សៀមរាប ៖ ទឹកមានតួនាទីសំខាន់ណាស់ក្នុងកិច្ចការអភិរក្សប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ បើទោះបីជាអាចប្រឈមនឹងការខ្វះខាតទឹកដោយកត្តាអាកាសធាតុក្តៅខ្លាំង អាជ្ញាធរជាតិអប្សរានឹងត្រូវរក្សាទឹកឱ្យមានគ្រប់គ្រាន់ក្នុងកសិន្ធុប្រាសាទអង្គរវត្ត។
ក្នុងការអនុវត្តការងារនេះ អាជ្ញាធរជាតិអប្សរាកំពុងប្រមូលទឹកដែលហូរបន្តិចបន្តួចបញ្ចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ដើម្បីធានាឱ្យបរិមាណទឹកគ្រប់គ្រាន់ក្នុងការរក្សាលំនឹងប្រាសាទ ក៏ដូចជាសោភ័ណភាពប្រាសាទអង្គរវត្ត។
សូមបញ្ជាក់ថា ទឹកនៅកសិន្ធុប្រាសាទអង្គរវត្តស្ថិតក្នុងកម្រិតទាបជាងឆ្នាំមុនៗដោយកត្តាអាកាសធាតុនិងការចែកចាយទឹកដើម្បីសង្គ្រោះស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរជាតិអប្សរា សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តោយស្ទឹងសៀមរាប ក៏ដូចនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មេត្តាប្រើទឹកដោយមានការប្រុងប្រយ័ត្ននិងសន្សំសំចៃ ៕ ដោយ ៖ កូឡាប