ឆ្នាំជូត ៖ ជាថ្ងៃមួយដ៏រវល់ តែជាមួយនឹងស្មារតីនឹងនរ ពុះពារជំនះគ្រប់យ៉ាងនោះអ្នកនឹងដោះស្រាយបានទាំងអស់រាល់បញ្ហាក្នុងការងារ និងមានការពេញចិត្តពីមនុស្សគ្រប់គ្នា ។ រឿងមនោសញ្ចេតពុំល្អ ការជជែកគ្នាអាចធ្វើឲ្យអ្នកពុំពេញចិត្ត និងថែមទាំងមួរម៉ៅ ។ ចូររៀនវិធីអធ្យាស្រ័យ និងកុំវិនិច្ឆ័យដោយកំហឹង ។
បុព្វហេតុ ៥ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៦,៧ពិន្ទុ ។ ម៉ោងល្អ ១៧ដល់១៩ ។ ពណ៌សំណាង ស , លឿង ។ ឆ្នាំអ្នកយកអាសា ខាល , វក ៕
ឆ្នាំឆ្លូវ ៖ ថ្ងៃនេះអ្នករកឃើញឱកាសរកស៊ី ធ្វើជំនួញយ៉ាងល្អ ។ ប្រសិនចេះប្រើប្រាស់ប្រភពកម្លាំងកំពុងមានដើម្បីបុព្វហេតុនោះអ្នកអាចធ្វើបានកិច្ចការធំៗជាច្រើន ។ ប្រការសំខាន់គឺភាពជឿជាក់លើខ្លួនឯង ។ បុគ្គលិកលក្ខណៈរបស់អ្នកថ្ងៃនេះខុសប្រក្រតី កុំសន្យាអ្វីក្នុងថ្ងៃនេះ ព្រោះថ្ងៃក្រោយអ្នកអាចភ្លេចភ្លាម ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៨ពិន្ទុ ។ ម៉ោងល្អ ១១ដល់១៣ ។ ពណ៌សំណាង ស , ប្រាក់ ។ ឆ្នាំអ្នកយកអាសា រកា , ម្សាញ់ ៕
ឆ្នាំខាល ៖ អ្នកត្រូវខិតខំបញ្ចៀសកុំឲ្យកើតទំនាស់ ខ្វែងគំនិតគ្នាជាមួយអ្នករួមការងារ មិត្តភក្តិ ព្រោះនឹងធ្វើឲ្យផ្លូវចិត្តរងឥទ្ធិពលយ៉ាងច្រើន ។ ប្រសិនអាចបាន គួរស្ងៀមស្ងាត់ ស្តាប់ឲ្យបានច្រើនជាងក្នុងថ្ងៃនេះ ។ ចូរលៃពេលវេលាឲ្យបានច្រើនសម្រាប់មនុស្សជាទីស្រឡាញ់ដែលជាប្រភពលើកទឹកចិត្ត ពង្រឹងស្មារតីរបស់អ្នក ។
បុព្វហេតុ ៣ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៩ពិន្ទុ ។ ម៉ោងល្អ ៥ដល់៧ ។ ពណ៌សំណាង ស , ស្វាយ ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ ៕
ឆ្នាំថោះ ៖ ត្រូវប្រយ័ត្នប្រយែងពេលធ្វើការ ប្រសិនមិនដូច្នេះទេអ្នកអាចជួបបញ្ហាឥទ្ធិពលដល់ខ្លួនឯង ប្រឈមនឹងការលំបាក ។ ថ្ងៃនេះក៏ពុំល្អសម្រាប់ការផ្សងសំណាងអំពីលុយកាក់ គួរចៀសឲ្យឆ្ងាយបញ្ហាពាក់ព័ន្ធដល់ប្រាក់កាស ។ មនោសញ្ចេតនាមិនល្អងាយមានទំនាស់ ឈ្លោះប្រកែកគ្នា ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ ១៥ដល់១៧ ។ ពណ៌សំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា រកា , វក ៕
ឆ្នាំរោង ៖ អ្នកអាចមានសំណាងល្អត្រូវរង្វាន់ ទទួលរង្វាន់ ទទួលបានកាដូមានតម្លៃ ។ ប៉ុន្តែអ្នកគួរចាំថាសំណាងល្អនេះមិនបានយូរឡើយ ហេតុនេះកុំវកនឹងខាតបង់ពេលវេលាច្រើនហួសទៅលើវា ។ មិនត្រូវអួតអាងអំពីស្នាដៃណាមួយនោះរបស់ខ្លួន ព្រោះប្រសិនប៉ះអ្នកកំពុងច្រណែន នោះនឹងនាំគ្រោះថ្នាក់ដល់ខ្លួនទៅវិញ ។ រឿងមនោសញ្ចេតនាគួររក្សាភាពស្មោះងត្រង់ចំពោះគ្នា អត់ឱនអធ្យាស្រ័យ ទើបចំណងស្នេហ៍នេះរឹងមាំ ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ ១៥ដល់១៧ ។ ពណ៌សំណាង ត្នោត , លឿង ។ ឆ្នាំអ្នកយកអាសា រកា , វក ៕
ឆ្នាំម្សាញ់ ៖ អ្នកជួបសំណាងល្អច្រើនក្នុងការរកស៊ី ធ្វើជំនួញ ។ បញ្ហាសំខាន់បំផុតពេលនេះគឺសុខភាព ។ អ្នកគួររៀបចំពេលវេលាឡើងវិញ បន្ថយពេលវេលាធ្វើការ បង្កើនការសម្រាកឲ្យបានច្រើន ។ រាល់ទំនាក់ទំនងជុំវិញខ្លួនបានល្អប្រសើរជាង ។ ប្រសិនធ្លាប់មានទមនាស់ជាមួយនរណា ក៏ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់អ្នករកវិធីផ្សះផ្សាគ្នា ។
