ឆ្នាំជូត ៖ ថ្ងៃនេះការងាររបស់អ្នករវល់គួរសម ហើយបែរជាមិនបានរលូនដូចបំណង ។ អ្នកធ្វើជំនួញប្រឈមនឹងការប្រកួតប្រជែងមិនត្រឹមត្រូវ ដូច្នេះនឹងត្រូវការខិតខំជាច្រើន ផ្ដោតអារម្មណ៍រកវិធីទប់ទល់ ។ ថ្ងៃនេះជាពេលអ្នកត្រូវពឹងពាក់ជំនួយពីមិត្តភក្កិ ។ ចំពោះមនោសញ្ចេតនាសំណាងល្អមិនត្រូវរងឥទ្ធិពលពីការងារ ។ អ្នកទាំងពីរចេះចែករំលែកនិងជាស្រ័យអោយគ្នា ។
បុព្វហេតុ 3ពិន្ទុ ។ លាភ 4 ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា 4 ពិន្ទុ ។ លេខសំណាង 9,2 ពិន្ទុ ។ ម៉ោល្អ 5 ដល់ 10 ។ ពណ៌សំណាង ទឹកសមុទ្រ , ស ។ ឆ្នាំអ្នកយកអាសារចរ, កុរ ៕
ឆ្នាំឆ្លូវ ៖ ថ្ងៃនេះអ្នកនឹងទទួលបានការកោតសរសើរពីមិត្តភក្តិរួមការងារ ថ្នាក់លើវាយតម្លៃខ្ពស់ ដោយភាពប៉ិនប្រសប់រហ័សរហួនក្នុងការដោះស្រាយចៃដន្យ ។ ប៉ុន្តែអ្នកគួរយកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួនឲ្យបានច្រើនជាងមុន ។ ប្រព័ន្ធដង្ហើមនឹងរងឥទ្ធិពលច្រើនបំផុតធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំង ។
បុព្វហេតុ 5 ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនុស្សសញ្ចេតនា 3 ពិន្ទុ ។ លេខសំណាង 6,7 ពិន្ទុ ។ ម៉ោងល្អ 8 ដល់ 12 ។ ពណ៌សំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា មមែ , វក ៕
ឆ្នាំខាល ៖ ការងាររលូនល្អ រឿងចុះកិច្ចសន្យារកស៊ីអំណោយផលល្អ ហេតុនេះចំណូលប្រមូលបានសន្ធឹក អ្នកមិនចាំបាច់ខ្វាយខ្វល់អំពីលឿងលុយកាក់ ។ ប៉ុន្តែផ្លូវអាជីពរបស់អ្នកមានបង្កប់ហានិភ័យ ។ អ្នកត្រូវសម្រួលទំនាក់ទំនងសង្គមបន្តិច មិនត្រូវធូររលុងស្និទ្ធស្នាលហួសកម្រិត ព្រោះងាយនឹងបង្កការមើលស្រាលចំពោះទំនាក់ទំនង។ ចំពោះទំនាក់ទំនងផ្លូវផ្ទុយភេទនោះគួររក្សាគម្លាតអោយត្រឹមត្រូវនឹងជួយឱ្យអ្នកទទួលបានភាពអាណិតអាសូរច្រើន ។
បុព្វហេតុ 4ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា 4 ពិន្ទុ ។ លេខសំណាង 1,9 ពិន្ទុ ។ ម៉ោងល្អ 14 ដល់ 18 ពណ៌នាំសំណាង ខ្មៅលឿង ។ ឆ្នាំអ្នកយកអាសាររោង , ច ៕
ឆ្នាំថោះ ៖ ថ្ងៃនេះជាថ្ងៃសំណាងល្អរបស់ឆ្នាំថោះ ។ អ្នកទទួលបានសុទ្ធតែរឿងល្អប្រសើរ មនោសញ្ចេតនារីកចំរើន ទំនាក់ទំនងសង្គមពង្រីកបានកាន់តែច្រើន ត្រូវបានមិត្តភ័ក្តិ គ្រួសារ គាំទ្រ កោតសរសើរ ។ ប្រសិនជាអ្នកនៅលីវ អ្នកគួរចូលរួមសកម្មភាពជួបជុំឲ្យបានច្រើន ដើម្បីពង្រីកទំនាក់ទំនង ។
