Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធំ និង​រថយន្ត​ធំ បុក​គ្នា​តែ​មិន​បណ្តាល​អោយ​មាន​មនុស្ស​គ្រោះថ្នាក់​អ្វី​ឡើយ​

spot_img

​តាកែវ ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​០៧​និង​៥០​នាទី ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​៧១-៧២ ក្នុង​ភូមិ​អង្គ​គគី ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​រថយន្ត បើកបរ​ស្រប​ទិស​គ្នា ដោយ​បុក​ពី​ខាងក្រោយ ។

​តាម​របាយការណ៍​បឋម​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ បានឲ្យដឹងថា នៅវេលា​កើតហេតុ​ខាងលើ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្វ៊ុយ​សូ ដឹក​ទូ​កុង​ទី​ន័រ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3C-5216 បើកបរ​ដោយ​ឈ្មោះ មុំ សាមុត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត នៅ​ភូមិ​ក្រាំង​ដូង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដោយ​បើកបរ​មកពី​ទិស​ខាងជើង លុះ​បើកបរ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​គ្នា​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ពីក្រោយ​ម៉ាក​ហ៊ិ​ន​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ស្វាយរៀង 3A-8588 បើកបរ​ដោយ​ឈ្មោះ ចាន់ កុសល់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត នៅ​ភូមិ​ធ្លក ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ដែល​បើកបរ​មកពី​ទិស​ខាងជើង​ដូចគ្នា ចំពោះ​ករណី​នេះ​មិន​បណ្តាលឲ្យ​មាន​អ្នករង​របួស​ឡើយ ។ ក្រោយពេល​ទទួលបាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​ក៏​ចុះ​មកដល់​កន្លែងកើតហេតុ និង​ធ្វើ​កំណត់ហេតុ ដកហូត​រថយន្ត​ទាំង​ពីរ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕ តាកែវ​

 

spot_img
×