បុព្វហេតុ ៥ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៦,៩ពិន្ទុ ។ ម៉ោងល្អ ១៧ដល់១៩ ។ ពណ៌សំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រកា , ឆ្លូវ ៕
ឆ្នាំមមី ៖ ថ្ងៃនេះអ្នកងាយមានអារម្មណ៍មួរម៉ៅ ពិបាកទ្រាំ ។ អ្នកធ្វើការតាមគំនិតរបស់ខ្លួន ដោយមិនចាប់អារម្មណ៍យោបល់អ្នកដទៃ ដែលធ្វើឲ្យមានការខ្វែងគំនិតវិវាទគ្នា ។ ចូរអត់ធ្មត់ ប្រឹងប្រែងរកវិធីសម្រុះសម្រួលគ្នា ។ មនោសញ្ចេតនាមានភាពសោះកក្រោះ អ្នកទាំងពីរគ្មានពេលគិតច្រើនសម្រាប់គ្នា ។
បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៩ពិន្ទុ ។ ម៉ោងល្អ ១៥ដល់១៧ ។ ពណ៌សំណាង ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , មមែ ៕
ឆ្នាំមមែ ៖ អ្នកជួបឱកាសល្អច្រើនក្នុងការងារ ជំនួញ និងទទួលបានចំណូលយ៉ាងច្រើនក្នុងអនាគត ។ ចូរបន្តជំហានតាមផែនការរបស់ខ្លួន អ្នកនឹងសម្រេចបានជោគជ័យដ៏ប្រសើរ ។ រឿងមនោសញ្ចេតនាល្អប្រសើរពុំមានបញ្ហាអ្វីគួរឲ្យបារម្ភ ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ១,៩ពិន្ទុ ។ ម៉ោងល្អ ១៧ដល់១៩ ។ ពណ៌សំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ ៕
ឆ្នាំវក ៖ ថ្ងៃនេះអ្នកត្រូវប្រឈមនឹងបញ្ហាមួយចំនួនក្នុងការងារ ។ ជំនួសឲ្យការស្តាប់ដំបូន្មានរបស់មនុស្សនៅជុំវិញខ្លួន ល្អបំផុតគួរប្រមូលផ្តុំឆ្ពោះទៅអ្វីកំពុងកើតឡើង ។ ក្នុងគ្រប់ទិដ្ឋភាពក៏កុំប្រញាប់ខ្វាយខ្វល់ តានតឹងដល់ថ្នាក់មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួន ។ មនោសញ្ចេតនាពុំល្អ អ្នកទាំង២មានការខ្វែងគំនិតគ្នាពិបាកផ្សះផ្សា ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ ១៧ដល់១៩ ។ ពណ៌សំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា មមែ , ចរ ៕
ឆ្នាំរកា ៖ ការងារអំណោយផលល្អបំផុត ។ ពេលនេះ អ្នកគួរសំអិតសំអាងរូបរាងខ្លួនបន្តិច នោះអ្នកនឹងទទួលបានការវាយតម្លៃ ការកោតសរសើរ និងមានបន្ថែមឱកាសសម្រាប់ខ្លួនក្នុងវិស័យមួយចំនួន ។ មនោសញ្ចេតនា ពោរពេញដោយភាពរីករាយកក់ក្តៅ ។
បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ១,៧ពិន្ទុ ។ ម៉ោងល្អ ១១ដល់១៣ ។ ពណ៌សំណាង ប្រាក់ , លឿង ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , រោង ៕
ឆ្នាំចរ ៖ ថ្ងៃនេះអារម្មណ៍ល្អ សុទិដ្ឋិនិយមធ្វើឲ្យអ្នកសម្រេចបានសមិទ្ធផលយ៉ាងច្រើនក្នុងការងារ។ មានតែរឿងលុយកាក់ នោះត្រូវថ្លឹងថ្លែងឲ្យម៉ត់ចត់មុនពេលធ្វើការសម្រេចចិត្តអ្វីមួយ ។ រឿងមនោសញ្ចេតនាប្រកបដោយភាពសុខដុម សុភមង្គល ។
បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៥ពិន្ទុ ។ ម៉ោងល្អ ១១ដល់១៩ ។ ពណ៌សំណាង ស , ត្នោត ។ ឆ្នាំអ្នកយកអាសា ខាល , វក ៕
ឆ្នាំកុរ ៖ ថ្ងៃនេះអ្នកអាចទទួលបានខ្ទង់ចំណូលដ៏ធំហួសក្តីទន្ទឹង ។ អ្នកគួរគិតដល់ការវិនិយោគ ឬចូលហ៊ុនក្នុងគម្រោងការតូចៗជាមួយមិត្តភក្តិ ឬធ្វើជំនួញដោយខ្លួនឯង ។ អាចចាប់ផ្តើមពីតូចទៅធំ ពង្រីកសន្សឹមៗនឹងទទួលបានជោគជ័យគួរជាទីមោទនៈ ។ ថ្ងៃនេះសុខភាពមិនសូវល្អ ងាយត្រូវអស់កម្លាំងតានតឹង ។ ចូរលៃពេលសម្រាកឲ្យបានច្រើនជាងមុន ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៥ពិន្ទុ ។ ម៉ោងល្អ ១៥ដល់១៧ ។ ពណ៌សំណាង ត្នោត , លឿង ។ ឆ្នាំអ្នកយកអាសា មមែ , កុរ ៕