វេជ្ជបណ្ឌិតដែលបានឆ្លុះមើលកែវភ្នែ (Corneal) របស់នាងបានស្រែកភ្លាត់សំឡេងថា ៖ វាហាក់ដូចជាត្រូវអាំងឆ្អិនក្នុងម៉ាយក្រូវ៉េវ ។អ្នកជំងឺជានារីវ័យ ២៥ឆ្នាំម្នាក់ ដែលតែងបើកភ្លើងទូរស័ព្ទអស់ “កម្រិត” ហើយ មើវាបែបនេះក្នុងរយៈពេល២ឆ្នាំ ។
ព្រោះមិនបន្ថយពន្លឺកែវភ្នែករបស់នាងរងការធ្លុះប្រហោងដ៏តូចៗជាង…៥០០ ។
នាងត្រកូល Chen ជាលេខាធិការិនី រស់នៅតៃវ៉ាន់ ។ ២ឆ្នាំហើយ នាងពុំដែលបន្ថយភ្លើងពន្លឺទូរស័ព្ទទេ (ភ្លេចបាត់តែម្តង) ហើយចេះតែប្រើទាំងថ្ងៃទាំងយប់ ។
លទ្ធផលភ្នែកនាងចាប់ផ្តើមឈឺ ឡើងក្រហម ក៏ទៅមន្ទីរពេទ្យ ។ គ្រូពេទ្យបានឃើញកែវភ្នែកឆ្វេងរបស់នាង “កកឈាម” ហើយសមត្ថភាពមើលរបស់វា រងរបួសពុំអាចព្យាបាលបាន ។ រីឯភ្នែកស្តាំមាន “រន្ធតូច” ជាង ៥០០ លើកែវភ្នែកនោះ ។
កែវភ្នែកទាំងសងខាងរបស់នាងរងរបួសទាំងអស់ ។
គេបានព្យាបាល ហើយស្ថានភាពរបស់នាងកែសម្រួលមកវិញបានខ្លះ ។ តាមនោះរបបពន្លឺដែលនាង Chen ប្រើគឺ ៦២៥ lumens ខ្ពស់ជាង២ដងនៃកម្រិតទូន្មានឲ្យប្រើ ៣០០ lumens ។
ឥឡូវគាត់ដឹងហើយ !
ចុះអ្នកវិញ!
ចន្ទ្រា