Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​កាត់ទោស​ប្រហារជីវិត​ចោរប្លន់​ម្នាក់ ជាក់ស្តែង​ស្លាប់​ជាមួយ​កាំភ្លើង​ពេល​បាញ់​ប្លន់​អ្នករកស៊ី​រាប់​លុយ​

ប្រជាពលរដ្ឋ​កាត់ទោស​ប្រហារជីវិត​ចោរប្លន់​ម្នាក់ ជាក់ស្តែង​ស្លាប់​ជាមួយ​កាំភ្លើង​ពេល​បាញ់​ប្លន់​អ្នករកស៊ី​រាប់​លុយ​

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​នាំគ្នា​ឡោមព័ទ្ធ​និង​បាន​សម្រេច​កាត់ទោស​ប្រហារជីវិត​ចោរប្លន់​ម្នាក់ ខណៈ​ចូល​ប្លន់​ក្នុងផ្ទះ​និង​បាញ់​ជនរងគ្រោះ​អោយ​របួសធ្ងន់​។​

​អំពើ​ប្លន់​នេះ​បាន​កើតឡើង​នៅត្រង់​ចំណុច​ផ្ទះ​លេខ​៧៩៥ ផ្លូវ​៣៩MC ភូមិ​ចំរើន​ផល​៣ សង្កាត់​បឹងទំពុន​ទី​១​ខណ្ឌមានជ័យ​។​
​ប្រភព​ព័ត៌មាន​ជា​ជំហាន​ដំបូង​ថា ជនសង្ស័យ​ខាងលើ មុន​ស្លាប់​គឺ​បាន​ធ្វើ​សកម្មភាព​ចូល​ក្នុងផ្ទះ​ស្ត្រី​ជនរងគ្រោះ ហើយ​បាន​បាញ់​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ចំនួន​២​គ្រាប់​បណ្តាលអោយ​រងរ​បួស​ធ្ងន់ ហើយ​ក្នុង​ខណៈ​គេចខ្លួន​នោះ​ជនសង្ស័យ​ត្រូវ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​នាំគ្នា​ឡោមព័ទ្ធ​និង​បានសម្រេច​កាត់ទោស​ប្រហារជីវិត​ស្លាប់​នៅ​កន្លែងកើតហេតុ​តែ​ម្តង​។​

​ចោរប្លន់​ប្រដាប់អាវុធ​ម្នាក់​ដែល​បាញ់​ប្លន់​អ្នក​ចង​ការប្រាក់​ឱ្យ​របួស​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​ព្រួត​គ្នា​វាយ​រហូត​ដល់​ស្លាប់​ម្នាក់​និង​ម្នាក់​ទៀត​រត់​គេចខ្លួន​បាត់​។​

​ជនរងគ្រោះ​មាន​គ្នា​២​នាក់ ក្នុងនោះ ម្នាក់ ភេទ​ស្រី ត្រូវ​របួស​ជើង និង​អ្នកជិតខាង​ម្នាក់​ទៀត​ភេទ​ប្រុស​របួស​ជើង​ក្រោយមក​បាន​បញូន​ទៅ​ព្យាបាល​នៅ​មន្ទីពេទ្យ​។​

​បើ​តាម​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បានឲ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ដែល​មិន​ទាន់​បាន​ស្គាល់​ពី​អត្តសញ្ញាណ​នៅឡើយ គេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​សេ​១២៥ សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ មក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​ពី​ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធដែល​ប្រកប​មុខរបរ​ដើរ​រាប់​លុយ​(​ចង​ការប្រាក់​) កំពុង​ជិះ​ម៉ូតូ​អែ​ប្លែក មួយ​គ្រឿង​បម្រុង​ជិះ​ចូល​ក្នុងផ្ទះ តែ​ជនរងគ្រោះ​មិន​ប្រគល់​កាបូប​លុយ​ឲ្យ​ទើប​កើត​មាន​ការប្រតាយប្រតប់​គ្នា​រវាង​ជនរងគ្រោះ​និង​ជនសង្ស័យ ហើយ​ជនរងគ្រោះ​បាន​ស្រែក​ចោរៗ រហូត​ធ្វើឲ្យ​ជនសង្ស័យ​ម្នាក់​ដក​កាំភ្លើង ខ្លី​ម៉ាក​K59 បាញ់​ចំនួន​៣​គ្រាប់​ផ្ទួនៗ​គ្នា បណ្តាលឲ្យ​ស្ត្រី​រងគ្រោះ​ជា​ម្ចាស់​កាបូប​លុយ​របួស​ចំ​កែងជើង​១​គ្រាប់ និង​ផ្លាត​ត្រូវ​បុរស​ម្នាក់​ទៀត​ជា​ប្រជាពលរដ្ឋ​ចំ​ភ្លៅ​ចំនួន​១​គ្រាប់ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ទាំង​២​នាក់ ។​
​ភ្លាមៗ​នោះ​ជនសង្ស័យ​ជា​អ្នកកាន់កាំភ្លើង​បាន​បំរុង​បាញ់​បន្តទៀត​តែ​មិន​ផ្ទុះ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​បាន​ឡោម​ពទ្ធ័ ចាប់ខ្លួន​បាន​ហើយ​នាំគ្នា​កាត់ទោស​ប្រហារជីវិត​ដោយ​ដុំថ្ម និង​ដំបង​ដែក​ទីប រួម​និង​ឈើ​ជ្រុង គ្រប់​ដៃ​សំពង​និង​លើក​អុក​មុខ​ជនសង្ស័យ​ជា​អ្នកបាញ់ បណ្តាលឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ជាមួយនឹ​ង​កាំភ្លើង​ដែល​ធ្វើ​សកម្មភាព​នោះ ។ ចំណែក​បក្ខពួក​ម្នាក់​ទៀត បាន​ប្រញាប់​ភ័យ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​តែម្ដង​៕ ដោយ ៖ កូឡាប​

×