វិធីសាស្ត្រនេះអាចជួយឲ្យក្រុមវេជ្ជបណ្ឌិតកំណត់បានព្រំដែននិងកម្រិតរាលដាលនៃដុំពកបានយ៉ាងលឿន បន្ទាប់ពីធ្វើការវះកាត់ភ្លាម។
បច្ចុប្បន្នការវះកាត់យកដុំពកនៅខួរក្បាលគឺស្មុគស្មាញខ្លាំងណាស់ ព្រោះមិនអាចកំណត់បាន “ព្រំដែន” នៃដុំពក ដែលជាកត្តានាំឲ្យការកម្ចាត់កោសិការមហារីកធ្វើបានអស់ នៅសេសសល់ បណ្តាលឲ្យ “លាប់”ឡើងវិញ ។
តាមវិធីសាស្ត្រថ្មីនេះ វាអាចជួយកែសម្រួល ធ្វើឲ្យដំណើរការព្យាបាល និងជីវិតរស់នៅរបស់អ្នកជំងឺនេះប្រសើរឡើងវិញបានយ៉ាងច្រើន ។ ក្រុមអ្នកវិទ្យាសាស្ត្រឲ្យដឹងថាគេបានពិសោធន៍លើបណ្តាដុំពកមហារីកខួរក្បាលរបស់មនុស្ស ហើយវាបង្ហាញឲ្យឃើញប្រសិទ្ធភាពជឿទុកចិត្តខ្ពស់ ។
មុននេះក្រោយការវះកាត់គេប្រើកាំរស្មី proton កាំរស្មី X កាំរស្មី gamma កញ្ចុំកាំរស្មី electron ។ តែឥឡូវតាមរយៈរបកគំហើញរបស់អ្នកវិទ្យាសាស្ត្ររុស្ស៊ី គេងាកមកប្រើកាំរស្មី terahertz វិញ ។
យ៉ាងណាគេកំពុងបន្តការពិសោធន៍បន្ថែមមុននឹងដាក់ឲ្យប្រើប្រាស់ជាទូទៅ ។ ពិតជាព័ត៌មានល្អនិងផ្តល់ក្តីសង្ឃឹមសម្រាប់មនុស្សលោក ។
កាំរស្មី Terabertz ឬកាំរស្មី T ជាសណ្ឋានកាំរស្មីអគ្គិសនីម៉ាញ៉េទិក តែវាខុសប្លែកពីកាំរស្មី X , gamma…។ល។ ព្រោះវាពុំបង្កគ្រោះថ្នាក់អ្វីដល់មនុស្សទេ ៕ ចន្ទ្រា