការទទួលបាន​សេវា​សុខភាព បូករួម​ទាំង​កាត់បន្ថយ​កង្វះ​អាហារូបត្ថម្ភ ដល់​កុមារ នៅក្នុង​ខេត្តតាកែវ រហូតដល់​ពេល​ចប់​គម្រោង ​៕ ដោយ ៖ កូ​ឡាប​

spot_img
×