នារីវ័យក្មេង ២នាក់ បានស្ទុះព្រមគ្នាទៅឈោងចាប់យកបាច់ផ្កាដែលកូនក្រមុំ “បោះ” ព្រោះជឿថា បែបនេះគេអាចក្លាយជា…កូនក្រមុំដែរ ។ ស្មានពុំដល់ហេតុការណ៍ក្លាយជាជម្លោះប្រតាយប្រតប់មួយ ។
ស្រីនៅលីវ២នាក់ ត្រៀមខ្លួនចាប់យកបាច់ផ្កាប្រាថ្នាបានប្តីនឹងគេ! ។
ហេតុកាណ៍នេះកើតឡើងនៅទីក្រុង Vladikavkaz ។ បើតាមកាសែតអង់គ្លេស The Sun នោះកូនក្រមុំសើចញញឹមត្រៀមបោះបាច់ផ្កាហើយនៅពីក្រោយនាងសុទ្ធសឹងជាភ្ញៀវ ។ ចៃដន្យចោលបាច់ផ្កា “ចាកចេញ”ពីដៃកូនក្រមុំមានស្រីក្មេង២នាក់ស្ទុះមកចាប់បាន “ព្រម” គ្នា ។
ព្រោះតែម្នាក់ៗចង់ឈ្នះ ក្លាយជាម្ចាស់បាច់ផ្កាប្រាថ្នាជាកូនក្រមុំ “បន្ទាប់” តាមទម្លាប់ពីណាពីណីមក ។ ពួកគេប្រតាយយកឈ្នះរៀងៗខ្លួន ទម្រាំមានភ្ញៀវម្នាក់មកបំបែកពួកគេចេញ ។
ប្រិយមិត្តសុភាពនារីទាំងឡាយ! តើអ្នកជឿទេ?
ចន្ទ្រា