សាក្សីម្នាក់បានរំលឹកប្រាប់ថា ៖ “ស្ត្រីម្នាក់នោះពិតជាស្លន់ស្លោរដល់ថ្នាក់យំផង ក្រាបសំពះអង្វរអ្នកបើកឡានជាច្រើន ម្តងម្នាក់ៗ… ។
ស្ត្រីរូបនេះក្រាបសំពះរថយន្តម្តងមួយៗ ។
ហេតុការណ៍នេះកើតឡើងនៅលើផ្លូវហាយវ៉េ ស្រុកលូអាន ខេត្តអានហ៊ុយ ប្រទេសចិន នៅយប់ថ្ងៃទី ១៦ កុម្ភៈ ។ ព័ត៌មាននៅតំបន់នោះឲ្យដឹងថា រថយន្តសង្គ្រោះដឹកបុរសម្នាក់ ទៅកាន់មន្ទីរពេទ្យ ក្រោយគ្រោះថ្នាក់ចរាចរមួយ ។ ប៉ុន្តែពេលរថយន្តបើកដល់កំណាត់ផ្លូវនេះ ក៏ជួបបញ្ហារាំងស្ទះចរាចរតែម្តង ។
ថ្វីត្បិតតែឡានពេទ្យបានរោទ៍ស៊ីរ៉ែន ប្រហែល ១០ នាទីក្តី តែពុំមានរថយន្តណាមួយរវល់អើពើបើកបររថយន្តគេចចេញពីគន្លងផ្លូវអាទិភាពសម្រាប់គ្រាមានអាសន្នទេ ។ ប្រហែលខ្វាយខ្វល់នឹងស្ថានភាពអ្នកជំងឺ ស្ត្រីម្នាក់បានចុះពីលើរថយន្តសង្គ្រោះ រួចដើរទៅក្រាបសំពះមនុស្សម្តងមួយៗ ។
ចុងក្រោយរថយន្តសង្គ្រោះ ក៏បានទៅដល់មន្ទីរពេទ្យ បន្ទាប់ពីពួកគេសុខិត្ត “បើកផ្លូវ” ឲ្យអស់ពេលប្រមាណកន្លះម៉ោង ។ បើតាមធម្មតា រថយន្តនេះអាចទៅដល់មន្ទីរពេទ្យមុន ២៥នាទី ប្រសិនមិនស្ទះ ។
របាយការណ៍ចុងក្រោយឲ្យដឹងថា បុរសជាឪពុកដែលរងគ្រោះនោះបាន បាត់បង់ជីវិតហើយ ។
ចរិកសួនតួ “មិនខ្ចីខ្វល់” ជាផ្នត់គំនិតរបស់… មែនទេ!? ស្រុកយើងក៏ឃើញករណីបែបនេះដែរ ចូរគិតថា បើក្នុងឡានសង្គ្រោះនោះជាសាច់ញាតិយើងវិញ តើមានអារម្មណ៍បែបណា! ៕ ចន្ទ្រា