តាម RT នារី ៤នាក់ ស្លៀកតែប៊ីគីនី ពិតជាផ្សងព្រេង ហ៊ានចុះហែលទឹកកក នៅតំបន់ Vladivostk ។
នាងៗទាំងនេះពិតជាក្លាហាន លោតចុះទឹកសមុទ្រដែលមានសីតុណ្ហភាពក្រោម 0 ដឺក្រេសេ (ដក) ។ នាងNatalia Aksenova ប្រាប់កាសែត Ruptly ថា ៖ “ខ្ញុំមកហែលទឹកបែបនេះ ១០ឆ្នាំហើយ” ! ។
នៅឆ្នាំទៅម៉ិញ Akscnova និងមិត្តភក្តិ បានមកហែលទឹកចំពេលកម្តៅទឹកគឺ -4,5C រីឯនៅបរិយាកាសគឺ -28C ។ នាងៗថា សកម្មភាពនេះនាំឲ្យប្រិយមិត្តនូវ “ព្យុះអារម្មណ៍ ហើយចិត្តស្រឡះល្អ” ។
អ្នកទស្សនាពិតជាកោតញញើត នឹងការគាំទ្រអាកាសធាតុរបស់នាងៗទាំងនោះណាស់ ។ ខ្លះខមិនលេបខាយថា ៖ ប្រទេសរុស្ស៊ីមាននារីៗ “ក្តៅគគុក” ដល់ថ្នាក់ធ្វើឲ្យផ្ទាំងទឹកកកត្រូវរលាយ… ៕ ចន្ទ្រា