ភ្នំពេញ ៖ កម្មករ កម្មារិនី ធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ W & Dនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រមាណជា៤០០នាក់ បានធ្វើដំណើរទៅក្រសួងការងារដើម្បីទាមទារលក្ខណការងារមួយចំនួន។ រោងចក្រមានទីតាំងស្ថិតនៅក្រុម៤ផ្លូវ២១៧ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រារាជធានីភ្នំពេញ។
សូមបញ្ជាក់ថាកម្មករ កម្មារិនី ដែលបម្រើការងារនៅរោងចក្រកាត់ដេរសំលៀកបំពាក់ W & D សរុបចំនួន១៨០០នាក់ ប្រុស ២៣៩នាក់។ កម្មករដែលបានចូលធ្វើការមានកាតពណ៌លឿង ចំនួន ( ៩៤៥នាក់)។ នៅសល់កម្មករ កម្មការនីចំនូន (៨៥៥នាក់) មិនព្រម។ ដោយទាមទារអោយកម្មករដែលមានឈ្មោះក្នុងសេចក្ដីប្រកាសរបស់ក្រុមហ៊ុនដែលបានបិទនៅខាងមុខរោងចក្រមានចំនួន (១២៧នាក់) មិនទាន់អោយចូលធ្វើការដោយរង់ចាំមានដំណោះស្រាយបន្តទៀត។
ដោយឡែកកម្មករដែលមិនមានឈ្មោះបិទក្នុងសេចក្តីប្រកាស់ត្រូវបានក្រុមហ៊ុនអោយចូលធ្វើការទាំងអស់មានចំនួន ( ៧២៨)នាក់ តែពួកគាត់មិនព្រមចូលធ្វើការទេដោយនាំគ្នាធ្វើកូដកម្មទាមទារអោយក្រុមហ៊ុនទទួលយកពួកគាត់ចូលធ្វើការវិញទាំងអស់គ្នា ៕ ដោយ ៖ កូឡាប