Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តោះ​រីករាយ​បុណ្យ​ណូអែល និង​ចូល​ឆ្នាំ​សកល ជាមួយ Nokia និង ក្រុម OMG និង Tena នៅ​Aeon ទាំងអស់គ្នា​!

spot_img

​ភ្នំពេញ ​៖ បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន HMD Global HMD Global នៅ ថ្ងៃទី 18 ខែ​ធ្នូ ឆ្នាំ 2017 បានបង្ហាញ​ថា ដើម្បី​អបអរសាទរ​បុណ្យ​ណូអែល និង​ចូល​ឆ្នាំ​សកល ខាងមុខ​នេះ​ក្រុមហ៊ុនទូរស័ព្ទ Nokia នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ មាន​រយៈពេល​២​ថ្ងៃ​នៅ​ផ្សារ​ទំនើប​អ៊ី​អន Lively Plaza(​ជាន់​ផ្ទាល់​ដី​) ចាប់ពី​ថ្ងៃ​ទី 21 ដល់ ថ្ងៃទី 22 ខែ​ធ្នូ ឆ្នាំ 2017​។

ក្នុង​ព្រឹត្តិការណ៍​នេះ​នឹង​មាន​កម្មវិធី​សប្បាយៗ​ជាច្រើន​ដូចជា ការលេង​ហ្គេម ការចូលរួម​ថតរូប​ជាមួយ​ទូរស័ព្ទ​Nokia​ស្មា​ត​ហ្វូន និង​ការចាប់​ឆ្នោត​ផ្សងសំណាង​ដើម្បី​ឈ្នះ​រង្វាន់​ភ្លាមៗ​ដូចជា ទូរស័ព្ទ​ស្មា​ត​ហ្វូន Nokia 6 ទូរស័ព្ទ Nokia 105 អាវយឺត Nokia គូ​ប៉ុង​ភេសជ្ជៈ​Amazon និង​រង្វាន់​អនុស្សាវរីយ៍​ស្រស់​ស្អាត​ជា​ច្រើន​ទៀត​។

​លើសពីនេះទៅទៀត កម្ម​ពិធី​នេះ​នឹង​មាន​វត្តមាន​ក្រុម​រាំ OMG និង តារាចម្រៀង Original Song លោក Tena មក​ចូល​រូ​ម​សម្តែង និង​ជួប​ប្រិយមិត្ត​ផ្ទាល់​ផងដែរ​។

​កញ្ញា ដា​ណែ​ត តំណាង​ក្រុម​រាំ OMG មាន​ពាក្យពេជន៍​មួយចំនួន​ដើម្បី​ផ្តាំផ្ញើ​ដល់​ប្រិយមិត្ត​ទាំងអស់គ្នា​ “​សួស្តី​ហ្វេ​ន​ទាំងអស់គ្នា កុំ​ភ្លេច​មក​រាំ​លេង​ជាមួយ​ក្រុម​ខ្ញុំ និង​លោក Tena ក្នុង​កម្មវិធី​សប្បាយៗ​របស់​ទូរ​សព្ទ័ Nokia នៅ​ថ្ងៃ​ទី 21 ដល់ ថ្ងៃទី 22 ខែ​ធ្នូ ឆ្នាំ​2017 ខាងមុខ​នេះ​ណា​!” ។​

​សប្បាយៗ បាន​រង្វាន់ និង​បាន​ជួប​តារា​មាន​ប្រជាប្រិយ​ហើយ​នៅចាំ​អី​ទៀត ជួប​គ្នា​ថ្ងៃ 21-22 ខែ​ធ្នូ ខាងមុខ​នេះ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​! កុំ​ភ្លេច​នាំ CRUSH មក​ជាមួយ​ផង​ណា​!

​សូមបញ្ជាក់​ថា ក្រុមហ៊ុន HMD Global មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង Espoo ប្រទេស​ហ្វាំង​ឡ​ង់ ហើយ HMD Global Oy គឺជា​ទឹកដី​កំណើត​របស់​ទូរស័ព្ទ Nokia​។ ក្រុមហ៊ុន HMD មាន​អាជ្ញាប័ណ្ណ​ផ្តាច់មុខ​លក់​នូវ​ទូរស័ព្ទ​Nokia ស្មា​ត​ហ្វូន តម្រូវ​ដល់​ទីផ្សារ​ច្រើន​ប្រភេទ ជាមួយនឹង​តម្លៃ​សមរម្យ​។ ជាមួយនឹង​ការប្តេជ្ញាចិត្ត​ចំពោះ​ការច្នៃប្រឌិត​និង​គុណភាព ក្រុមហ៊ុន HMD មាន​មោទនភាព​ទទួលបាន​នូវ​អាជ្ញាប័ណ្ណ​ផ្តាច់មុខ​ចំពោះ​ការផលិត​ទូរស័ព្ទ​និង​ថេ​ប្លេត​ម៉ាក​Nokia​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ www.hmdglobal.com៕ ដោយ​៖​កូឡាប​

 

spot_img
×