Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ប្រាប់​មន្ត្រី​ឲ្យ ខិតខំ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន អំពើជួញដូរ​មនុស្ស​

spot_img

​ខេត្តកំពង់ស្ពឺ ៖ លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បានធ្វើការ​កត់សម្គាល់​ក្រើន​រំលឹក​ដល់​បណ្ដា​អង្គភាព​ការិយាល័យ​ជំនាញ អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ត្រូវ​បន្ដ​ខិតខំ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន អ​អំពើ​ជួញដូរ​មនុស្ស​។​

​នា​ព្រឹក​ថៃ្ង​ចន្ទ ទី​២៥  ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ មាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិ​ការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម ប្រចាំខែ​កុម្ភៈ លើក​ទិសដៅ​ភារកិច្ច​អនុវត្ដ​ខែ​មិនា​និង​ផ្សព្វផ្សាយ​ខ្លឹមសារ​សំខាន់ៗ​មួយចំនួន​ដែល​ដកស្រង់​ពីស​ន្និបាត​អគ្គស្នងការ​នគរបាល​ជាតិ​កាលពី​ថៃ្ង​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ជូន​ដល់​សមាជិក​អង្គប្រជុំ​ជ្រាប​និង​អនុវត្ដ​។

​កិច្ចប្រជុំ​មា​នក​ត្ដិ​យស​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល ខេត្តកំពង់ស្ពឺ និង​មានការ​អ​ញ្ញើញ​ចូលរួម​ពី​លោក​លោកស្រី​ស្នងការរង លោក​នាយរង​ផែន លោកនាយ នាយរង​ការិយាល័យ លោក​អធិការ អធិការ​ង និង​មន្ត្រី​ពាក់ព័ន្ធ​អ្នកចូលរួម​សរុប ៦២​នាក់​ស្រី ២​។

​មានប្រសាសន៍​បើក​អង្គប្រជុំ​លោកស្នងការ​បាន​ជម្រាប អំពី​សភាពការណ៍​វិវត្តន៍​ថ្មីៗ និង​ការធានាបាន​នូវ​សន្ដិសុខ ស្ថេរភាព សណ្ដាប់ធ្នាប់​របៀបរៀបរយ​សង្គម​ល្អ ទាំង​បទល្មើស​ព្រហ្មទណ្ឌ ចរាចរណ៍ ការបង្ក​ចលាចល​សង្គម សកម្មភាព​ញុះញង់​ការតវ៉ា​ទាមទារ​និង​បទ​ល្មើស​ផ្សេងៗ​ទៀត​ទាំងនេះ​គឺ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​ស្នាដៃ​របស់​កងកម្លាំង​នគរបាល​យេ​ី​ង​គ្រប់ផ្នែក​គ្រប់​ថ្នាក់​ទាំងអស់គ្នា​។​

​ក្រោយ​កិច្ច​ផ្ស​ព​ផ្សាយ​ខ្លឹម​សារសំខាន់ៗ​មួយចំនួន​រួចមក មានការ​ចូលរួម​យោបល់​ពី​សមាជិក​អង្គប្រជុំ លោក​អធិការ​ក្រុង ស្រុក លោកនាយ​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ លោក លោកស្រី​ស្នងការរង ក្នុង​កិច្ចធានា​ការ​អនុវត្ដ​តាម​បទបញ្ជា​ថ្នាកដឹកនាំ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

​មានមតិ​ចុងក្រោយ​លោកស្នងការ​បានធ្វើការ​កត់សម្គាល់​ក្រើន​រំលឹក​ដល់​បណ្ដា​អង្គភាព​ការិយាល័យ​ជំនាញ អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ត្រូវ​បន្ដ​ខិតខំ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន អំពើជួញដូរ​មនុស្ស ចរាចរណ៍ ខិតខំ​បំ​រើនិង​ផ្ដល់​សេវា​ជូន​ដល់​ប្រជាពលរដ្ឋ​ដើម្បី​បំផុស​អោយមាន​ការចូល​រួមសហកា​រការ​អនុវត្ដ​គោលនយោបាយ​ភូមិ​.​ឃុំ មាន​សុវត្ថិភាព លក្ខណៈសម្បត្តិ ៩​យ៉ាង ជម្រុញ​ការផ្សព្វផ្សាយ​ផលប៉ះពាល់​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការ​ប្រើប្រាស់​គ្រឿងញៀន ពិសេស​ត្រូវ​គឹ​ត​ពី​បញ្ហា​គ្រោះរាំងស្ងួត​នា​ឆ្នាំ​២០១៩​នេះ តាម​ការព្យាករណ៍​រប​ស់​ក្រសួង​ធនធានទឹក​និង​ឧត្ដុនិយម​ថា​តំបន់​ខ្លះ​ជួប​ការខ្វះ​ទឹក ដូច្នេះ​ត្រូវ​ត្រៀម​សម្ភារៈ​មធ្យោបាយ​សំរាប់​កិច្ចការ​ជួយសង្គ្រោះ​បន្ទាន់ ជូន​ដល់​ប្រជាពលរដ្ឋ​ ៕ ដោយ ៖ កូ​ឡាប

spot_img
×