បុព្វហេតុ 5 ពិន្ទុ ។ លាភ 4 ពិន្ទុ ។ សុខភាព៤ពិន្ទុ ។ មនោសញ្ចេតនា 5 ពិន្ទុ ។ លេខសំណាង 5,4 ពិន្ទុ ។ ម៉ោងល្អ 6 -10 ពណ៌នាំសំណាងទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំអ្នកយកអាសារ កុរ , ជូត ៕
ឆ្នាំរោង ៖ ថ្ងៃនេះវិធីបុព្វហេតុរបស់អ្នកប្រសើរជាងមុន ។ ការងារទោះបីនឿយហត់ តែអាស្រ័យដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមនឹងការប្រឹងប្រែងមិនឈប់ឈររបស់អ្នក ត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់និងមានបំណងថ្លឹងថ្លែងដំឡើងតួនាទីឲ្យខ្ពស់ជាង ។ ប៉ុន្តែរឿងមនោសញ្ចេតនាមិនសូវល្អប្រសើរ ។ គូស្នេហ៍ងាយកើតជម្លោះឈ្លោះប្រកែកគ្នា ពុំមានពេលវេលាច្រើនឲ្យគ្នាដូចមុនទៀត ។ ក្នុងពេលនោះអ្នកនៅលីវមិនទាន់មានចិត្តស្វែងរកដៃគូថ្មី ។
បុព្វហេតុ 5 ពិន្ទុ ។ លាភ 4 ពិន្ទុ ។ មនោសញ្ចេតនា 4 ពិន្ទុ ។ សុខភាព 4 ពិន្ទុ។ លេខសំណាង 7,5 ពិន្ទុ ។ ម៉ោងល្អ 9 ដល់ 13 ពណ៌នាំសំណាងលឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ជូត , កុរ ។
ឆ្នាំម្សាញ់ ៖ ការងាររលូន អំណោយផលល្អបំផុត ។ ទោះបីមានបញ្ហាស្មានមិនដល់ច្រើនកើតឡើង តែអ្នកមិនរងសម្ពាធពីថ្នាក់លើ ។ អ្នកមានឆន្ទៈមោះមុត ចេះវិធីប្រឈមឧបសគ្គ មិនតក់ស្លុតងាយៗ អាស្រ័យហេតុនេះនឹងជួយអ្នកធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ដោយមិនឥទ្ធិពលដល់ផលប្រយោជន៍រួម ។ រឿងស្នេហាត្រូវការភាពចែករំលែកទាំងសងខាង។ អ្នកត្រូវស្ដាប់អោយច្រើនជំនួសឱ្យការនិយាយតែទស្សនៈផ្ទាល់ខ្លួន ។
បុព្វហេតុ 4 ពិន្ទុ ។ លាភ 49 ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា 3 ពិន្ទុ ។ លេខសំណាង 2,3 ។ ម៉ោងល្អ 8 ដល់ 11 ពណ៌សំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសារោង , កុរ ៕
ឆ្នាំមមី ៖ ការងារមានអ្នកជួយយកអាសាច្រើន ។ រាល់ឧបសគ្គមុនៗនេះត្រូវបានដោះស្រាយ ដោយងាយស្រួល ។ ប៉ុន្តែអ្នកត្រូវបង្ការបាត់បង់លុយកាក់ អាចដោយសារភ័ន្តច្រឡំគិតខុស ជឿមនុស្សខុស ។ នេះជាភាពស៊យពិបាកបញ្ចៀសក្នុងថ្ងៃ តែប្រសិនចេះប្រយ័ត្នអ្នកនឹងបន្ថយបានការខាតបង់១ផ្នែកណានោះ ។
បុព្វហេតុ 5 ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា 5 ពិន្ទុ ។ លេខសំណាង 6,2 ពិន្ទុ ។ ល្អម៉ោង 13 ដល់ 17 ។ពណ៌សំណាងពណ៌ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា វក , ជូត ៕
