តាកែវ ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ប្រាប់ដល់លោក ម៉ៅ សុផល ស្នងការរងទទួលបន្ទុកអន្តរាគមន៍ក្នុងការពន្លត់អគ្គីភ័យ ថា ត្រូវធ្វើយ៉ាងណាដោះស្រាយបញ្ហាអគ្គិភ័យដែលកំពុងឆេះឲ្យបានលឿនបំផុត ទោះបីជាមិនទាន់បានធ្វើការាយការណ៍ជូនថ្នាក់លើក៏ដោយ ។
ថ្លែងបែបនេះក្នុងពេលដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ចូលរួមក្នុងពិធីប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចំពោះការជួយសង្គ្រោះបន្ទាន់លើករណីអគ្គិភ័យ ដែលកំពុងតែឆាប់ឆេះនោះវាជារឿងសំខាន់ណាស់ ព្រោះនេះវាជា ផែនការដែលបានដាក់ចេញដោយ ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណាត្រូវតែអនុវត្តឲ្យបានលឿន និងទាន់សភាពការ ដែលបាននិងកើតទ្បើងមាននៅតាមគោលដៅនីមួយៗ ក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង ដោយមិនបាច់រងចាំបញ្ជាពីថ្នាក់លើ ឬក៏ចាំដល់ពេលរាយការណ៍រួចនោះទេ ព្រោះវាជាបញ្ហាមួយដែលបន្ទាន់ដែលត្រូវធ្វើការដោះស្រាយភ្លាមៗ ហើយចាំធ្វើការរាយ៍ការណ៍ជូនតាមក្រោយក៏បានដែរ ។
ឯកឧត្តមឧត្តមសេនីយ៍ទោស្នងការ បានបន្តទៀតថា ផែនទទួលបន្ទុក ក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ នៅតាមបណ្តាក្រុងស្រុកទាំងអស់ មិនត្រូវឲ្យកើតមាននៅបញ្ហាយកលុយពីបងប្អូនដែលកំពុងទទួលរងនៅអគ្គិភ័យឆាប ឆេះនៅផ្ទះសំបែង ឬនៅតាមផ្សារ និងតាមកន្លែងផ្សេងៗឲ្យសោះ ហើយពិសេសនោះផ្ទះអ្នកដែលនៅជាប់កន្លែងកើតហេតុ ដែលពួកគាត់ស្នើរសុំឲ្យមានការជួយបាញ់ទឹកការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់គាត់ដែលមានការផ្តល់ជាថវិការតបស្នង គឺមន្ត្រីរបស់យើងដែលទទួលផែននេះត្រូវសិក្សារមើលឲ្យបានច្បាស់ថា អាចកើតមានបញ្ហាអគ្គិភ័យដល់ឬអត់ ព្រោះគោលដៅរបស់ផែនពន្លត់អគ្គិភ័យយើង គឺត្រូវទៅជួយសង្គ្រោះកន្លែងដែលកំពុងតែមានអគ្គិភ័យឆេះជាក់ស្តែង ដោយមិនមានការយកលុយពីពួកគាត់នោះទេ ព្រោះនេះវាកាតព្វកិច្ចរបស់យើង។
ហើយជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ក៏បានធ្វើការកោតសរសើរទៅដល់ផែនទទួបន្ទុក ក្នុងការជួយអន្តរាគម៍ចំពោះអគ្គិភ័យឆាបឆេះ ដែលបានខិតខំបំពេញការងារបានល្អកន្លងមក និងសំណូមពរសូមឲ្យមានការខិតខំប្រឹងប្រែងបំពេញតួនាទីការងារឲ្យបានល្អជាងនេះបន្តទៀត ៕ ដោយ ៖ តាកែវ