ឆ្នាំជូត ៖ រាសីស្រុតចុះ។ ត្រូវប្រយ័ត្នប្រយែងពេលដោះស្រាយការងារ បញ្ចៀសកើតមានការភ័ន្តច្រឡំបង្កផលវិបាកធ្ងន់ធ្ងរ។ ថ្ងៃនេះអ្នកងាយត្រូវចាយខ្ទង់ប្រាក់ធំមួយ។ មនោសញ្ចេតនា លទ្ធផលទោះបីមិនដូចការទន្ទឹងរង់ចាំ តែក៏មិនស្តាយក្រោយដែរ។ ទិសល្អទិសខាងលិច តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌ស ។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ ការងាររវល់ខ្លាំងនាំឲ្យអ្នកមានអារម្មណ៍តានតឹង ត្រូវចេះរៀបចំឲ្យមានពេលវេលាសម្រាកកុំឲ្យឥទ្ធិពលដល់សុខភាព។ ចំណូលស្ថិរភាព ពុំបារម្ភពីការធ្លាក់ចុះ។ មនោសញ្ចេតនា អ្នកនៅលីវតែនៅពុំទាន់មានឱកាសផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន មនោសញ្ចេតនាមិនអាចចាប់បង្ខំបាន ត្រូវពុះពារបន្តទៀត។ ទិសល្អទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរ ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារ ទោះបីមានឱកាសធ្វើពាណិជ្ជកម្មតែល្អ ឬអាក្រក់ពិបាកស្មាន ជានិច្ចកាលត្រូវប្រុងប្រយ័ត្ន។ ចង់វិនិយោគចាំបាច់ត្រូវរៀនសូត្របន្ថែម និងសន្សំបទពិសោធន៍។ មនោសញ្ចេតនាពុំល្អប្រសើរ មនុស្សដែលអញនកស្រឡាញ់ហាក់ដូចនៅតែសោះអង្គើយដាក់អ្នកធ្វើឲ្យមានអារម្មណ៍មិនល្អ។ ទិសល្អទិសខាងលិច តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ការងាររីកចម្រើនដោយអ្នកអាចអះអាងសមត្ថភាពចំពោះមនុស្សគ្រប់គ្នា។ ថ្ងៃនេះរកស៊ីអ្វីក៏ទទួលផលយ៉ាងគាប់ប្រសើរ បានចំណេញកប់ក្តោង។ មនោសញ្ចេតនា ៖ មានឱកាសបានជួបមនុស្សដែលខ្លួនប្រាថ្នាយកធ្វើជាគូគាប់ ត្រូវព្យាយាមចូលឲ្យជិតគេ។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរពណ៌ស។ អ្នកយកអាសាឆ្នាំ មមែ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ អ្នកត្រូវព្យាយាមរៀនសូត្រស្វែងយល់បន្ថែមចំណេះដឹងក្នុងការងារ ដើម្បីទប់ទល់នឹងគូប្រជែងចង់កៀសអ្នកចេញ។ ទិញរបស់របរដោយប័ណ្ណឥទានត្រូវចេះទប់ចិត្ត ប្រយ័ត្នស្តាយក្រោយហួសពេល។ មនោសញ្ចេតនា ងាយមានការឈ្លោះប្រកែកជាមួយដៃគូ ត្រូវចេះទប់ចិត្តកុំឲ្យកើតជាទំនាស់ធំ។ ទិសល្អទិសខាងត្បូង តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ចង់មានឱកាសល្អផ្លាស់ប្តូរការងារបច្ចុប្បន្នចាំបាច់ត្រូវប្រឹងប្រែងជាងនេះទៀត។ លាភសំណាងនឹងមកដល់ អាចសាកល្បងចូលរួមការចាប់ឆ្នោតការជាងក្នុងទំនាក់ទំនងនេះ។ ទិសល្អទិសខាងលិច តំណមកើត។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ មានអ្នកជួយទំនុកបម្រុងក្នុងការងារហេតុនេះអ្នកមានឱកាសល្អដើម្បីពង្រីកបុព្វហេតុ។ ថ្ងៃនេះសមស្របសម្រាប់ការបណ្តាក់ទុនវិនិយោគជោគជ័យ។ មនោសញ្ចេតនារបស់អ្នកទាំង២ កាន់តែផ្អែមល្ហែម។ ទិសល្អទិសខាងលិច តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌បៃតង។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការប្រឹងប្រែងរបស់អ្នកក្នុងការងារចុងក្រោយក៏ត្រូវបានឆ្លើយតបយ៉ាងសក្តិសម។ ថ្ងៃនេះមានឱកាសដើម្បីបង្កើនប្រាក់ចំណូល។ មនោសញ្ចេតនា ត្រូវលៃពេលនៅក្បែរគ្នាឲ្យបានច្រើន ទើបមនោសញ្ចេតនាអ្នកទាំង២កាន់តែមានភាពជ្រាលជ្រៅកក់ក្តៅ។ ទិសល្អពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌គាប់ប្រសើរ ពណ៌ខៀវ , ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ កុំលោភការងារបណ្តាលឲ្យសុខភាពទ្រុឌទ្រោម ត្រូវចេះរៀបចំឲ្យមានពេលសម្រាកត្រឹមត្រូវ។ ថ្ងៃនេះសមស្របសម្រាប់កសាងផែនការហិរញ្ញវត្ថុថ្មី។ មនោសញ្ចេតនា គួរនាំគ្នាទៅដើរកម្សាន្តឲ្យបានញឹកញាប់ ដើម្បីរឹតចំណងស្នេហ៍ឲ្យរឹងមាំ។ ទិសល្អទិសខាងលិច តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ សភាពផ្លូវចិត្តមិនល្អ ពិបាកប្រមូលផ្តុំក្នុងការងារ។ មានឱកាសបង្កើនចំណូលបន្ថែម ត្រូវចេះឆក់យកកុំឲ្យខកខាន។ មនោញ្ចេតនា កុំដោយសារតែពាក្យសម្តីភ្លេចខ្លួនរបស់អ្នក ធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គូស្នេហ៍។ ទិសល្អទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរ ពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយការសហការយ៉ាងល្អជាមួយអ្នករួមការងារ ហេតុនេះគ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយងាយស្រួល។ មានលទ្ធភាពក្តាប់ទីផ្សា និងឱកាសវិនិយោគល្អ។ មនោសញ្ចេតនា ប្រសិនត្រូវការជំនួយគួរនិយាយប្រាប់ដៃគូ នោះក៏ជាវិធីគោរពគ្នាទៅវិញទៅមក។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌ល្អពណ៌ខៀវ។ អ្នកយកអាសារឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម។ មានឱកាសបង្កើតរបត់ថ្មីក្នុងការងារ ត្រូវក្តាប់យកឲ្យទាន់។ ថ្ងៃនេះឱកាសរកប្រាក់មានច្រើន គួរឧស្សាហ៍ជួបជុំមិត្តភក្តិស្ទាបស្ទង់យោបល់។ មនោសញ្ចេតនា ត្រូវរក្សាភាពស្មោះត្រង់ចំពោះគ្នា កុំឈរនៅភ្នំនេះសំឡឹងមើលទៅភ្នំនោះ អ្នកនឹងស្តាយក្រោយ។ ទិសល្អទិសនិរតី តំណមទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំមមែ៕