តាម SCMP កុងស៊ុលចិនប្រចាំក្រុងញូយ៉ក កាលពីចុងសប្តាហ៍មុន បានបង្ហោះសារលើបណ្តាញសង្គម WeChat ប្រកាសពីព័ត៌មានរឿងនារីត្រកូល ចាង ម្នាក់បានពឹងពាក់ឲ្យជួយអន្តរាគមន៍ គ្រាបុរសជាប្តីត្រូវប៉ូលិសអាមេរិកចាប់ខ្លួន ។
ទិដ្ឋភាពប្តីវាយប្រពន្ធតាមផ្លូវសាធារណៈនៅចិនជារឿង…ធម្មតា ។
រឿងហេតុគឺប្តីប្រពន្ធ២នាក់នេះ បានឈ្លោះប្រកែកគ្នានៅក្នុងសណ្ឋាគារ ក្រោយមកបុរសជាប្តីបានស្ទុះទៅវាយប្រពន្ធតាមដងវិថីញូយ៉ក ។ ពលរដ្ឋ ២រូបក្បែរនោះ ក៏ទូរស័ព្ទប្រាប់ប៉ូលិស ។ ប៉ូលិសមកដល់ក៏វាយខ្នោះបុរសជាប្តីក្រោយមកចោទប្រកាន់ប្រព្រឹត្តហិង្សាក្នុងគ្រួសារ ។
“ក្រោយហេតុការណ៍នេះប្តីប្រពន្ធទាំង២រូប ទទួលបានមេរៀនមួយ ហើយទទួលអារម្មណ៍សោកស្តាយយ៉ាងខ្លាំង” ឃ្លាមួយនៃសេចក្តីប្រកាសរបស់កុងស៊ុលចិន ។ សេចក្តីប្រកាសនៅបានសរសេរថា ៖ “ពលរដ្ឋចិនជាច្រើនចាត់ទុកជារឿងប្តីប្រពន្ធទាស់ទែងគ្នា ជារឿងផ្ទៃក្នុង មិនទាក់ទងអ្នកដទៃ ។ ប៉ុន្តែនៅប្រទេសលោកខាងលិច នោះពុំមែនជារឿងផ្ទៃក្នុងធម្មតានោះទេ ។
កុងស៊ុលចិននៅបានទូន្មានថា ៖ ពលរដ្ឋចិនមកអាមេរិកពុំត្រូលបង្ករឿងវាយតប់គ្នានៅទីសាធារណៈទេ ព្រោះវាត្រូវបានចាត់ទុកជាទង្វើហិង្សាក្នុងគ្រួសារ ហើយនឹងត្រូវប៉ូលិសប្រើកម្លាំងបាយតែម្តង ។
ស្ថាប័ននេះនៅបានសង្កត់ធ្ងន់ថា គម្លាតរវាងចិន កន្លងដែលគេពុំអន្តរាគមន៍រឿងប្តីប្រពន្ធឈ្លោះគ្នា ឬវាយតប់គ្នាតាមផ្លូវនោះ នៅអាមេរិក អ្នកនៅតាមផ្លូវអាចរាយការណ៍ប្រាប់ប៉ូលិស និងថែមទាំងចេញទៅធ្វើសាក្សីនៅតុលាការទៀតផង ។
ពុទ្ធោអើយ! អីចឹងបានវា…អីចឹងនោះ !
កប់យោបល់ហើយ!