ពូជមាន់ Concubine (ប្រពន្ធចុង ឬស្រីអភិជន) ល្បីល្បាញយ៉ាងខ្លាំង ព្រោះតែវាមានសំណុំរោមដ៏ទន់ល្មើយ ស្អាត ហើយពិសេសទៀតនោះនៅក្បាលវាមានដុះកញ្ចុំរោម មើលទៅស្រដៀងមួករបស់ស្ត្រីអភិជន ជំនាន់ដើមនៅលោកខាងលិច ។
តាម China Daily នោះទម្រាំបានដូចនេះ វាទាមទារនូវការថែទាំយ៉ាងពិសេស ។
នាង Yang Changxia កំពុងឲ្យចំណីមាន់ ។
រៀងរាល់ព្រឹកមាន់ទាំងនេះ តម្រូវឲ្យហាត់ប្រាណធ្វើឲ្យសាច់ដុំវាឡើងធំរឹងមាំ សាច់ហាប់ណែន ជាកត្តាសំខាន់ ធ្វើឲ្យទីផ្សារមាន់…ស្រេកឃ្លាន ។
រៀងរាល់ថ្ងៃវាត្រូវបានងូតទឹក ម៉ាស្សាសម្អាតរោមដោយ…សាប៊ូ ។
សង្វាក់នៃការថែទាំល្អិតល្អន់ នឹកស្មាន…ពុំដល់ ។
ព្រោះតែបែបនេះឯងធ្វើឲ្យមាន់របស់នាងល្បីល្បាញពេញតំបន់ ។ វាត្រូវបាននាំទៅកាន់ទីក្រុងធំៗ ៖ សៀងហៃ ក្វាងដុង និងមានតម្លៃប្រមាណ ១៥០យាន់/ក្បាល (ប្រមាណជិត ២៥ដុល្លារ) ។
នៅផ្លុំរោមឲ្យឆាប់ស្ងួតនារដូវ…រងា ។
មិនទាន់អស់ទេ! នៅត្រូវលាបប្រេងរក្សាសំណើម លើរោមទៀត ។
បច្ចុប្បន្ននាងមាន ៣០.០០០ក្បាល ហើយកំពុងរៀបគម្រោងពង្រីកអាជីវកម្មដោយ “ប្រវាស់” ជាមួយពលរដ្ឋក្នុងតំបន់ ។
ប្រិយមិត្ត ! ក្នុងការរកស៊ីចាំបាច់ណាស់ ត្រូវសិក្សាពីតម្រូវការទីផ្សារ ។ ប៉ុន្តែអាចមានតម្រូវការស្រាប់ ហើយក៏អាចកសាង “តម្រូវការ ហើយធ្វើឲ្យមនុស្សយល់ប្រើប្រាស់ ហើយ…គាំទ្រ ។ ចង់ថាអ្វីៗទាមទារត្រូវសកម្ម មិនងាប់ក្រឡា ៕