Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​ពេញ​ផ្លូវ ហើយ​ស្រែក​ប្រាប់​ថា​ អញ​ជា​បងធំ​នៅទីនេះ កុំ​ចង់​មក​ខ្លាំង​ជាមួយ​អញ​

spot_img

​តាកែវ ៖ កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង 11​និង 30​នាទី នៅ​ចំណុច​មុខ​ការិយាល័យ​កសិកម្ម​ស្រុក​ត្រាំកក់ ស្ថិតនៅ​ភូមិ​ព្រៃ​រំដេង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ មាន​ករណី​ហិង្សា​មួយ​កើតឡើង បង្ករ​ឡើង​ដោយ​ជនសង្ស័យ​មួយក្រុម បានធ្វើ​សកម្មភាព​ប្រដាប់​ដោយ​ខ្សែរ ក្រវ៉ាត់ និង​ដាវ ជិះ​ម៉ូតូ​ដេញ វាយ​ទៅលើ​ជនរងគ្រោះ មាន​គ្នា​០២​នាក់ មាន ៖ ទី​1.​ឈ្មោះ វ៉ន ណៃ​ភេទ ប្រុស អាយុ​18​ឆ្នាំ រស់នៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម និង​ទី 2.​ឈ្មោះ មិន សុ​ផា ភេទ ប្រុស អាយុ 18​ឆ្នាំ​រស់នៅ​ភូមិ ព្រៃ​រំដេង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខណៈ​ពេល​ជនរងគ្រោះ​កំពង់​ជិះ​ម៉ូតូ ត្រូវ​បាន​ជនសង្ស័យ​ជិះ​មក​ពី​ក្រោយ​រួច​កាប់​ចំ​ពី​ខាងក្រោយ បណ្តាលឱ្យ​រងរបួស ស្រាល និង​ខូចខាត​ម៉ូតូ មួយចំនួន ។

​អធិការ​ស្រុក​ត្រាំកក់​លោក ឌុ​ក ធី​យ៉ា បាន​ប្រាប់​អោយដឹងថា​ក្រោយពេល​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ បាន​ធ្វើ​ការអន្តរាគមន៍ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​2​នាក់ មាន​ទី​1​ឈ្មោះ យិន សុគន្ធវិរៈ ភេទ​ប្រុស អាយុ​17​ឆ្នាំ រស់នៅ​ភូមិ​ម្រុំ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ និង​2​ឈ្មោះ តុង ជី​វ័ន្ត ភេទ ប្រុស អាយុ 18​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្របែក ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ រីឯ​បក្សពួក​ផ្សេង​ទៀត​រត់​គេចខ្លួន​បាត់ ព្រមទាំង​ដកហូត​ម៉ូតូ​០២​គ្រឿង​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​កំពុង​ធ្វើ​ការសាកសួរ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី ៕ តាកែវ​

spot_img
×