ឆ្នាំមមែ ៖ អ្នកឆ្នាំមមែមានចរិកក្អេងក្អាងបន្តិច ចាត់ទុកថាខ្លួនជាមនុស្សមានគ្រប់សមត្ថភាព ។ ហេតុនេះងាយត្រូវបរាជ័យក្នុងសមរភូមិការងារ ។ ផ្លូវបុព្វហេតុ កេរ្តិ៍ឈ្មោះក៏ដោយហេតុនេះដែលពិបាកឈានឡើងបាន ។ អ្នកទាំង២ស្រឡាញ់គ្នា តែបែរជាត្រូវរារាំងដោយមូលហេតុជាច្រើន ក្នុងនោះឪពុកម្ដាយគឺជារនាំងធំបំផុត ។ ប្រសិនអ្នកអាចយកឈ្នះនោះនឹងមានជីវិតសុភមង្គលបំផុត ។បុព្វហេតុ 3 ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង 9,1 ពិន្ទុ ។ ម៉ោងល្អ 17 ដល់ 21 ។ពណ៌សំណាង ខ្មៅ , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា ជូត , កុរ ៕
ឆ្នាំវក ៖ ថ្ងៃនេះមានប្រផ្នូលមិនល្អចំពោះអ្នកម ។ មសញ្ចេតនាប្ដីប្រពន្ធសាបរលាប គម្លាតរវាងគូស្នេហ៍កាន់តែធំឡើងមានហានិភ័យបែកបាក់។ អ្នកមានឱកាសជួបមនុស្សជាច្រើន មានភាពលេចធ្លោជាងគូស្នេហ៍របស់ខ្លួន ហើយអ្នកអាចញាប់ញ័រ ឃ្លីងឃ្លោង ។ បញ្ហាលុយកាក់ល្អគួរសម ។ អ្នករកឃើញទិសដៅរកស៊ីថ្មីនិងមានវិនិយោគទទួលជោគជ័យភ្លាមក្នុងការសាកល្បងលើកដំបូង ។
បុព្វហេតុ 5 ពិន្ទុ សុខភាព 4ពិន្ទុ លាភ 4 ពិន្ទុ មនោសញ្ចេតនា 3 ពិន្ទុ លេខ ០,៧ ពិន្ទុ ម៉ោងល្អ 19 ដល់ 21 ។ ពណ៌សំណាង ស , លឿង ។ ឆ្នាំអ្នកយកអាសា មមែ , ចោរ ៕
ឆ្នាំរកា ៖ អ្នកមិនបារម្ភច្រើនអំពីរឿងលុយកាក់ ។ អ្នកមិនចាំបាច់នឿយហត់ច្រើន តែប្រភពចំណូលស្ថិរភាពនឹងជួយឱ្យអ្នកអនុវត្តរាល់គម្រោងការរបស់ខ្លួនដោយងាយស្រួល។ រឿងមនោសញ្ចេតនាមិនបានល្អ ងាយមានទំនាស់ ឈ្លោះប្រកែកគ្នា ។ អ្នកនៅលីវតែមិនទាន់រកបានគូអនាគត ។
បុព្វហេតុ 3 ពិន្ទុ ។ លាភ 4 ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា 3 ពិន្ទុ ។ លេខសំណាង 8,3 ពិន្ទុ ។ ម៉ោងល្អ 14 ដល់ 18 ។ ពណ៌សំណាង ប្រាក់ លឿង។ ឆ្នាំអ្នកយកអាសាខាល , មមី ៕
ឆ្នាំចរ ៖ ការងារមិនសូវល្អ ជួបបញ្ហាច្រើន ។ ចូរប្រយ័ត្នប្រយែងកុំឲ្យកើតមានកំហុសបន្ថែមទៀត ។ មនោសញ្ចេតនាល្អប្រសើរ អ្នកអាចរកឃើញសុភមង្គលរបស់ខ្លួន គួរពង្រីកទំនាក់ទំនងជាមួយមិត្តភ័ក្រថ្មីៗ អ្នកនឹងឆាប់រកឃើញគូព្រេង ។
បុព្វហេតុ ៤ ពិន្ទុ ។ មនោសញ្ចេតនា 5 ពិន្ទុ ។ លេខសំណាង 7,5 ពិន្ទុ ។ ម៉ោងល្អ 18 ដល់ 22 ។ ពណ៌សំណាង ស , ត្នោត ។ ឆ្នាំអ្នកយកអាសារកុរ , ជូត ៕
ឆ្នាំកុរ ៖ ការងារល្អអំណោយផល ទោះជួបការលំបាកឬឧបសគ្គអ្នកអាចឆ្លងផុតក្នុងថ្ងៃនេះ ។ លុយកាក់ចម្រុងចម្រើនចំណូលកើនលើសមុន។ ចំពោះអ្នកធ្វើជំនួញជួញដូរគួរត្រៀមខ្លួនទទួលឱកាសកើបប្រាក់ដែលមកដល់ដោយមិនគិតមុន ។
បុព្វហេតុ 5 ពិន្ទុ ។ លាប 5 ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា 4 ពិន្ទុ ។ លេខសំណាង 4,7 ពិន្ទុ ។ ម៉ោងល្អ 9 ដល់ 13 ។ ពណ៌សំណាងស , ប្រាក់ ។ ឆ្នាំអ្នកយកអាសា ៖ ម្សាញ់ , មមែ ៕