Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាត់​ឫស​សីមា និង​បុណ្យ​សម្ពោធ​ឆ្លង​ព្រះវិហារ​វត្ត​តាឡុ​ក​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​លោក​ឧត្តមសេនីយ៍ ខាត់ សារ៉ាត់ នាយ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត និង​លោកស្រី នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភ​: ឆ្មាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​សម្ពោធ​ឆ្លង និង​កាត់​ឬ​ស​សីមា ព្រះវិហារ​វត្ត​តាឡុ​ក ស្ថិតក្នុង​ភូមិ​តា​បឹប សង្កាត់​បាវិត ក្រុង​បាវិត​ដោយ​បាន​ចំណាយ​ថវិកា​សាងសង់ ប្រមាណ​ជា​ជាង​២៥​ម៉ឺង​ដុល្លារ ដែល​ជា​ការចូលរួម​បច្ច័យ ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ផងដែរ​។​

​នៅក្នុង​ពិធី​សម្ភោ​ធ​ឆ្លង និង​កាត់​ឬ​ស្ស​សីមា ព្រះវិហារ​វត្ត​តាឡុ​ក​នេះដែរ ក៏​មាន​ការ​និមន្ត​ចូលរួម​ពី​សំណាក់​ព្រះ​សុមេធ​វង្ស​បណ្ឌិត សុខ ប៊ុនធឿន ព្រះ​រាជាគណ​:​ថ្នាក់​ត្រី គណ​:​មហានិកាយ​នៃ​កម្ពុជា​ទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ជាច្រើនរូប​ទៀត​។​

​បើ​តាម​សង្ឃដីកា​របស់​ព្រះគ្រូ​ចៅអធិការ​វត្ត​តាឡុ​ក បាន​មាន​សង្ឃដីកា​ថា ព្រះវិហារ​ដែល​ត្រូវ​កាត់​ឬ​ស​សីមា នាពេល​នេះ​ចំណាយ​ថវិកា​សាងសង់​អស់​២៥២,០០០​ដុល្លារ​អាមេរិក ដែល​បានមកពី​ការចូលរួម​របស់​ពុទ្ធ​បរិស័ទ​ជិត ឆ្ងាយ​ជាពិសេស​ជា​ការចំណាយ​ថវិការ​សាងសង ពី​លោក​ឧត្តមសេនីយ៍ ខាត់ សារ៉ាត់ និង​លោកស្រី ស ពៅ ផងដែរ​។​

​ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកា​បន្តទៀតថា រាជ​រដ្ឋភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខាង​ជំនឿ និង​ការគោរព​ពុទ្ធសាសនា និង​សាសនា​ដទៃទៀត ដោយ​គ្មាន​ការរើសអើង​។​

​ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកា​ឲ្យដឹងថា ទំនាក់ទំនង​រវាង​ជំនឿ​សាសនា និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពិតជា​មិន​អាច​កាត់ផ្ដាច់​បាន​ឡើយ ហើយ​ប្រជាជន​កម្ពុជា ចាត់ទុក​វិស័យ​ព្រះពុទ្ធសាសនា គឺជា​ផ្នែក​មួយ នៃ​អត្តសញ្ញាណ​ជាតិ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ហើយ នៅក្នុង​ពិធីបុណ្យ​នេះដែរ ក៏​មាន​ពិធីរាប់បាត្រ​ប្រគេន​ដល់​ព្រះសង្ឃ​១៥០​អង្គ ដែល​និមន្ត​បិណ្ឌបាត​ជុំវិញ​ព្រះវិហារ​ផងដែរ​៕ ដោយ ៖ វ៉ៃកូ​

 

spot_img
×